សម្ដេចធិបតី ហ៊ុន ម៉ាណែត Archives - MYFM News https://myfmnews.com/archives/tag/សម្ដេចធិបតី-ហ៊ុន-ម៉ាណែត Fri, 29 Sep 2023 13:56:33 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png សម្ដេចធិបតី ហ៊ុន ម៉ាណែត Archives - MYFM News https://myfmnews.com/archives/tag/សម្ដេចធិបតី-ហ៊ុន-ម៉ាណែត 32 32 សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រៀមអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋពីគ្រោះទឹកជំនន់ https://myfmnews.com/archives/19653 Fri, 29 Sep 2023 13:56:33 +0000 https://myfmnews.com/?p=19653 តាមរយៈសារសំឡេងពិសេសជាង៤នាទីនៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យអភិបាលរាជធានី-ខេត្ត បន្តតាមដាន និងត្រៀមធម្យោបាយសម្ភារៈ កងកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋ […]

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រៀមអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋពីគ្រោះទឹកជំនន់ appeared first on MYFM News.

]]>
តាមរយៈសារសំឡេងពិសេសជាង៤នាទីនៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យអភិបាលរាជធានី-ខេត្ត បន្តតាមដាន និងត្រៀមធម្យោបាយសម្ភារៈ កងកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋ និងទ្រព្យសម្បត្តិ ក្នុងតំបន់ទទួលខុសត្រូវ ខណៈដែលគ្រោះទឹកជំនន់បានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឲ្យជាប់ ត្រៀមធម្យោបាយសម្ភារៈ និងកងកម្លាំង សម្រាប់អន្ត​រាគ​មន៍​បន្ថែម នៅពេលអាជ្ញាធររាជធានី ខេត្ត ត្រូវការ។ ដោយឡែក អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ រួមនឹងបណ្តាអង្គភាពកងទ័ពដទៃផ្សេងទៀត ត្រូវត្រៀមលក្ខណៈ ធម្យោបាយសម្ភារៈ និងកងកម្លាំង ត្រៀមចេញអន្តរាគមន៍ជួយសង្រោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយសារទឹកជំនន់។

ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមនូវស្បៀង សម្ភារៈបរិក្ខាចាំបាច់ ក្នុងករណីត្រូវបញ្ចេញទៅឲ្យប្រជាពល​រដ្ឋដែលរងគ្រោះ តាមការស្នើសុំពីអាជ្ញាធរខេត្ត រាជធានី។ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈផ្សេងៗ សម្រាប់ស្រោចស្រង់ស្ដារឡើងវិញ ក្នុងករណីការចាំបាច់ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលដំណាំរបស់ពលរដ្ឋ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រៀមអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋពីគ្រោះទឹកជំនន់ appeared first on MYFM News.

]]>
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក https://myfmnews.com/archives/19595 Thu, 21 Sep 2023 02:30:59 +0000 https://myfmnews.com/?p=19595 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ […]

The post សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក appeared first on MYFM News.

]]>
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី ២៥ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនទៀត។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលបទចម្បងសម្រាប់ កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ “កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»

ឯកឧត្តមបានបន្តថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នឹងផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)

ក្រៅពីនេះសម្ដេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉កផងដែរ។

គួរបញ្ជាក់ថា  បេសកកម្មទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាពេលនេះ គឺជាដំណើរបេសកកម្មក្រៅប្រទេសលើកទី៣ហើយ ក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនោះបេសកកម្មក្រៅប្រទេសលើកទី១ គឺទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និងលើកទី២ គឺដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន៕

The post សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក appeared first on MYFM News.

]]>