សម្តេច ហ៊ុន សែន Archives - MYFM News https://myfmnews.com/archives/tag/សម្តេច-ហ៊ុន-សែន Thu, 17 Feb 2022 17:03:26 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png សម្តេច ហ៊ុន សែន Archives - MYFM News https://myfmnews.com/archives/tag/សម្តេច-ហ៊ុន-សែន 32 32 សម្តេច​តេជោ ហ៊ុន សែន ចេញ​សា​រាចរ ស្តីពី​ការ​ពង្រឹង​ការអនុវត្តវិធាន​ការទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុងសហគមន៍​នៃមេរោគ​កូវីដ-១៩ ពិសេស​មេរោគបំ​ប្លែង​ថ្មី ប្រភេ​ទ«អូមី​ក្រុង» https://myfmnews.com/archives/14542 Thu, 17 Feb 2022 16:58:17 +0000 https://myfmnews.com/?p=14542 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បាន ចេញសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ […]

The post សម្តេច​តេជោ ហ៊ុន សែន ចេញ​សា​រាចរ ស្តីពី​ការ​ពង្រឹង​ការអនុវត្តវិធាន​ការទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុងសហគមន៍​នៃមេរោគ​កូវីដ-១៩ ពិសេស​មេរោគបំ​ប្លែង​ថ្មី ប្រភេ​ទ«អូមី​ក្រុង» appeared first on MYFM News.

]]>
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បាន ចេញសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង»។

ខ្លឹមសាររបស់សារាចរទាំងស្រុងខាងក្រោម៖ 

The post សម្តេច​តេជោ ហ៊ុន សែន ចេញ​សា​រាចរ ស្តីពី​ការ​ពង្រឹង​ការអនុវត្តវិធាន​ការទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុងសហគមន៍​នៃមេរោគ​កូវីដ-១៩ ពិសេស​មេរោគបំ​ប្លែង​ថ្មី ប្រភេ​ទ«អូមី​ក្រុង» appeared first on MYFM News.

]]>
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹក​នាំ​គណ:​ប្រតិ​ភូ​កម្ពុជា​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ https://myfmnews.com/archives/14410 Sun, 13 Feb 2022 16:23:25 +0000 https://myfmnews.com/?p=14410 នៅរាត្រីថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព […]

The post សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹក​នាំ​គណ:​ប្រតិ​ភូ​កម្ពុជា​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ appeared first on MYFM News.

]]>
នៅរាត្រីថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ប្រកបដោយលទ្ធផលយ៉ាងត្រចះត្រចង់នោះ ។
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ គឹក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ មានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី លើទឹកដីកូរ៉េរយ:ពេល៣ថ្ងៃនេះ បានលើកស្ទួយនិងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាព មិនត្រឹមតែសម្រាប់​ឧបទ្វីបកូរ៉េទេប៉ុណ្ណោះនោះទេ គឺបានទៅកាន់ពិភពលោកទាំងមូលផងដែរ ហើយពានរង្វា​ន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០​២២ ដែលសម្តេចតេជោបាន​ទទួលកាលពីម្សិលមិញនេះ គឺជាកិត្តិយស​ និងមោទ​នភាពនៃកម្ពុជាទាំងមូល និងពិតជាស័ក្តិសមសម្រាប់មេដឹកនាំដែលបានពុះពារគ្រប់ឧបសគ្គទាំងឡាយ ដោយ​យក​ជីវិតធ្វើដើមទុន ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ៕

 

The post សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹក​នាំ​គណ:​ប្រតិ​ភូ​កម្ពុជា​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ appeared first on MYFM News.

]]>
សម្តេចតេជោ ហ៊ុន សែន ទទួលបាន​ការស្វាគមន៍​ពីប្រជាពលរដ្ឋ និងយុ​វជន​ខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េ https://myfmnews.com/archives/14361 Thu, 10 Feb 2022 18:50:22 +0000 https://myfmnews.com/?p=14361 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េ ទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត […]

The post សម្តេចតេជោ ហ៊ុន សែន ទទួលបាន​ការស្វាគមន៍​ពីប្រជាពលរដ្ឋ និងយុ​វជន​ខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េ appeared first on MYFM News.

]]>
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េ ទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត នៅពេលដែលសម្តេច អញ្ជើញមកដល់សណ្ឋាគារស្នាក់នៅ ក្នុងក្រុងសេអ៊ូល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី

The post សម្តេចតេជោ ហ៊ុន សែន ទទួលបាន​ការស្វាគមន៍​ពីប្រជាពលរដ្ឋ និងយុ​វជន​ខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េ appeared first on MYFM News.

]]>
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជាអ​ធិបតី​ក្នុងពិធី​ប្រកាស​បើក និងបិទ​ការប្រកួត​កីឡាវាយកូន​គោល «ពានរង្វាន់​សម្តេច​តេជោលើកទី៥» https://myfmnews.com/archives/13954 Sat, 25 Dec 2021 15:13:18 +0000 https://myfmnews.com/?p=13954 នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើក និងបិទការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥» […]

The post សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជាអ​ធិបតី​ក្នុងពិធី​ប្រកាស​បើក និងបិទ​ការប្រកួត​កីឡាវាយកូន​គោល «ពានរង្វាន់​សម្តេច​តេជោលើកទី៥» appeared first on MYFM News.

]]>
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើក និងបិទការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥» ដែលប្រារព្ធធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។
ការប្រកួតកីឡាវាយកូនគោលនេះគឺសហការរៀបចំឡើងរវាងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។ ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ លើកទី២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះនេះ។
ការប្រកួតនេះ គឺមានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ ដោយចែកចេញជា២ក្រុម គឺការប្រកួតជាក្រុមមានអ្នកចូលរួម ៨០នាក់ និងការប្រកួតជាឯកត្តជនមានអ្នកចូលរួម ២៧នាក់ មាន ៨នាក់ជាក្រុមជម្រើសជាតិ។
បន្ទាប់ពីការប្រកួតដែលធ្វើឡើងរយៈពេលមួយព្រឹកពេញ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់ពានរង្វាន់ជូនកីឡាករជាតិ និងអន្តរជាតិ ដែលចូលរួមប្រកួតទាំងអស់ ហើយមានការពិសារអាហាររួមគ្នាដើម្បីពង្រឹងនូវសាមគ្គីភាពក្នុងបរិយាកាសរីករាយផងដែរ៕

The post សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជាអ​ធិបតី​ក្នុងពិធី​ប្រកាស​បើក និងបិទ​ការប្រកួត​កីឡាវាយកូន​គោល «ពានរង្វាន់​សម្តេច​តេជោលើកទី៥» appeared first on MYFM News.

]]>
សម្តេ​ចតេ​ជោ ហ៊ុន សែន ប្រកា​សរ​ក​ឃើញ​អ្នកចាក់​វ៉ាក់សាំង​លេខ​រៀង​ទី​៨លាន នៅ​ខេត្តស្ទឹង​ត្រែង​ https://myfmnews.com/archives/12371 Wed, 11 Aug 2021 05:01:48 +0000 https://myfmnews.com/?p=12371 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១០ ខែសីហា បានប្រកាសថា កម្ពុជាយើង​បានចាក់វ៉ា​ក់​សាំង​ការពារ​កូវីដ-១៩​ ដូសទី​១​បាន ៨លាន​នាក់រួច​ហើយ […]

The post សម្តេ​ចតេ​ជោ ហ៊ុន សែន ប្រកា​សរ​ក​ឃើញ​អ្នកចាក់​វ៉ាក់សាំង​លេខ​រៀង​ទី​៨លាន នៅ​ខេត្តស្ទឹង​ត្រែង​ appeared first on MYFM News.

]]>
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១០ ខែសីហា បានប្រកាសថា កម្ពុជាយើង​បានចាក់វ៉ា​ក់​សាំង​ការពារ​កូវីដ-១៩​ ដូសទី​១​បាន ៨លាន​នាក់រួច​ហើយ គឺស្មើនឹង៨០ភាគរយ នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ដោយ​មិន​ទា​ន់​គិតពីកុមារ និងយុវវ័យ ដែលបាន និងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។
សម្តេចតេជោ បានបន្តថា៖ «ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយ ពីយើងនោះទេដែលធ្វើឱ្យយើងសម្រេច ការងា​រមុ​ន​កា​រកំ​​ណត់ ៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង»។
ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី ៨លាន គឺបានទៅលើប្អូនស្រីឈ្មោះ ថឹង ថា អាយុ៥៦​ឆ្នាំ​ជន​​ជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ស​ម្តេចបានអបអរសាទរចំពោះជ័យលាភីទី៨ លា​ន ដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយក ជំនួយថវិកា ១០លានរៀលព្រមទាំងសម្ភារៈផ្សេង​ៗទៀតទៅប្រគល់ជូ​នដោយផ្ទាល់។
ឆ្លៀត​ឱកាសនេះ សម្តេចតេជោ ក៏សូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយខិតខំការពារខ្លួនតាមរយៈវិធានការ (៣ការពារ និង៣កុំ)៕

The post សម្តេ​ចតេ​ជោ ហ៊ុន សែន ប្រកា​សរ​ក​ឃើញ​អ្នកចាក់​វ៉ាក់សាំង​លេខ​រៀង​ទី​៨លាន នៅ​ខេត្តស្ទឹង​ត្រែង​ appeared first on MYFM News.

]]>
សម្តេច​តេជោ​ ហ៊ុន សែន អញ្ជើញ​ចុះ​ពិនិត្យ​ការ​បង្កបង្កើន​ផល​ស្រូវ និង​សំណេះ​សំណាល​ជាមួយ​ប្រជាកសិករ​ក្នុងស្រុក​ព្រៃ​​កប្បាស ខេត្ត​តា​កែវ https://myfmnews.com/archives/5141 Tue, 21 Jul 2020 05:08:01 +0000 https://myfmnews.com/?p=5141 តាកែវ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​អញ្ជើញ […]

The post សម្តេច​តេជោ​ ហ៊ុន សែន អញ្ជើញ​ចុះ​ពិនិត្យ​ការ​បង្កបង្កើន​ផល​ស្រូវ និង​សំណេះ​សំណាល​ជាមួយ​ប្រជាកសិករ​ក្នុងស្រុក​ព្រៃ​​កប្បាស ខេត្ត​តា​កែវ appeared first on MYFM News.

]]>
តាកែវ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​អញ្ជើញ ពិនិត្យ​មើល​ការធ្វើ​ស្រែប​ង្ក​បង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករ​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ។ មុននឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញ​ពិនិត្យ​មើល​ការ​ធ្វើស្រែ​ដោយប្រើ​គ្រឿង​ចក្រ​ទំនើប​ៗ​​ដូចជាម៉ាស៊ីនភ្ជួរស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏​បាន​បញ្ជា​​គ្រឿងចក្រ​ទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់​ចំពោះការ​ធ្វើស្រែចម្ការរបស់​បងប្អូនប្រជា​កសិករជាពេល​បច្ចប្បន្ន​នេះ​ដែលភាគច្រើន​ប្រើប្រាស់​គ្រឿង​ចក្រ​ទំនើបៗ។ មុននឹងចាប់ផ្តើម សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំណេះសំណាលសួរនាំដល់ប្រជាកសិករមួយចំនួន ដើម្បី​បាន​ស្វែង​យល់​ការ​លំបាក និងភាពងាយស្រួលក្នុងរបរធ្វើស្រែចម្ការ។
តាមការសាកសួររបស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាកសិករបានអោយដឹងថា ការធ្វើស្រែនា​ពេលបច្ចុប្បន្ន​ពិតជា​មាន​ភាពងាយ​ស្រួលជាង​ពីមុន ដោយយើងមានប្រព័ន្ធធារាសាស្ត្រ យើងមានការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើបៗ លឿនរហ័សទាន់ចិត្ត។ ចំពោះ​ផលលំបាក​វិញមានដូចជា​បញ្ហាតម្លៃស្រូវ, បញ្ហាផ្លូវសម្រាប់ដឹកជញ្ជូន , និងបញ្ហាសត្វល្អិតជាដើម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអញ្ជើញមកទីនេះ មិនត្រឹមតែមកច្រូតស្រូវប៉ុណ្ណោះនោះទេ គឺសម្តេចមកនេះ ដើម្បីពិនិត្យ​មើលពីវឌ្ឍន​ភាព​នៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា គោលដៅនៃការនាំចេញស្រូវ១លានតោននៅ​តែស្ថិតក្នុងគោលដៅអាទិភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងបន្តទៀត។ សម្តេចតេជោសង្កត់ធ្ងន់ថា បញ្ហាត្រង់ថា យើងមានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ យើងផលិតស្រូវបានហើយតែយើងនៅខ្វះទីផ្សារនាំចេញ, យើងនៅខ្វះខាម៉ាស៊ីនសម្ងួតស្រូវ, និង​ម៉ាស៊ីនកិនស្រូវ ជាដើម។ ដូច្ចេះហើយទើបកម្ពុជាត្រូវខិតខំស្វែករកទីផ្សារ ខិតខំបង្កើតអោយមាន ម៉ាស៊ីនសម្ងួតស្រូវ, ម៉ាស៊ីនកិនស្រូវ ដើម្បីងាយស្រួលក្នុងការនាំចេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាយើងបានផ្ទេរពីការអភិវឌ្ឍកសិកម្មតាមបែបទូលំទូលាយ ទៅ​ជា​កា​អភិ​វឌ្ឍ​បែបស៊ីជម្រៅដែលពេល។ នេះជាការធ្វើស្រែចម្ការនាពេលបច្ចុប្បន្នគឺបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី គ្រឿងកសិកម្មទំនើបៗ ងាយ​ស្រួល​ជាង​កាល​ពីមុន។​
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ការពារ​កុំអោយឆ្លង​ជម្ងឺ​កូវីដ​​​១៩ ដែលមកទល់ថ្ងៃនេះ កម្ពុជាយើងមានករណីឆ្លងថ្មី២៦នាក់ ដែលគួរអោយបារម្ភខ្លាំង។
នៅថ្ងៃនេះ សម្តេចតេជោបានប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន១,០០០គ្រឿង និងប្រភេទធន់តូច១,០០០គ្រឿង ។ សម្តេច​តេជោ​នឹង​ផ្តល់ជូនបងប្អូនប្រជាកសិករចំនួន ១៣០គ្រួសារដែលក្នុង១គ្រួសារទទួលបានម៉ាស៊ីនមួយគ្រឿង។ នៅក្នុងឱកាស​នោះដែរ សម្តេចតេ​ជោ ហ៊ុន សែន ក៏បាន ផ្តល់អំណោយអនុស្សវរីយ៍មានជាសម្ភារៈប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារៈប្រើប្រាស់ការពារកូវីដ១៩ ស្រូវពូជ និង ថវិកា​មួយចំនួន​ទៀតផង។ ចំពោះព័ត៌មានលំអិត​ពិស្តារ សូមស្តាប់ការផ្សាយផ្ទាល់ចេញពីផេកផ្លូវការសម្តេចតេជោកាលពីព្រឹកមិញនេះ៕
យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា ខេត្តតាកែវ ក៏ធ្លាប់ជា​រាជធានីនគរគោក​ធ្លោក គឺជា​ដែន​ដី​មានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្ត​នេះ មានប្រជា​ជនសរុប ១,០១៤,៤៧៣នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជា​ពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែក​ទាំងស្រុង​​លើ​វិស័យ​កសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់​នៅរ​បស់ខ្លួន​៕
ប្រភព៖ SPM

The post សម្តេច​តេជោ​ ហ៊ុន សែន អញ្ជើញ​ចុះ​ពិនិត្យ​ការ​បង្កបង្កើន​ផល​ស្រូវ និង​សំណេះ​សំណាល​ជាមួយ​ប្រជាកសិករ​ក្នុងស្រុក​ព្រៃ​​កប្បាស ខេត្ត​តា​កែវ appeared first on MYFM News.

]]>
សម្តេច​តេជោ​ ហ៊ុន ​សែន បន្ត​អំពាវនាវ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​​កុំ​ធ្វេស​​ប្រហែស​ និង​ថែរក្សា​សុខភាព​ឱ្យបានល្អ កុំឱ្យឆ្លង​ជំងឺ​កូវីដ-​១៩ https://myfmnews.com/archives/5040 Sun, 12 Jul 2020 03:50:44 +0000 https://myfmnews.com/?p=5040 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវ​ដល់ពលរដ្ឋខ្មែរ​ទាំងអស់ កុំឱ្យ​មាន​ការ​ធ្វេស​​ប្រហែស​ឱ្យសោះ ក្រោយមានករណីនាំចូលជំងឺកូវីដ១៩ […]

The post សម្តេច​តេជោ​ ហ៊ុន ​សែន បន្ត​អំពាវនាវ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​​កុំ​ធ្វេស​​ប្រហែស​ និង​ថែរក្សា​សុខភាព​ឱ្យបានល្អ កុំឱ្យឆ្លង​ជំងឺ​កូវីដ-​១៩ appeared first on MYFM News.

]]>
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវ​ដល់ពលរដ្ឋខ្មែរ​ទាំងអស់ កុំឱ្យ​មាន​ការ​ធ្វេស​​ប្រហែស​ឱ្យសោះ ក្រោយមានករណីនាំចូលជំងឺកូវីដ១៩ ពីប្រទេសអា​រ៉ាប៊ីសាអូឌីតចំនួន​១៥​នាក់ទៀត។

ក្នុងខ្លឹមសារនៅលើទំព័រfacebook នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ  សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំខាន់នៅពេលនេះ សូមបងប្អូន​បន្តយក​ចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ ថ្មីៗនេះកម្ពុជាយើងមានអ្នក​ដំណើរ​​មក​ពីប្រទេស​អារ៉ាប៊ី​សា​អូឌី ១៥ នាក់ទៀត ដែលមាន​​ឆ្លងមេរោគកូវីដ-១៩ ដែល​កំពុងដាក់​អោយ​ព្យា​បាល​​ជា​បន្ទាន់។ មកទល់​ពេលនេះ​ នៅ​ក្នុងប្រទេស​យើង​គឺមាន​អ្នក​ឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះ​ស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែ​ជាជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ ហើយពុំទាន់​មាន​ថ្នាំព្យាបាលនៅឡើយទេ។

សម្តេចតេជោ បានសូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចែល ឬទឹក​អាល់​​កុល ហើយពាក់​ម៉ាស​​ការពារអោយបានត្រឹមត្រូវ។ ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជ​នីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែល​ទទួល​បាន​ការអនុញ្ញាត្តិ​អោយ​បើកដំណើរការ ជាពិសេស​មន្ទីពេទ្យឯកជន និងមន្ទីរ​ពេទ្យរដ្ឋ​ត្រូវតែ​មាន​ទឹកអាល់កុល ចែ​លសម្លាប់​មេរោគ និងម៉ាស សម្រាប់​​អតិថិជន រួមទាំង​អ្នកជំងឺ នឹងបង​ប្អូនមក​សួរសុខ​ទុក្ខពាក់​ការពារចៀស​វាងការឆ្លងរោគ​ពីម្នាក់​ទៅម្នាក់ ។​
ជាមួយគ្នានោះ សម្តេចតេជោ ក៏​សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាម​ការណែនាំ​របស់ក្រសួងសខាភិបាល​អោយបាន​ខ្ជាប់ខ្ជួន និង​​ជូនពរ​ដល់​បងប្អូន​ធ្វើ​ដំណើរមានសុខសុវត្ថិភាព នឹង​ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំង​អស់គ្នា។

The post សម្តេច​តេជោ​ ហ៊ុន ​សែន បន្ត​អំពាវនាវ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​​កុំ​ធ្វេស​​ប្រហែស​ និង​ថែរក្សា​សុខភាព​ឱ្យបានល្អ កុំឱ្យឆ្លង​ជំងឺ​កូវីដ-​១៩ appeared first on MYFM News.

]]>
សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រជា​ជន​កម្ពុជា​ ​​អញ្ជើញ​​​ចូល​រួម​ក្នុង​​​​​ពិធី​​​ចម្រើន​​​ព្រះ​បរិត្ដ​​ឡើង​«វិមាន​ ៧​មក​រា»​ ​​ទី​​ស្នាក់​​ការ​​កណ្តាល​​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ https://myfmnews.com/archives/4647 Sun, 28 Jun 2020 10:59:10 +0000 https://myfmnews.com/?p=4647 សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​សម្ដេច​​អគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​​កិត្តិយ​ស​គណ​បក្ស ​រួម​​ទាំង​ឥស្សរ​ជន​​ជា​ថ្នាក់​​ដឹកនាំ​​ជាន់​ខ្ពស់​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជាជា​ច្រើន​រូបផ្សេង​ទៀត នា​រ​សៀល​ថ្ងៃទី​២៨ […]

The post សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រជា​ជន​កម្ពុជា​ ​​អញ្ជើញ​​​ចូល​រួម​ក្នុង​​​​​ពិធី​​​ចម្រើន​​​ព្រះ​បរិត្ដ​​ឡើង​«វិមាន​ ៧​មក​រា»​ ​​ទី​​ស្នាក់​​ការ​​កណ្តាល​​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ appeared first on MYFM News.

]]>
សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​សម្ដេច​​អគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​​កិត្តិយ​ស​គណ​បក្ស ​រួម​​ទាំង​ឥស្សរ​ជន​​ជា​ថ្នាក់​​ដឹកនាំ​​ជាន់​ខ្ពស់​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជាជា​ច្រើន​រូបផ្សេង​ទៀត នា​រ​សៀល​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០​​២០ បា​ន​​អញ្ជើញ​​ចូល​រួមក្នុង​​ពិធី​ចម្រើន​​ព្រះ​បរិត្ដ​ឡើង​«វិមាន ៧មករា» ទីស្នាក់​​ការ​កណ្ដាល​​គណបក្ស​ប្រ​ជា​​​ជន​​​កម្ពុជា​ ដែល​​មាន​​ទីតាំង​​ស្ថិត​​​នៅ​តាម​​ប​ណ្ដោ​យ​​វិថី​​ព្រះ​ន​រោ​ត្តម ក្នុង​​សង្កាត់​​ទន្លេបា​សាក់ ខណ្ឌ​ចំកា​រ​​មន រាជ​ធានី​ភ្នំពេញ​។

ពិធី​​ចម្រើន​​​ព្រះ​បរិត្ដ​​ឡើង​​«វិមាន ៧មករា»​​នេះ គឺ​ប្រារព្ធ​ឡើង​ចំ​​ថ្ងៃ​ខួប​លើក​ទី៦៩ ​នៃ​ថ្ងៃ​កំណើត​គណបក្ស​ប្រជា​ជន​កម្ពុជា​(២៨ មិថុនា ១៩៥១- ២៨ ​មិថុនា​ ​ឆ្នាំ២០​២០)។ អគារថ្មី​នៃ​ទីស្នាក់ការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា​ពោរពេញ​ដោយ​ប្រណិត​ភាព និង​ធំ​យ៉ាង​ស្កឹម​ស្កៃ​កណ្តាល​រាជធានី​ភ្នំពេញ​ក្នុងយុគ្គសម័យ​នៃការ​អភិវឌ្ឍដ៏រុង​រឿង​នោះ ត្រូវ​បាន​សាង​សង់​រួចរាល់​ជាស្ថាពរ​ហើយ​។

វត្តមានថ្មី​នៃ​អគារ​​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្សប្រជា​ជន​កម្ពុជា នឹ​ង​ក្លាយ​ទៅ​ជា​កន្លែង​ប្រតិបត្តិ​ការងា​រ​ដ៏​សំខាន់​របស់​គណបក្ស​ប្រជា​ជន​កម្ពុ​ជា ដែល​ជា​គណបក្ស​កំពុង​ដឹក​នាំ​រាជរដ្ឋាភិ​បាល និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ជាតិ និង​ប្រជាជន​កម្ពុជា​៕

The post សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រជា​ជន​កម្ពុជា​ ​​អញ្ជើញ​​​ចូល​រួម​ក្នុង​​​​​ពិធី​​​ចម្រើន​​​ព្រះ​បរិត្ដ​​ឡើង​«វិមាន​ ៧​មក​រា»​ ​​ទី​​ស្នាក់​​ការ​​កណ្តាល​​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ appeared first on MYFM News.

]]>
មនុស្ស​ចាស់​នៃអ​ង្គការ​CCF បាន​ទទួល​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ​ និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត https://myfmnews.com/archives/4270 Fri, 05 Jun 2020 09:19:19 +0000 https://myfmnews.com/?p=4270 លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលគ្រឿងឧបភោគ បរិភោគ និង​សម្លៀកបំពាក់ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]

The post មនុស្ស​ចាស់​នៃអ​ង្គការ​CCF បាន​ទទួល​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ​ និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត appeared first on MYFM News.

]]>
លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលគ្រឿងឧបភោគ បរិភោគ និង​សម្លៀកបំពាក់ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធាន​ក្រុមប្រឹក្សា​ភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

លោកស្រី ពេជ ចន្ទមុន្នី បានសំណេះសំណាលផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធបណ្ឌិត និងបានប្រគល់អំណោយដល់លោកយាយ លោកតា ដែលជាមនុស្សចាស់នៅក្នុងអង្គការនេះប្រកប​ដោយ​ទឹកចិត្តសប្បុរសធម៌ និងបរិយាកាសស្និទ្ធស្នាលក្រៃលែង។

លោកស្រី ពេជ ចន្ទមុន្នី ក៏បានផ្តាំផ្ញើឱ្យលោកយាយលោកតា អ៊ំ ពូ មីងថែទាំសុខភាពក្នុងរដូវកាលនេះតាមរយៈការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បីការពារកុំឱ្យសហគមន៍យើងឆ្លងរីករាលដាលជំងឺCovid-19។

គួរបញ្ជាក់ថា នេះគឺជាលើកទី១៥ហើយដែលលោកស្រី ពេជ ចន្ទមុន្នី បានមកដល់អង្គការនេះដែលជាទីកន្លែងមាន​អនុ​ស្សា​វរីយ៍​ជាច្រើនរវាងលោក ហ៊ុន ម៉ាណែត និងលោកស្រីក្នុងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ រួមមាន ការពិនិត្យព្យាបាលជំងឺ​មាត់ធ្មេញដល់ក្មួយៗកុមារដោយឥតគិតថ្លៃ ការប្រគល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិតិ្ត​ព្រឹទ្ធបណ្ឌិត ការប្រគល់គ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងអំណោយផ្សេងៗជាច្រើនទៀតដល់ក្មួយៗ និងលោក​យាយ លោកតា អ៊ំ ពូ មីងនៅក្នុងអង្គការនេះក្នុងរយៈពេល៦ឆ្នាំ៕

The post មនុស្ស​ចាស់​នៃអ​ង្គការ​CCF បាន​ទទួល​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ​ និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត appeared first on MYFM News.

]]>
សម្តេច​តេជោ​ ហ៊ុន ​សែន​ អញ្ជើញ​ពិនិត្យ​លទ្ធផល​នៃ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះ​សីហនុ​ https://myfmnews.com/archives/4080 Mon, 01 Jun 2020 06:02:12 +0000 https://myfmnews.com/?p=4080 ព្រះ​សីហនុ៖នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ […]

The post សម្តេច​តេជោ​ ហ៊ុន ​សែន​ អញ្ជើញ​ពិនិត្យ​លទ្ធផល​នៃ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះ​សីហនុ​ appeared first on MYFM News.

]]>
ព្រះ​សីហនុ៖នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។

នៅព្រឹកមិញនេះ សម្តេចតេជោ​បានធ្វើដំណើ​រ​ចេញពីអាកាសយានដ្ឋាន​អន្តរជាតិកងកេង នៃខេត្តព្រះសីហនុ ឆ្ពោះមក​​កាន់​សមុទ្រ​រាម ដោយឆ្លងកាត់ឆ្នេរសមុទ្រ និងជ្រលងភ្នំជាច្រើនកន្លែង និងបន្តមកឆ្នេរអូត្រេស ឆ្នេរអូឈើទាល ដែលជា​ផ្លូវក្រវាត់​ក្រុង​នៃក្​រុងព្រះសីហនុ និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ ដែលពេលនេះបានសម្រេចការសាងសង់បានប្រមាណ ៩០ភាគរយ​ហើយ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​បញ្ចេញកញ្ចប់​ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បី​កសាង​ផ្លូវ​ចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូង​បំផុតនៅក្នុង​ប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤​ខ្សែ​នេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

រាជ​រដ្ឋាភិបាលបានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺ​រៀប​ចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍ​ទីក្រុង​ទំនើប ​ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែល​នឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែ​រ​យើង​ផងដែរ​៕

ប្រភព៖ផេកសម្តេច ហ៊ុន សែន

The post សម្តេច​តេជោ​ ហ៊ុន ​សែន​ អញ្ជើញ​ពិនិត្យ​លទ្ធផល​នៃ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះ​សីហនុ​ appeared first on MYFM News.

]]>