សត្វត្រយង Archives - MYFM News https://myfmnews.com/archives/tag/សត្វត្រយង Wed, 03 Feb 2021 16:42:06 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png សត្វត្រយង Archives - MYFM News https://myfmnews.com/archives/tag/សត្វត្រយង 32 32 សត្វត្រយង​ចង្កំ.ក.ស​ ៥សំបុក ​ត្រូវ​បានរ​កឃើញ​ក្នុងដែន​ជម្រក​សត្វព្រៃលំផាត់នៅ​ខេត្តរតនៈ​គិរី https://myfmnews.com/archives/8361 Wed, 03 Feb 2021 16:42:06 +0000 https://myfmnews.com/?p=8361 មន្រ្តីជំនាញបរិស្ថានបានរកឃើញ សត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករាកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់​ខេត្តរតនៈ​គិរី ដែលជាប្រភេទសត្វជិតផុតពូជនៅប្រទេសកម្ពុជា។ លោក ប៊ូ វរសក្ស […]

The post សត្វត្រយង​ចង្កំ.ក.ស​ ៥សំបុក ​ត្រូវ​បានរ​កឃើញ​ក្នុងដែន​ជម្រក​សត្វព្រៃលំផាត់នៅ​ខេត្តរតនៈ​គិរី appeared first on MYFM News.

]]>
មន្រ្តីជំនាញបរិស្ថានបានរកឃើញ សត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករាកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់​ខេត្តរតនៈ​គិរី ដែលជាប្រភេទសត្វជិតផុតពូជនៅប្រទេសកម្ពុជា។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាប​ប្រចាំ​កម្ពុជា បានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿន ទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំ.ក.ស មានការ​ធ្លាក់​ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះ ផងដែរ ។
លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការ អង្កេ​តតាមដានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះជាសញ្ញា បញ្ជាក់​ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។
លោកបញ្ជាក់ថា ៖ «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន ៥ សំបុកក្នុងនោះ១ សំបុកបាន​បរាជ័យ តាមការអង្កេតរបស់ពួកយើង ការបរាជ័យរបស់ពួកវាគឺ បណ្ដាលមកពីសត្វក្អែកនិងខ្លែង ចូលស៊ី មិនមែន​ដោយសារ​មនុស្ស​ទេ ប៉ុន្តែកាលពីមុន ក៏មានការរំខានដោយមនុស្សដែរ មានអ្នកឡើងយកពងកូនរបស់វា រំខានដល់មេវា មួយ​ទៀត​គឺ​មាន​កាប់ដើមដែលមានសំបុកពងកូនឬក៏កាប់ក្បែរហ្នឹងធ្វើឱ្យសំបុកវាបរាជ័យ»
លោកបន្ថែមថា ក្រោយពីបានរកឃើញ មន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស តែងតែចុះ អង្កេតជា​ប្រចាំ​ ១សប្តាហ៍ម្តង និងធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍ កុំឱ្យទៅរំខានដល់សត្វត្រយងចង្កំ.ក.ស និង សត្វ ផ្សេងៗទៀត​ដែល​កំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។
លោកនាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីពាក់ព័ន្ធ ចូលរួម​ការ​ពារ​និងអភិរក្សសត្វព្រៃរបស់យើងដែលជិតផុតពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាតំបន់ការពារ និង អភិរក្ស​សត្វព្រៃ​ដទៃ​ទៀតឱ្យបានគង់វង្ស ជាពិសេស សត្វត្រយងយក្ស ដែលជានិមិត្តសញ្ញារបស់ជាតិយើង ៕
ប្រភព៖​ ក្រសួងបរិស្ថាន

The post សត្វត្រយង​ចង្កំ.ក.ស​ ៥សំបុក ​ត្រូវ​បានរ​កឃើញ​ក្នុងដែន​ជម្រក​សត្វព្រៃលំផាត់នៅ​ខេត្តរតនៈ​គិរី appeared first on MYFM News.

]]>