សម្តេច គង់ សំអុល Archives - MYFM News https://myfmnews.com/archives/tag/សម្តេច-គង់-សំអុល Sun, 05 Jul 2020 10:42:53 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png សម្តេច គង់ សំអុល Archives - MYFM News https://myfmnews.com/archives/tag/សម្តេច-គង់-សំអុល 32 32 សម្តេច​ចៅហ្វា​វាំង គង់​ សំ​អុល នាំ​យក​បច្ច័យ​និង​ទេយ្យ​វត្ថុ ប្រគេន​ព្រះ​សិរី​ធម្មញ្ញាណ​ សុខ​ ថាន ព្រះ​មេ​គុណ​ខេត្ត និង​​ព្រះសង្ឃ​​គង់​ចាំ​​ព្រះវស្សា នៅវត្តអារញ្ញិកា​រាម https://myfmnews.com/archives/4762 Sun, 05 Jul 2020 10:40:32 +0000 https://myfmnews.com/?p=4762 កំពង់ឆ្នាំង ៖ ដើម្បីចូល​រួម​ជាមួយនឹង​ពុទ្ធបរិ​ស័ទ ប្រជាពល​រដ្ឋនៅ​ក្នុង​ឱកាសនៃ​បុណ្យចូ​លព្រះវស្សា​នេះ នៅ​ថ្ងៃួទី​៤ ខែ​កក្កដា ​ឆ្នាំ​២០​២០ សម្តេច​ចៅហ្វាវាំង ​គង់ សំអុល […]

The post សម្តេច​ចៅហ្វា​វាំង គង់​ សំ​អុល នាំ​យក​បច្ច័យ​និង​ទេយ្យ​វត្ថុ ប្រគេន​ព្រះ​សិរី​ធម្មញ្ញាណ​ សុខ​ ថាន ព្រះ​មេ​គុណ​ខេត្ត និង​​ព្រះសង្ឃ​​គង់​ចាំ​​ព្រះវស្សា នៅវត្តអារញ្ញិកា​រាម appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ដើម្បីចូល​រួម​ជាមួយនឹង​ពុទ្ធបរិ​ស័ទ ប្រជាពល​រដ្ឋនៅ​ក្នុង​ឱកាសនៃ​បុណ្យចូ​លព្រះវស្សា​នេះ នៅ​ថ្ងៃួទី​៤ ខែ​កក្កដា ​ឆ្នាំ​២០​២០ សម្តេច​ចៅហ្វាវាំង ​គង់ សំអុល ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងព្រះបរម​រាជ​វាំង អម​ដំណើរ​ដោយ ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី ​គុយ សុផល ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ និង ជាទេសរដ្ឋមន្រ្តីទទួល​បន្ទុក​កិច្ចការ​ទូទៅ​ អម​ក្រសួង​ព្រះ​បរម​រាជ​វាំង​ ព្រម​ទាំងមានការចូលរួមពីថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ជុំវិញខេត្ត បាន​នាំយក​បច្ច័យ​និង​ទេយ្យវត្ថុ​ ប្រគេន​ព្រះសិរី​ធម្មញ្ញាណ​សុខ​ ថាន ព្រះ​មេគុណខេត្ត និង ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអារញ្ញិការាម ស្ថិតនៅ​សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង ខេត្តកំ​ពង់​​ឆ្នាំង ។

នៅក្នុងឱកាសនោះសម្តេចចៅហ្វាវាំង គង់ សំអុល និង ឯកឧត្តមគុយ សុផល បានថ្វាយភួងផ្កា ដល់ព្រះ​ពុទ្ធរូប​ដែលជា​ទីគោរព​សក្ការៈសម្រាប់ប្រជាពុទ្ធិសាសនិកគ្រប់រូប ព្រមអុជធូបបួងសួងសូមសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជានុជនគ្រប់​រូប​នៅ​ក្នុង​ប្រទេសកម្ពុជា ។

បុណ្យចូលព្រះវស្សា ត្រូវបានប្រារព្ធធ្វើ​ឡើងតាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃ​សាវ័ក​គ្រប់​អង្គប្រតិបត្តិតាម ដែលមានរយៈ​ពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោចខែអាសាធ ដល់ទី១៥កើតខែអស្សុជ ។

ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សាគឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួល ក្នុងរដូវវស្សា​រយៈ​ពេលខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ សម្បូរភក់ជ្រាំច្រើន។ តាមទម្លាប់ពុទ្ធបរិស័ទ​​តែង​តែនាំយ​ក​នូវ​ទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និង ​គ្រឿង​សម្ភារៈ​ដទៃទៀត ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្តអា​រាម ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលនៃការចូល​ព្រះវស្សានេះ។

នៅក្នុងឱកាសនោះសម្តេច ចៅហ្វាវាំងគង់សំអុល និង ឯកឧត្តម ទេសរដ្ឋមន្ត្រីគុយ សុផល ប្រគេននូវបច្ច័យ សារដក់ និង ទេយ្យ​ទាន​ជាច្រើនទៀតផងដែរ ដល់ព្រះសិរីធម្មញ្ញណ សុខ ថាន ព្រះមេគុណខេត្ត ក្នុង​រដូវ​កាល​បុណ្យ​ចូល​កាន់​ព្រះ​វស្សា​នេះ​សម្រាប់​​​ផ្គត់ផ្គង់ព្រះសង្ឃក្នុងរដូវចូលកាន់វស្សានេះ ៕

The post សម្តេច​ចៅហ្វា​វាំង គង់​ សំ​អុល នាំ​យក​បច្ច័យ​និង​ទេយ្យ​វត្ថុ ប្រគេន​ព្រះ​សិរី​ធម្មញ្ញាណ​ សុខ​ ថាន ព្រះ​មេ​គុណ​ខេត្ត និង​​ព្រះសង្ឃ​​គង់​ចាំ​​ព្រះវស្សា នៅវត្តអារញ្ញិកា​រាម appeared first on MYFM News.

]]>
សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល នាំ​យក​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ និង​សម្ដេច​ព្រះមហាក្សត្រី ​ចែក​​ជូន​ប្រ​ជារា​ស្រ្ត​​រង​គ្រោះ​ដោយ​ខ្យល់​កន្រ្តាក់ នៅ​ស្រុក​សាម​គ្គី​មាន​ជ័យ https://myfmnews.com/archives/4234 Fri, 05 Jun 2020 03:37:11 +0000 https://myfmnews.com/?p=4234 សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួង​ព្រះបរមរាជវាំង និងជាព្រះរាជ​តំណាងដ៏ខ្ពង់​ខ្ពស់​របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី […]

The post សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល នាំ​យក​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ និង​សម្ដេច​ព្រះមហាក្សត្រី ​ចែក​​ជូន​ប្រ​ជារា​ស្រ្ត​​រង​គ្រោះ​ដោយ​ខ្យល់​កន្រ្តាក់ នៅ​ស្រុក​សាម​គ្គី​មាន​ជ័យ appeared first on MYFM News.

]]>
សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួង​ព្រះបរមរាជវាំង និងជាព្រះរាជ​តំណាងដ៏ខ្ពង់​ខ្ពស់​របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សា​​ផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង នាំយក​ព្រះរាជ​អំណោយ​ចែក​ជូន​ប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥៩គ្រួសារ ស្ថិតនៅ ឃុំពាម និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០៕

 

The post សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល នាំ​យក​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ និង​សម្ដេច​ព្រះមហាក្សត្រី ​ចែក​​ជូន​ប្រ​ជារា​ស្រ្ត​​រង​គ្រោះ​ដោយ​ខ្យល់​កន្រ្តាក់ នៅ​ស្រុក​សាម​គ្គី​មាន​ជ័យ appeared first on MYFM News.

]]>