យន្តហោះ Archives - MYFM News https://myfmnews.com/archives/tag/យន្តហោះ Fri, 10 Jan 2020 21:49:54 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png យន្តហោះ Archives - MYFM News https://myfmnews.com/archives/tag/យន្តហោះ 32 32 អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយលើប្រធានបទ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ» https://myfmnews.com/archives/828 Fri, 10 Jan 2020 21:40:26 +0000 http://myfmnews.com/?p=828 សម​យុ​ទ្ធ​​ប្រចាំ​​ឆ្នាំ​​ក្រោម​​ប្រធាន​បទ ​​«ការ​សង្គ្រោះ​​ចំណា​ប់​​ខ្មាំង​​លើ​យន្តហោះ​» ត្រូវ​បាន​ធ្វើ​ឡើង​​​នៅថ្ងៃទី១០ ខែមករា​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ​ ដោយ​មាន​ចូល​រួម​ អង្គភាព​អន្តរា​គមន៍ នានា​រួម​មាន​ដូចជា​ កង​ពល​តូចថ្មើរ​ជើង​លេខ​៧០ ​កងកម្មង់ដូ៩១១ កងក​ម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម […]

The post អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយលើប្រធានបទ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ» appeared first on MYFM News.

]]>
សម​យុ​ទ្ធ​​ប្រចាំ​​ឆ្នាំ​​ក្រោម​​ប្រធាន​បទ ​​«ការ​សង្គ្រោះ​​ចំណា​ប់​​ខ្មាំង​​លើ​យន្តហោះ​» ត្រូវ​បាន​ធ្វើ​ឡើង​​​នៅថ្ងៃទី១០ ខែមករា​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ​ ដោយ​មាន​ចូល​រួម​ អង្គភាព​អន្តរា​គមន៍ នានា​រួម​មាន​ដូចជា​ កង​ពល​តូចថ្មើរ​ជើង​លេខ​៧០ ​កងកម្មង់ដូ៩១១ កងក​ម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម កង​ទ័ព​អាកាស ​កង​ក​ម្លាំង​សមត្ថកិច្ច និង​បុគ្គលិក​ភ្នាក់ងារ​ឯកជន​ដែល​កំពុង​ប​ម្រើ​ការ​ក្នុងអាកាស ​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។


នៅ​ក្នុង​សន្និសីទ​សារព័ត៌​មា​ន​​ក្រោយ​​បិទ​បញ្ចប់​លំហាត់​​សមយុទ្ធ​នេះ ​ឯកឧត្តម ​ជា អូន រ​ដ្ឋលេខាធិ​ការ នៃរដ្ឋ​លេខា​ធិ​ការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិល​ បាន​​បញ្ជាក់​ថា ការ​ធ្វើ​លំហា​ត់សម​យុទ្ធ​នេះ​ ក្នុង​គោល​បំណង​ ធានា​សន្តិសុខ​​ និង​សុវត្ថិភាព​នៃ​ប្រតិបត្តិ​ការ​អាកាស​ចរ​ស៊ីវិល​ ជូន​អ្នក​ដំណើរ​ជាតិ​និង​អន្តរ​ជាតិ ​ពិសេស​ ដើម្បី​បង្ការ​និង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជាបន្ទាន់​ ចំពោះ​គ្រោះ​អាសន្ននា​នា​ដែល​អាច​កើត​មាន​ជាយ​​ថា​ហេតុ​។

ឯកឧត្តម ​បាន​បន្ថែម​ថា ការ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំរ​បស់​អាកាស​ចរ​ស៊ីវិល​ ត្រូវ​បាន​កំណត់​ឱ្យ​ ធ្វើ​នៅ​ក្នុង​និង​ជុំវិញ​បរិវេណ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​។ ហើយ​ត្រូវ​អនុវត្ត​ជា​ទៀង​ទាត់​រៀង​រាល់​ ២​ឆ្នាំ​ម្តង​ចំពោះ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ ១ឆ្នាំ​ម្តង​សម្រាប់​លំហាត់​សមយុទ្ធតាម​ផ្នែក​ និង​​​៦​ខែ​ម្តង​សម្រាប់​ លំហាត់​សមយុទ្ធ​ដែល​បង្ហាញ​លើ​តុ​ ។

គួរ​រំលឹក​ថា សម​យុទ្ធប្រចាំ​ឆ្នាំ​ក្រោម​ប្រធាន​បទ ​«ការសង្គ្រោះចំណាប់​ខ្មាំង​លើយន្តហោះ​» ដែល​បា​ន​ធ្វើឡើង​នេះ គឺ​ស្រប​តាម​អនុ​សាសន៍​ណែ​នាំ​រ​បស់​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ ដែល​តម្រូវ​ឱ្យ រដ្ឋជា​សមាជិក​រៀបចំ​ធ្វើ​លំហាត់​សមយុទ្ធទ្រង់​ទ្រាយធំ​ នៅ​រៀង​រាល់​ពីរ​ឆ្នាំម្តង​នៅ​ក្នុង ​និង​ជុំវិ​ញ ​បរិវេនណ​អាកាសយាន​ដ្ឋាន​។

គួរ​បញ្ជាក់​ថា កាល​ពីចុង​ឆ្នាំ​២០១៩​ កន្លង​ទៅ ​អាកាស​យានដ្ឋាន​អន្ដរជាតិ​ខេត្តសៀមរាប​ ក៏បាន​សហការ​ ជាមួយ​រដ្ឋបាល​ខេត្ត​ ធ្វើ​សមយុទ្ធ​ស្តីពី​ការ​​​គ្រប់​គ្រង​គ្រោះអាសន្ន​នៅក្នុង​បរិវេណ​អាកាស​យានដ្ឋាន ​។ គោល​បំណង​នៃ​សម​យុទ្ធគ្រា​នោះ​ គឺ​ដើម្បី​ធ្វើ​តេស្ដទៅលើ​ឧបករណ៍​រុក​រក ​និង​សង្គ្រោះ​ទៅ​លើ​កា​រ​ទំនាក់​ទំនង​រវាង​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធនានា​ក្នុងខេ​ត្ត និង​សាក​ល្បង​សមត្ថភាព​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​ ក៏​ដូចជា​ការសង្គ្រោះ​ប​ឋម​នៅកន្លែង​កើត​ហេតុ​៕​

The post អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយលើប្រធានបទ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ» appeared first on MYFM News.

]]>
កម្ពុជាត្រៀមធ្វើសមយុទ្ធសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ https://myfmnews.com/archives/732 Tue, 07 Jan 2020 06:42:35 +0000 http://myfmnews.com/?p=732 រដ្ឋ​លេ​ខា​ធិការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិល ​នឹង​រៀបចំ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ ក្រោម​ប្រធាន​បទ​ «​ការ​សង្គ្រោះ​ ចំណាប់​ខ្មាំង​លើ​យន្ត​ហោះ» នៅ​ថ្ងៃ​ទី​១០ ខែ​មករា ​ឆ្នាំ២០២០​ខាងមុខនេះ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​តាម​លិខិត​រ​បស់​ […]

The post កម្ពុជាត្រៀមធ្វើសមយុទ្ធសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ appeared first on MYFM News.

]]>
រដ្ឋ​លេ​ខា​ធិការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិល ​នឹង​រៀបចំ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ ក្រោម​ប្រធាន​បទ​ «​ការ​សង្គ្រោះ​ ចំណាប់​ខ្មាំង​លើ​យន្ត​ហោះ» នៅ​ថ្ងៃ​ទី​១០ ខែ​មករា ​ឆ្នាំ២០២០​ខាងមុខនេះ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​តាម​លិខិត​រ​បស់​ ឯក​ឧត្តម​ ម៉ៅ​ ហា​វណ្ណា​ល់ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិលផ្ញើ​ជូន​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន។

សម​យុទ្ធប្រចាំ​ឆ្នាំ​ក្រោម​ប្រធាន​បទ «​ការ​សង្គ្រោះ​ចំណាប់​ខ្មាំង​លើ​យន្ត​ហោះ​» ដែល​គ្រោង​ធ្វើ​នៅ​ ថ្ងៃទី​១០ ខែមករា​ ខាង​មុខ​នេះ នឹង​មាន​ការ​ចូល​រួម​ពីស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ រួម​មាន​ទាំង​ យន្តហោះ​ រថយន្ត​ពន្លត់​អគ្គីភ័យ​ រថយន្ត​ពេទ្យ និង​រថយន្ត​ដឹក​កង​កម្លាំង​ប្រដាប់​អាវុធ​ ជា​ដើម​។

ក្នុង​លិខិត​នោះ ឯកឧត្តម ម៉ៅ​ ហាវណ្ណាល់​ ក៏បាន​ស្នើឱ្យ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន ​ជួយ​អន្តរាគមន៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពីសម​យុទ្ធប្រចាំ​ឆ្នាំ​នេះ​ តាម​រយៈ​វិ​ទ្យុ ​និងទូរទស្សន៍ទាំងអស់ ជូនសាធារណ​ជន ឱ្យបាន​ជ្រាប ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ក្នុងការ​ប្រតិបត្តិ​ការ​ឱ្យ​បានរលូន និង​ទទួល​បាន​ជោគ​ជ័យ​ ក៏ដូចជា ដើម្បី​កុំឱ្យ​សាធារណជនមានការភ័ន្តច្រឡំ​ពីព្រឹត្តិការណ៍​នេះផងដែរ។

គួរ​រំលឹកថា សម​យុទ្ធប្រចាំ​ឆ្នាំក្រោម​ប្រធានបទ ​«ការ​សង្គ្រោះ​ចំណាប់​ខ្មាំង​លើ​យន្ត​ហោះ​» ដែល​កម្ពុជា​​គ្រោង​ធ្វើ​នេះ​ គឺ​ស្រប​តាម​អនុ​សាសន៍​ណែ​នាំ​​របស់​អង្គការ​អា​កាស​ចរស៊ីវិល​អន្តរជាតិ ដែល​តម្រូវ​ឱ្យ​ រដ្ឋជា​សមាជិក​រៀបចំ​ធ្វើលំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយធំ នៅ​រៀងរាល់​ពីរ​ឆ្នាំម្ត​ង​នៅក្នុង​ និងជុំវិញបរិវេណ​អាកាស​យាន​ដ្ឋាន។

គួរ​បញ្ជាក់​ថា ​កាលពី​ចុង​ឆ្នាំ២០១៩​ កន្លង​ទៅ ​អាកាសយាន​​ដ្ឋាន​អន្ដរជាតិ​ខេត្តសៀមរាប​ក៏បាន​សហការ ​ជាមួយ​រដ្ឋបាល​ខេត្ត ធ្វើ​សម​យុទ្ធ​​ស្តី​ពី​ការ​​គ្រប់​​គ្រង​​គ្រោះ​អាសន្ន​នៅក្នុងបរិវេណ​អាកាសយា​ន​ដ្ឋាន ។ ​គោលបំណង​នៃសមយុទ្ធគ្រា​នោះ គឺដើម្បីធ្វើតេស្ដទៅ​លើ​ឧបករណ៍​រុ​ករក និង​សង្គ្រោះ​ទៅ​លើការ​ទំនាក់ទំនង​រវាងអាកាសយាន​ដ្ឋានអន្ដរជាតិ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុងខេត្ត និង​សាក​ល្បង​សមត្ថភាព​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ ក៏ដូចជា​ការ​សង្គ្រោះបឋម​នៅកន្លែង​កើត​ហេតុ៕

 

 

The post កម្ពុជាត្រៀមធ្វើសមយុទ្ធសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ appeared first on MYFM News.

]]>