សុំ សុបញ្ញា Archives - MYFM News https://myfmnews.com/archives/tag/សុំ-សុបញ្ញា Tue, 25 Feb 2020 03:23:56 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png សុំ សុបញ្ញា Archives - MYFM News https://myfmnews.com/archives/tag/សុំ-សុបញ្ញា 32 32 តារា​សម្តែង​កម្លោះ ​សុំ ​សុបញ្ញា​ ត្រូវប៉ាន់​លើ​ការងារ​ថត​ផ្សព្វ​ផ្សាយ​​ឲ្យ​សំអាង​​ការ​ https://myfmnews.com/archives/2338 Tue, 25 Feb 2020 03:23:56 +0000 https://myfmnews.com/?p=2338 ពិតជាស្រស់សោភា ទាំងគូតែម្តងដែលតារាសម្តែង សុំ សុបញ្ញា ស្រាប់តែឃើញគ្រងឈុតសំអាងការយ៉ាងប្រណិតហើយ ប៉ះ ជាមួយនារីស្អាត គួរអោយច្រណែន។ រូបភាពសំអាងការនេះ ហើយរុញអោយតារារាងសង្ហា […]

The post តារា​សម្តែង​កម្លោះ ​សុំ ​សុបញ្ញា​ ត្រូវប៉ាន់​លើ​ការងារ​ថត​ផ្សព្វ​ផ្សាយ​​ឲ្យ​សំអាង​​ការ​ appeared first on MYFM News.

]]>
ពិតជាស្រស់សោភា ទាំងគូតែម្តងដែលតារាសម្តែង សុំ សុបញ្ញា ស្រាប់តែឃើញគ្រងឈុតសំអាងការយ៉ាងប្រណិតហើយ ប៉ះ ជាមួយនារីស្អាត គួរអោយច្រណែន។ រូបភាពសំអាងការនេះ ហើយរុញអោយតារារាងសង្ហា រូបនេះកាន់តែមានទីផ្សារក្នុង​សិល្បៈ​​​​ពិសេសត្រូវប៉ាន់ថែមទៀត ខាងថតសំអាងការ។

តាមរយៈ ការទម្លាយរូបថត តែងការតាមរយៈប្រពៃណីខ្មែរ មានការលើកឡើងថា តារាសម្តែងកម្លោះ សុំ សុបញ្ញា ពិត​ជា​សម​សួន​ណាស់ ការតែងកាយបែបកូនកម្លោះ។ ម្ល៉ោះហើយទើប ញឹកញយបញ្ញា ត្រូវបាន ម្ចាស់សំអាងការមួយចំនួនទាក់ទងថត​សម្លៀកបំពាក់ បន្តកន្ទុយគ្នា។ ខ្លះថាបញ្ញាមុខដូចចិនហុងកុង ឬតារាថៃទើប ថតចេញមកទាក់ចិត្តព្រោះញញឹម ស្រស់។

សុំ សុបញ្ញា លើកឡើងថា លោកមួយរយៈមុនរវល់ថត បែបសំអាងការច្រើន។ ក្នុងនោះមានសំអាងការ ឌី សូនិត្តា ដែល​មើល​ទៅស្រស់​សោភា និងសង្ហា។ យ៉ាងណាមិញលោកសប្បាយចិត្តក្រោយ ពេលថតសំអាងការចេញជារូបរាងមក មាន​ការ​គាំទ្រ​ពីម្ចាស់សំអាង ក៏ដូចជាមហាជន។ លោកនៅតែបន្តការងារសិល្បៈគ្រប់ផ្នែក មិនថាថតចម្រៀង កាយវិការ ឬស្បត និង​សំអាង​ការ​គឺ ទទួលអោយតែមានពេលវេលាគ្រប់គ្រាន់។ ការព្យាយាមនេះ ដើម្បីទុករូបភាពល្អៗ ក្នុងជីវិតយុវវ័យ ពេលថ្ងៃ​ក្រោយ​គ្រាន់​បានរំលឹកខ្លះៗ។

The post តារា​សម្តែង​កម្លោះ ​សុំ ​សុបញ្ញា​ ត្រូវប៉ាន់​លើ​ការងារ​ថត​ផ្សព្វ​ផ្សាយ​​ឲ្យ​សំអាង​​ការ​ appeared first on MYFM News.

]]>
សុំ សុបញ្ញា ពន្លកតារាថ្មីនិយមស្ទីល សម្តែងបែបមនោសញ្ចេតនា https://myfmnews.com/archives/528 Fri, 03 Jan 2020 06:48:44 +0000 http://myfmnews.com/?p=528 លោក សុំ សុបញ្ញា ដែលទើបតែបោះជំហ៊ាន ក្នុងសិល្បៈប៉ុន្មានខែនេះប៉ុណ្ណោះ។ ព្រោះតែមានត្រេមុខល្អ ស្អាតញញឹមស្រស់លោក ត្រូវផលិតករ ទាក់ទង យកសម្តែង […]

The post សុំ សុបញ្ញា ពន្លកតារាថ្មីនិយមស្ទីល សម្តែងបែបមនោសញ្ចេតនា appeared first on MYFM News.

]]>
លោក សុំ សុបញ្ញា ដែលទើបតែបោះជំហ៊ាន ក្នុងសិល្បៈប៉ុន្មានខែនេះប៉ុណ្ណោះ។ ព្រោះតែមានត្រេមុខល្អ ស្អាតញញឹមស្រស់លោក ត្រូវផលិតករ ទាក់ទង យកសម្តែង និងថតស្បត។ តួកុនថ្មីមុខមាត់ដូចកូនកាត់រូបនេះ និយមរបៀបថតសម្តែង លក្ខណៈបែបមនោសញ្ចេតនាច្រើនជាងគេ ហាក់បីដូចចូលតួលឿនពេលបំពេញការងារ។

ប្រឡូកក្នុងសិល្បៈ ក្នុងជំហ៊ានមួយចៃដន្យ ដោយសារតែ មិត្តភក្តិមួយចំនួនចេះតែនាំគ្នា និយាយអោយចូលថតសម្តែង ព្រោះមុខមាត់សមជា តារា។ សព្វថ្ងៃនេះ សុំ សុបញ្ញា មមាញឹកជំនួញផ្ទាល់ខ្លួន ដោយយុវជនរូបនេះ មានដុងខាងរបររកសុីតាំងពីនៅតូច។ ម្ល៉ោះហើយមុនចូល សិល្បៈលោកមានបទពិសោធន៏ខ្លាំងខាងជំនួញ ។ តារាជើងថ្មីមានប្រភពកំណើតពីស្រុកកៀនស្វាយ ខេត្តកណ្តាល បានអោយដឹងថា លោកចូលចិត្តសិល្បៈច្រើនដែរ ទើបចង់ប្តូរបទពិសោធ៏ថ្មីៗ ដើម្បីបម្រើសិល្បៈ។ ណាមួយចង់ បង្ហាញស្នាដៃទុកខ្លះក្នុងជីវិតជាយុវវ័យ នៅមានកម្លាំង មានសម្រស់ គួរតែសាងអ្វីមួយអោយល្អ។

 

បញ្ញា ដែលតាំងចិត្តឈលើសិល្បៈ រឹងមាំបន្តទៀតថា ពេលនេះលោកបានថត បទចម្រៀង និងស្បតមួយចំនួន ហើយយល់ថាសិល្បៈគឺ រមែង កើតពីការតស៊ូ បើគ្រាន់តែស្រឡាញ់ អត់ស៊ូ អត់ជំនះនោះមិនបានទេ។ លោកមានតែពាក្យព្យាយាម ហើយខិតខំរៀនយកគន្លឹះ ផ្សេងៗទៀតពី រៀមច្បង និងស្តាប់តាមការណែនាំពីផលិតករ ឬអ្នកដឹកនាំ ដើម្បីជម្រុញទេពកោសល្យ អោយកាន់តែទៅមុខ។

លោកបន្ថែមថា ប្រសិនបើខ្វះខាត សម្តែងឆ្គង ត្រង់ប្រការណាមួយ សូមអធ្យាស្រ័យផងលោកនិងដុះខាត់ អោយល្អ។ លើសពីនេះក៏អរគុណ មិត្តភក្តិទាំងឡាយបានជួយជម្រុញ លើកទឹកចិត្តចូលសិល្បៈស្គាល់គេស្គាល់ឯង

The post សុំ សុបញ្ញា ពន្លកតារាថ្មីនិយមស្ទីល សម្តែងបែបមនោសញ្ចេតនា appeared first on MYFM News.

]]>