សមាគមគ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា Archives - MYFM News https://myfmnews.com/archives/tag/សមាគមគ្រឹះស្ថានឧត្តមស Tue, 28 May 2024 05:02:13 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png សមាគមគ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា Archives - MYFM News https://myfmnews.com/archives/tag/សមាគមគ្រឹះស្ថានឧត្តមស 32 32 សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះ​សំណាល​ជាមួយប្រតិភូ​សមាគមគ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា https://myfmnews.com/archives/21232 Tue, 28 May 2024 05:02:13 +0000 https://myfmnews.com/?p=21232 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូនៃស​មាគ​ម​គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា […]

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះ​សំណាល​ជាមួយប្រតិភូ​សមាគមគ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា appeared first on MYFM News.

]]>
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូនៃស​មាគ​ម​គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ជំនួបនាថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយ នាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧ លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។

រាជរដ្ឋាភិបាល តែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា ។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ។

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះ​សំណាល​ជាមួយប្រតិភូ​សមាគមគ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា appeared first on MYFM News.

]]>