មីន Archives - MYFM News https://myfmnews.com/archives/tag/មីន Thu, 17 Feb 2022 06:59:38 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png មីន Archives - MYFM News https://myfmnews.com/archives/tag/មីន 32 32 រាជ​ធានី​ភ្នំពេញ ខេត្ត​កែប និងខេត្តកណ្តាល ក្លាយជា​តំបន់​​លែង​​មាន​កា​រ​គំរាម​កំហែង​​ ​ដោយ​​សា​រគ្រាប់​មីន​​ប្រឆាំង​​មនុស្ស​​មុន​គេ​​នៅកម្ពុជា https://myfmnews.com/archives/14525 Thu, 17 Feb 2022 06:59:38 +0000 https://myfmnews.com/?p=14525 រាជធានី ខេត្ត ចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តកណ្តាល បានក្លាយជា​តំបន់រង​លែង​​មា​នការ​​គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំង មនុស្ស​មុនគេនៅកម្ពុជា ក្រោយពីអង្គភាពសុម៉ាក់ បាន […]

The post រាជ​ធានី​ភ្នំពេញ ខេត្ត​កែប និងខេត្តកណ្តាល ក្លាយជា​តំបន់​​លែង​​មាន​កា​រ​គំរាម​កំហែង​​ ​ដោយ​​សា​រគ្រាប់​មីន​​ប្រឆាំង​​មនុស្ស​​មុន​គេ​​នៅកម្ពុជា appeared first on MYFM News.

]]>
រាជធានី ខេត្ត ចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តកណ្តាល បានក្លាយជា​តំបន់រង​លែង​​មា​នការ​​គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំង មនុស្ស​មុនគេនៅកម្ពុជា ក្រោយពីអង្គភាពសុម៉ាក់ បាន បញ្ចប់​កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមាន​កំណត់​ត្រាពហុកោណក្នុងទិន្នន័យ​ជាតិ។​

បើតាមឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) បានអោយដឹងថា ប្រតិបតិ្តការ​រំដោះ​ផ្ទៃដី​​រងផលប៉ះពាល់ដោយ​គ្រាប់មីនប្រឆាំង​មនុស្សដែល​បានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យ​ជាតិ ក្នុងរាជធានី ខេត្ត ទាំង៣លើផ្ទៃដី​សរុប​ចំនួន​ ជាង​២៥០​ហិចតា​ ក្នុងនោះ ខេត្តកណ្តាល មានផ្ទៃដីចំនួន​ ៦៤ហិចតា​ ខេត្តកែប​ ៦៩,៨​ ហិចតា​ និង​រាជធានី​​ភ្នំពេញមាន ​១២៥,៧​ ហិចតា។ ដោយ​ឡែក ទិសដៅបន្តបន្ទាប់ គឺអង្គភាពស៊ីម៉ាក់​ចល័តកម្លាំង​ចូលទៅ​​ខេត្តព្រះសីហនុ​ ខេត្តកំពត​ ខេត្តកំពង់ចាម​ និងខេត្តតាកែវ​ ដែលជាគោលដៅ​បញ្ចប់​​បញ្ហាគ្រាប់​​មីន​ប្រឆាំង​​​មនុស្សក្នុងឆ្នាំ២០២២នេះ ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ទៀតថា ​​ការប្រកាសថា​ខេត្តគ្មានតំបន់គំរាមកំហែង​ដោយសារ​គ្រាប់មីន​ប្រឆាំងមនុស្ស ​ឬ​ហៅ​ថា”ខេត្តគ្មានគ្រាប់មីន”​ មិនមានន័យថា​ ខេត្តទាំងនោះអស់បញ្ហា​ជាមួយសំណល់​យុទ្ធភណ្ឌ​សង្គ្រាមនោះទេ​ ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់​ផ្ទុះពី​សង្គ្រាម​ដ​ទៃ​​​​​ទៀត​ ដូចជាគ្រាប់បែកចង្កោម​ គ្រាប់បែក​ទម្លាក់ពីយន្តហោះ​ និងសំណល់គ្រាប់​មិនទាន់ផ្ទុះផេ្សងៗ​ ក្រៅពីគ្រាប់​មីនប្រឆាំង​មនុស្ស ដូចនេះ​ប្រជាពលរដ្ឋ​ត្រូវ​​បន្តប្រុងប្រយ​ត្ន័និងរួម​គ្នា​បន្តចាត់វិ​ធានបោសសំអាតគ្រាប់មិនផ្ទុះ​ទាំងនោះឱ្យអស់ពីកម្ពុជា ។

គួរបញ្ជាក់ថា ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស​ គឺស្ថិតនៅក្រោមអនុស​ញ្ញាអន្តរជាតិអូតាវ៉ា​ ដែល​មានសមាជិក​ហត្ថលេខី​ចំនួន១៦៤​ប្រទេស​ ក្នុង​ចំនួន​នេះមានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក​ ដោយ​បូករួមទាំងកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលក្នុងនាម​ជារដ្ឋសមាជិកសកម្ម មួយបាន​ប្តេជ្ញា​​អនុវត្ត​អនុ​​​សញ្ញា​នេះយ៉ាងពេញលេញដោយអនុម័នផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។

តាមផែនការរបស់រាជរដ្ឋាភិបាល​ អង្គភាពស៊ីម៉ាក់ បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ ២០២២-២០២៥ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារ​គ្រាប់​​មីន​ប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់​ត្រាក្នុងទិន្នន័យជាតិចំនួនជាង៧០០គីឡូម៉ែត្រក្រឡា​ លើចំនួន​នៅសល់ប្រមាណ​៨០០គីឡូម៉ែត្រ​ក្រឡា គឺប្រមាណ៩០ភាគរយនៃបញ្ហាគ្រាប់មីនដែ​លសល់៕

The post រាជ​ធានី​ភ្នំពេញ ខេត្ត​កែប និងខេត្តកណ្តាល ក្លាយជា​តំបន់​​លែង​​មាន​កា​រ​គំរាម​កំហែង​​ ​ដោយ​​សា​រគ្រាប់​មីន​​ប្រឆាំង​​មនុស្ស​​មុន​គេ​​នៅកម្ពុជា appeared first on MYFM News.

]]>
នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់​ និង​ក្រុម​ការងារ​ម៉ាពូ ​ចុះពិនិត្យចំ​ការ​មុីន B1.2 ក្នុងភូមិសាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង https://myfmnews.com/archives/7476 Wed, 09 Dec 2020 04:13:40 +0000 https://myfmnews.com/?p=7476 កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី៨​ ខែធ្នូ ឆ្នាំ​២០២​០ បានស​​ហការជាមួយអង្គភាពស៊ីម៉ាក់​ ​CMAC និង​ក្រុមការងារ​ម៉ាពូ បាន​​ចុះពិនិត្យចំការ​មុីន B1.2 លេខ០​៤៩០៧ […]

The post នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់​ និង​ក្រុម​ការងារ​ម៉ាពូ ​ចុះពិនិត្យចំ​ការ​មុីន B1.2 ក្នុងភូមិសាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង appeared first on MYFM News.

]]>
កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី៨​ ខែធ្នូ ឆ្នាំ​២០២​០ បានស​​ហការជាមួយអង្គភាពស៊ីម៉ាក់​ ​CMAC និង​ក្រុមការងារ​ម៉ាពូ បាន​​ចុះពិនិត្យចំការ​មុីន B1.2 លេខ០​៤៩០៧ នៅភូមិក្រាំង​ស្គារត្បូង ឃុំគ្រាំង​ស្គារ ស្រុកទឹកផុស ខេត្តកំពង់​ឆ្នាំង ។
ក្នុងសកម្មភាពចុះពិនិត្យនោះ អង្គភាពស៊ីម៉ាក់​ ​CMAC ក៏​បានយកគ្រាប់សេសសល់ពីសម័យសង្រ្គាម​​បានចំនួន ០២គ្រាប់គឺគ្រាប់​ប្រភេទ​ M៧៩mm ចំនួន​០១គ្រាប់ នៅ​ភូមិក្រាំងផ្តឹល ឃុំពេជ្យចង្វារ ស្រុកបរិបូណ៌ និងប្រភេទ​គ្រាប់​៦០mmចំនួន​០១គ្រាប់ នៅ​ភូមិព្រៃតាចុង ឃុំផ្សារ​ ស្រុកបរិបូណ៌ ៕​

The post នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់​ និង​ក្រុម​ការងារ​ម៉ាពូ ​ចុះពិនិត្យចំ​ការ​មុីន B1.2 ក្នុងភូមិសាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង appeared first on MYFM News.

]]>
គ្រាប់​​ទម្លាក់​​ពី​លើ​​យន្ត​ហោះ​​សល់​ពីសម័យ​សង្រ្គាម​មួយ​គ្រាប់ ត្រូវបាន​ន​​​​គរបាល​ស្រុក​រលាប្អៀរ ប្រគល់​ជូន​​ទៅ​​ស៊ី​ម៉ាក់​ https://myfmnews.com/archives/7426 Tue, 08 Dec 2020 15:13:12 +0000 https://myfmnews.com/?p=7426 កម្លាំង​ប៉ុស្តិ៍ន​គរបាលរដ្ឋបាល ឃុំព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រគល់​គ្រាប់ចាស់​ៗ ដែល​សេស​សល់ពី​សម័យសង្គ្រាម ចំនួន០​១គ្រាប់ […]

The post គ្រាប់​​ទម្លាក់​​ពី​លើ​​យន្ត​ហោះ​​សល់​ពីសម័យ​សង្រ្គាម​មួយ​គ្រាប់ ត្រូវបាន​ន​​​​គរបាល​ស្រុក​រលាប្អៀរ ប្រគល់​ជូន​​ទៅ​​ស៊ី​ម៉ាក់​ appeared first on MYFM News.

]]>
កម្លាំង​ប៉ុស្តិ៍ន​គរបាលរដ្ឋបាល ឃុំព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រគល់​គ្រាប់ចាស់​ៗ ដែល​សេស​សល់ពី​សម័យសង្គ្រាម ចំនួន០​១គ្រាប់ ជូនទៅមន្ត្រីមជ្ឈមណ្ឌលសកម្មភាព​កម្ចាត់មីនកម្ពុជា CMAC ​។

កម្លាំង​ប៉ុស្តិ៍ន​គរបាលរដ្ឋបាលឃុំព្រៃ​មូល បានអោយដឹងថា គ្រាប់ដែល​ប្រគល់ជូន​​ស៊ី​ម៉ាក់ ជា​​​ប្រភេទគ្រាប់​ទម្លាក់​ពីលើ​យន្ត​ហោះ ​ដែលទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះ ​អុិត សេត ភេទ​ស្រី ស្ថិត​នៅភូមិ​វ៉ាក ឃុំព្រៃ​មូល ស្រុក​រលាប្អៀរ​៕

The post គ្រាប់​​ទម្លាក់​​ពី​លើ​​យន្ត​ហោះ​​សល់​ពីសម័យ​សង្រ្គាម​មួយ​គ្រាប់ ត្រូវបាន​ន​​​​គរបាល​ស្រុក​រលាប្អៀរ ប្រគល់​ជូន​​ទៅ​​ស៊ី​ម៉ាក់​ appeared first on MYFM News.

]]>
នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រគល់​គ្រាប់ចាស់​សល់​​ពីសម័យ​សង្គ្រាម​មួយគ្រាប់​​នៅភូមិចារថ្មីអោយ​ស៊ីម៉ាក់ https://myfmnews.com/archives/7020 Thu, 26 Nov 2020 03:43:55 +0000 https://myfmnews.com/?p=7020 កំពង់ឆ្នាំង៖ ការិយាល័យ​គ្រប់គ្រង​អាវុធគ្រឿងផ្ទុះ និងជាតិ​ពុល​នៃស្នងការដ្ឋាននគរបាល​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​សហ​​ការ​ជាមួយកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង […]

The post នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រគល់​គ្រាប់ចាស់​សល់​​ពីសម័យ​សង្គ្រាម​មួយគ្រាប់​​នៅភូមិចារថ្មីអោយ​ស៊ីម៉ាក់ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ ការិយាល័យ​គ្រប់គ្រង​អាវុធគ្រឿងផ្ទុះ និងជាតិ​ពុល​នៃស្នងការដ្ឋាននគរបាល​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​សហ​​ការ​ជាមួយកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រគល់គ្រាប់​ចាស់ៗ​ដែល​សេស​សល់​ពី​សម័យ​សង្គ្រាម​ជូន​​ទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC គឺគ្រាប់ ៦០mmចំនួន០១គ្រាប់ ស្ថិតនៅភូមិចារថ្មី ៕

The post នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រគល់​គ្រាប់ចាស់​សល់​​ពីសម័យ​សង្គ្រាម​មួយគ្រាប់​​នៅភូមិចារថ្មីអោយ​ស៊ីម៉ាក់ appeared first on MYFM News.

]]>
គ្រាប់​​ចាស់ៗ​​​​​សល់​ពីសម័យ​​សង្គ្រាម​ចំនួន​០៤ ត្រូវបាន​នគរបាល​ខេ​ត្តកំពង់ឆ្នាំង​ ប្រគល់​​​អោយ​​ស៊ីម៉ាក់​ https://myfmnews.com/archives/6932 Tue, 24 Nov 2020 03:12:10 +0000 https://myfmnews.com/?p=6932 កំពង់ឆ្នាំង៖​ ការិយាល័យ​គ្រប់គ្រ​ងអាវុធ​គ្រឿងផ្ទុះ​ និង​ជាតិពុល​នៃស្នង​ការដ្នាន​នគរបាលខេ​ត្តកំពង់ឆ្នាំង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សនគរបាលរដ្នបាល ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច បានសហការ​ប្រគល់​គ្រាប់​ចាស់ៗ​ដែល​សេស​​សល់ពីសម័យ​សង្គ្រាមជូនទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC ចំនួន […]

The post គ្រាប់​​ចាស់ៗ​​​​​សល់​ពីសម័យ​​សង្គ្រាម​ចំនួន​០៤ ត្រូវបាន​នគរបាល​ខេ​ត្តកំពង់ឆ្នាំង​ ប្រគល់​​​អោយ​​ស៊ីម៉ាក់​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖​ ការិយាល័យ​គ្រប់គ្រ​ងអាវុធ​គ្រឿងផ្ទុះ​ និង​ជាតិពុល​នៃស្នង​ការដ្នាន​នគរបាលខេ​ត្តកំពង់ឆ្នាំង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សនគរបាលរដ្នបាល ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច បានសហការ​ប្រគល់​គ្រាប់​ចាស់ៗ​ដែល​សេស​​សល់ពីសម័យ​សង្គ្រាមជូនទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC ចំនួន ០៤គ្រាប់។
បើតាមស្នង​ការដ្នាន​នគរបាលខេ​ត្តកំពង់ឆ្នាំង បានអោយ​ដឹងថា​ គ្រាប់ដែលប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់​មីនកម្ពុជា​-CMAC រួមមាន គ្រាប់ប្រភេទ៦០mmចំនួន១គ្រាប់ អ្នក​ផ្តល់ព័ត៌​មាន ឈ្មោះ អ៊ុង វុន្នី ភេទប្រុស មុខរបរគ្រូ​បង្រៀន ស្ថិតនៅភូមិ​ត្រោក​លិច ឃុំស្រែ​ថ្មី ស្រុករ​លា​ប្អៀរ ខេត្តកំពង់​ឆ្នាំង  គ្រាប់រ៉ូកែតចំនួន១គ្រាប់ គ្រាប់​៦០mmចំនួន​១គ្រាប់ ភូមិតាំងពោន ឃុំ​ពាម ស្រុក​សាមគ្គីមាន​ជ័យ និងគ្រាប់ផ្លោងចំនួន​១គ្រាប់ នៅ​ភូមិដើម​ពពេល​​ ឃុំថ្ម​ឥដ្ន ស្រុក​កំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង ៕

The post គ្រាប់​​ចាស់ៗ​​​​​សល់​ពីសម័យ​​សង្គ្រាម​ចំនួន​០៤ ត្រូវបាន​នគរបាល​ខេ​ត្តកំពង់ឆ្នាំង​ ប្រគល់​​​អោយ​​ស៊ីម៉ាក់​ appeared first on MYFM News.

]]>
ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​ក្នុង​ដី នៅ​ស្រុក​ទឹក​ផុស​ https://myfmnews.com/archives/4105 Tue, 02 Jun 2020 09:04:25 +0000 https://myfmnews.com/?p=4105 កំពង់ឆ្នាំង ៖ គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ​នៅក្នុងដីមួយកន្លែង ដែល​ទើប​ភ្ជួរ​ដាំ​ដើម​ស្វាយ កាលពីទី០១ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិគោកណាំង ឃុំតាំងក្រសាំង […]

The post ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​ក្នុង​ដី នៅ​ស្រុក​ទឹក​ផុស​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ​នៅក្នុងដីមួយកន្លែង ដែល​ទើប​ភ្ជួរ​ដាំ​ដើម​ស្វាយ កាលពីទី០១ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពងឆ្នាំង ។

មន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា ក្រោយពីប្រទះឃើញគ្រាប់នេះភ្លាមប្រជាពលរដ្ឋ​បាន​ប្រាប់​សមត្ថកិច្ច​ដើម្បី​សុំ​អន្តរា​គមន៍ពីខាងកម្លាំង ជំនាញស៊ីម៉ាកអោយមកយកចេញភ្លាមៗផងដែរ ។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង៤គ្រាប់នេះ គឺ៣​គ្រាប់​ជា​ប្រភេទគ្រាប់ទំលាក់ពីលើយន្តហោះ និង ១គ្រាប់ទៀតជាគ្រាប់ប្រភេទ៦០មីលីម៉ែត្រ ។ ក្រោយពីទទួលបាននូវព័ត៌មានេះ កម្លាំងរបស់ស៊ីម៉ាកបាន​ចុះទៅយកមករក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព ។

មន្ត្រីស៊ីម៉ាកបានប្រាប់ទៅប្រជាពលរដ្ឋនៅទីនោះថា រាល់ពេលដែលប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មិនត្រូវប៉ះពាល់គ្រាប់ទាំងនោះទេ គឺត្រូវតែរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចដែលនៅជិត និង រាយការណ៍មកខាងមន្ត្រី ស៊ីម៉ាកដើម្បីយកទៅរក្សាទុកនៅកន្លែងមានសុវត្តិភាព ឬ យកទៅកំទេចចោល៕

The post ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​ក្នុង​ដី នៅ​ស្រុក​ទឹក​ផុស​ appeared first on MYFM News.

]]>
ស៊ីម៉ាក់ដាក់ចេញផែនការកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ និងរំដោះដីចំការមីនឲ្យបាន ១១៦គីឡូម៉ែត្រក្រឡានៅឆ្នាំក្រោយ https://myfmnews.com/archives/205 Fri, 27 Dec 2019 08:58:58 +0000 http://myfmnews.com/?p=205 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បាន ដាក់ចេញសម្រាប់ អនុវត្តន៍ឆ្នាំ២០២០ ដោយក្នុងនោះគ្រោងរំដោះផ្ទៃដីមានមីន និងគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីន ឲ្យបាន៤ម៉ឺនគ្រាប់។ជាមួយគ្នានោះ ផែនការអប់រំអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីនក៏ត្រូវបានដាក់ចេញផងដែរ។ […]

The post ស៊ីម៉ាក់ដាក់ចេញផែនការកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ និងរំដោះដីចំការមីនឲ្យបាន ១១៦គីឡូម៉ែត្រក្រឡានៅឆ្នាំក្រោយ appeared first on MYFM News.

]]>
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បាន ដាក់ចេញសម្រាប់ អនុវត្តន៍ឆ្នាំ២០២០ ដោយក្នុងនោះគ្រោងរំដោះផ្ទៃដីមានមីន និងគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីន ឲ្យបាន៤ម៉ឺនគ្រាប់។ជាមួយគ្នានោះ ផែនការអប់រំអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីនក៏ត្រូវបានដាក់ចេញផងដែរ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បាន បញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ផែនការ សមាហរណកម្ម បោសសម្អាត មីន ២០២០ របស់អង្គភាពស៊ីម៉ាក់ រួមមាន កិច្ចប្រតិបតិ្តការ រំដោះផ្ទៃដីចំការមីន/ចំការគ្រាប់ ចំនួន១១៦គីឡូម៉ែត្រក្រឡា ក្នុងនោះមានចំការមីនចំនួន ប្រមាណ ៧៩គីឡូម៉ែត្រក្រឡា និងចំការគ្រាប់ចំនួន៣៨គីឡូម៉ែត្រក្រឡា។

បើតាមអគ្គនាយកស៊ីម៉ាក់ នៅចំពោះមុខនេះ មានការបញ្ជាក់គំរោងចាប់ផ្តើមអនុវត្តបាន មានចំនួនជាង៨០គីឡូម៉ែត្រក្រឡា ហើយនៅសល់៣៦គីឡូម៉ែត្រក្រឡា កំពុងរង់ចាំ និង ស្វែងរកដៃគូជំនួយ ដើម្បីគាំទ្រផែនការនេះ ដើម្បីសំរេចបានគោលដៅ រំដោះដី១១៦ គីឡូម៉ែត្រ ក្រឡានេះ ត្រូវការកំលាំងជំនាញសរុបជាង១៦០០នាក់។ កំលាំងអន្តរាគមន៍កម្ទេចចោល គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអាចកំទេចគ្រាប់ចំនួនប្រមាណ៤០,០០០គ្រាប់ និងត្រូវឆ្លើយតបតាមសំណើ សុំអន្ដរាគមន៍ បន្ទាន់ៗ ចំនួន៥០០០ករណី។

ចំពោះការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន៖ អង្គភាពស៊ីម៉ាក់នឹងបន្ដពង្រឹង កិច្ចសហការជាមួយ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីហ្វឹកហ្វឺន ពង្រីកបណ្ដាញស្ម័គ្រចិត្តតាមមូលដ្ឋាននៅទូទាំងប្រទេសដែលត្រូវ ប្រព្រឹតិ្ត ទៅ១២,០០០លើក មានចំនួន ១០០,០០០ខ្នងផ្ទះ មានមនុស្សរាយចំនួ ន៧០ម៉ឺននាក់។

ការងារស្រាវជ្រាវព័ត៌មានចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៖ស៊ីម៉ាក់នឹង បន្ដខិតខំ កៀរគរជំនួយ ដើម្បីបញ្ចប់ការងារ ស្រាវជ្រាវ ព័ត៌មានកម្រិតមូលដ្ឋាន ឲ្យបានចប់ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ស្របតាមផែនការយុទ្ធសាស្រ្ដ របស់អាជ្ញាធរ មីន។

សូមបញ្ជាក់ថា តំបន់ដែលមិនទាន់បានចុះស្រាវជ្រាវព័ត៌មានភាគច្រើន ជាតំបន់គ្រាប់បែក ចង្កោម និងសំណល់ជាតិផ្ទុះពី សង្គ្រាម ដែលបច្ចុប្បន្ននេះ កម្លាំងស្រាវជ្រាវអង្គភាពស៊ីម៉ាក់ មានចំនួន១២ក្រុម អាចបន្ដបំពេញភារកិច្ចនេះតាម សំណូមពរ បាន។ ក្នុងឆ្នាំ២០២០ កំលាំង អាចស្រាវជ្រាវលើចំនួន៨០០ភូមិ។

ចំណែកឯការងារហ្វឹកហ្វឺន៖ ស៊ីម៉ាក់នឹងសហការផ្ដល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោកដើម្បី រួមចំណែកក្នុងភារកិច្ច បោសសម្អាតមីន មានចំនួនប្រមាណ៥០០នាក់ ទាំងនៅវិទ្យាស្ថាន បច្ចេកទេសសកម្មភាពមីន និងនៅមូលដ្ឋានកងទ័ព និងហ្វឹកហ្វឺនអន្តរជាតិ ដូចជាមកពី ប្រទេសអ៊ីរ៉ាក់ កូឡុំប៊ី ឡាវ ជាដើមចំនួន៥វគ្គ មានសិក្ខាកាមអន្តរជាតិជាង១០០នាក់៕

អត្ថបទ៖ សុគន្ធារី

The post ស៊ីម៉ាក់ដាក់ចេញផែនការកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ និងរំដោះដីចំការមីនឲ្យបាន ១១៦គីឡូម៉ែត្រក្រឡានៅឆ្នាំក្រោយ appeared first on MYFM News.

]]>