សុីម៉ាក់ Archives - MYFM News https://myfmnews.com/archives/tag/សុីម៉ាក់ Tue, 19 Jul 2022 15:57:35 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png សុីម៉ាក់ Archives - MYFM News https://myfmnews.com/archives/tag/សុីម៉ាក់ 32 32 ឯក​ឧត្តម​ ហេង​ រតនា​៖ ស៊ី​ម៉ាក់​កំពុង​ពង្រឹង​សមត្ថភា​ព​ដល់​មន្ត្រី​ជំ​នាន់​ក្រោយ​លើ​កិច្ច​ការ​បោស​សម្អាត​មីន​​ដោយ​ធានា​បាន​នូវ​សុវត្ថិ​ភាព​ខ្ពស់​ https://myfmnews.com/archives/15796 Tue, 19 Jul 2022 12:43:17 +0000 https://myfmnews.com/?p=15796 កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នស៊ីម៉ាក់បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ […]

The post ឯក​ឧត្តម​ ហេង​ រតនា​៖ ស៊ី​ម៉ាក់​កំពុង​ពង្រឹង​សមត្ថភា​ព​ដល់​មន្ត្រី​ជំ​នាន់​ក្រោយ​លើ​កិច្ច​ការ​បោស​សម្អាត​មីន​​ដោយ​ធានា​បាន​នូវ​សុវត្ថិ​ភាព​ខ្ពស់​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នស៊ីម៉ាក់បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការបោសសម្អាតមីន ដល់មន្ត្រីជំនាន់ក្រោយ ឲ្យ មានសមត្ថភាពខ្ពស់និងមានភាពច្បាស់លាស់លើកិច្ចការបោសសម្អាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ។

ឯកឧត្តម ហេង រតនា បានថ្លែងឲ្យដឹងបែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី១១ និង វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបោសសម្អាតមីន ដល់សិក្ខាកាមមកពីអង្គការ APOPO នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ។

ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍បញ្ជាក់ទៀតថា វគ្គហ្វឹកហ្វឺននេះពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកទេសថ្មីៗ ក្នុងការបោស​សម្អាត​មីន​និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែងរបស់ខ្លួន នៅចំការមីន ។លោកម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ មានសិក្ខាកាមជាជំនាញដោះមីន មកពីអង្គការដោះមីន CSHD កម្ពុជាចំនួន១២នាក់ មន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ចំនួន៨នាក់ និង មន្ត្រីនគរបាលមកពីខេត្តកណ្តាលចំនួន១នាក់ ។ ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបោសសម្អាតមីន សម្រាប់បុគ្គលិកមកពីអង្គការAPOPO ដែលមានសក្ខាកាមអន្តរជាតិចំនួន៨នាក់ ក្នុងនោះមកពីប្រទេសទួគីចំនួន២នាក់ជាស្រី មកពីប្រទេសបូស្នៀចំនួន២នាក់ ប្រទេសស៊ូដង់ចំនួន៣នាក់ និង ប្រទេសកូឡំប៊ីចំនួន១នាក់ ៕

 

The post ឯក​ឧត្តម​ ហេង​ រតនា​៖ ស៊ី​ម៉ាក់​កំពុង​ពង្រឹង​សមត្ថភា​ព​ដល់​មន្ត្រី​ជំ​នាន់​ក្រោយ​លើ​កិច្ច​ការ​បោស​សម្អាត​មីន​​ដោយ​ធានា​បាន​នូវ​សុវត្ថិ​ភាព​ខ្ពស់​ appeared first on MYFM News.

]]>
ប្រកាស​បេីក​​គម្រោង​​បោស​សម្អាត​មីន​ ​ដេីម្បី​​លទ្ធផល​CFR នៅ​វិទ្យាស្ថាន​​បច្ចេកទេស​​សកម្មភាព​មីន​ ​ខេត្ត​កំពង់​​ឆ្នាំង​​ https://myfmnews.com/archives/4283 Fri, 05 Jun 2020 11:15:47 +0000 https://myfmnews.com/?p=4283 កំពង់ឆ្នាំង៖ ថ្ងៃទី​០៥​ ខែមិថុនា​ ឆ្នាំ២០២០​ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន​ ខេត្ត​កំពង់ឆ្នាំង​ បានរៀបចំ​ពិធី​បេីក​គម្រោង​បោសសម្អាតគ្រាប់​មីន​ដេីម្បី​លទ្ធផល Clearing For Results​ […]

The post ប្រកាស​បេីក​​គម្រោង​​បោស​សម្អាត​មីន​ ​ដេីម្បី​​លទ្ធផល​CFR នៅ​វិទ្យាស្ថាន​​បច្ចេកទេស​​សកម្មភាព​មីន​ ​ខេត្ត​កំពង់​​ឆ្នាំង​​ appeared first on MYFM News.

]]>

កំពង់ឆ្នាំង៖ ថ្ងៃទី​០៥​ ខែមិថុនា​ ឆ្នាំ២០២០​ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន​ ខេត្ត​កំពង់ឆ្នាំង​ បានរៀបចំ​ពិធី​បេីក​គម្រោង​បោសសម្អាតគ្រាប់​មីន​ដេីម្បី​លទ្ធផល Clearing For Results​ ក្រោមអធិបតីភាព ឯកឧត្តម​ ហេង រតនា ប្រតិ​ភូរាជ​រដ្ឋា​ភិ​បា​ល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

បើតាម ឯកឧត្តម​ ហេង រតនា បានបញ្ជាក់ថា គម្រោង​បោសសម្អាតគ្រាប់​មីន​ដេីម្បី​លទ្ធផល Clearing For Results​នឹង​ប្រតិបត្តិ​ការ​លេីខេត្ត​ចំនួន០២គឺ​ខេត្តបាត់ដំបង​ និងខេត្ត​បន្ទាយមានជ័យ។ គម្រោងនេះជាជំនួយរបស់​UNDP តាមរយៈ​អាជ្ញាធរមីន​ ផ្តល់ជូន​អង្គភាពសុីម៉ាក់​ដេីម្បី​អនុវត្ត​គម្រោង៕

The post ប្រកាស​បេីក​​គម្រោង​​បោស​សម្អាត​មីន​ ​ដេីម្បី​​លទ្ធផល​CFR នៅ​វិទ្យាស្ថាន​​បច្ចេកទេស​​សកម្មភាព​មីន​ ​ខេត្ត​កំពង់​​ឆ្នាំង​​ appeared first on MYFM News.

]]>