មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ Archives - MYFM News https://myfmnews.com/archives/tag/មន្ទីរវប្បធម៌និងវិចិត្ Fri, 31 Jan 2025 08:55:58 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ Archives - MYFM News https://myfmnews.com/archives/tag/មន្ទីរវប្បធម៌និងវិចិត្ 32 32 ចៅអធិការវត្តមានគុណ ក្នុងស្រុកកំពង់លែង ប្រគល់បំណែកព្រះពុទ្ធប្រក់នាគ ឲ្យសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីតម្កល់ទុកជាសម្បត្តិជាតិ https://myfmnews.com/archives/21850 Fri, 31 Jan 2025 08:55:17 +0000 https://myfmnews.com/?p=21850 តាមរយៈលោក អោក ហៃ មន្រ្តីកិច្ចសន្យា(ឆ្មាំ) ប្រចាំការនៅស្រុកកំពង់លែង បាននាំយកបំណែកព្រះពុទ្ធប្រក់នាគ ធ្វើពីថ្មភក់ មកប្រគល់មកឱ្យសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីតម្កល់ទុកជាសម្បត្តិជាតិ នៅព្រឹកថ្ងៃទី៣១ […]

The post ចៅអធិការវត្តមានគុណ ក្នុងស្រុកកំពង់លែង ប្រគល់បំណែកព្រះពុទ្ធប្រក់នាគ ឲ្យសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីតម្កល់ទុកជាសម្បត្តិជាតិ appeared first on MYFM News.

]]>
តាមរយៈលោក អោក ហៃ មន្រ្តីកិច្ចសន្យា(ឆ្មាំ) ប្រចាំការនៅស្រុកកំពង់លែង បាននាំយកបំណែកព្រះពុទ្ធប្រក់នាគ ធ្វើពីថ្មភក់ មកប្រគល់មកឱ្យសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីតម្កល់ទុកជាសម្បត្តិជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។

បំណែកព្រះពុទ្ធប្រក់នាគ នេះមានកម្ពស់៣១.២ សងទីម៉ែត្រ ទទឹង៣៦.៩ សងទីម៉ែត្រ និងកម្រាស់១៧.១សងទីម៉ែត្រ សម័យអង្គរ មានប្រភពដើមមកពីវត្តមានគុណ ហៅវត្តត្របែក ស្ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

វត្ថុបុរាណខាងលើនេះ ត្រូវបានព្រះចៅអធិការវត្តមានគុណ ហៅវត្តត្របែក ប្រគល់មកឱ្យឆ្មាំ យកមកដាក់ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីថែរក្សា និងតាំងបង្ហាញជូនសាធារណជនចូលទស្សនា និងសិក្សាឈ្វេងយល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌ដែលត្រូវបានបន្សល់ទុកដោយដូនតាខ្មែរ៕

The post ចៅអធិការវត្តមានគុណ ក្នុងស្រុកកំពង់លែង ប្រគល់បំណែកព្រះពុទ្ធប្រក់នាគ ឲ្យសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីតម្កល់ទុកជាសម្បត្តិជាតិ appeared first on MYFM News.

]]>
ក្រុមការងារថ្នាក់ជាតិ ចុះពិនិត្យករណីវាយកម្ទេចអគារធម្មសភា ដែលមានអាយុកាល៧០ឆ្នាំ នៅវត្តយាយទេព https://myfmnews.com/archives/561 Sat, 04 Jan 2020 06:06:21 +0000 http://myfmnews.com/?p=561 នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ ឆឹង ស៊ីមន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យសាកសួរ និងប្រមូល […]

The post ក្រុមការងារថ្នាក់ជាតិ ចុះពិនិត្យករណីវាយកម្ទេចអគារធម្មសភា ដែលមានអាយុកាល៧០ឆ្នាំ នៅវត្តយាយទេព appeared first on MYFM News.

]]>
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ ឆឹង ស៊ីមន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យសាកសួរ និងប្រមូល ព័ត៌មាន លើករណីវាយកម្ទេចអគារធម្មសភាដែលមានអាយុកាល៧០ឆ្នាំ នៅវត្តយាយទេព សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។


លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបានអមដំណើរលោកជំទាវ អនុរដ្ឋលេខាធិការ នាព្រឹកមិញនោះ បាន បញ្ជាក់ថា ការចុះពិនិត្យនិងសាកសួរនេះ ជាការប្រមូល ព័ត៌មានផ្សេងៗ និងធ្វើរបាយការណ៍ដាក់ជូនក្រសួងក៏ដូចជាក្រុមការងារថ្នាក់ជាតិ ។

លោកប្រធានមន្ទីរ បានបន្ថែមថា ការវាយកម្ទេចអគារធម្មសភាដែលមានអាយុកាល៧០ឆ្នាំនេះ គឺព្រះចៅអធិការវត្តមិនបានសុំច្បាប់អនុញ្ញាត មកកាន់មន្ទីរធម្មការនិងសាសនាខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនោះឡើយ។ ហើយការសម្រេច ឬមានវិធានការផ្លូវច្បាប់យ៉ាងណា នោះ ចំពោះករណីនេះ ជាតួនាទីរបស់ក្រសួងនិងថ្នាក់ជាតិ។

គួរបញ្ជាក់ថា ធម្មសភាឬធម្មមន្ទីរ នៃវត្តទេពធីតារាម (វត្តលោកយាយទេព) ក្នុងខេត្តកំពង់ឆ្នាំង បានកសាងឡើងតាំងពីអំឡុងឆ្នាំ១៩៥០។ អគារ នេះត្រូវបានព្រះចៅអធិការវត្តសម្រចវាយកម្ទេចចោល ក្រោមហេតុផល មានសភាពចាស់ទ្រុឌទ្រោម ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដោយ យថាហេតុណាមួយ៕ អត្ថបទ៖ សីហា

The post ក្រុមការងារថ្នាក់ជាតិ ចុះពិនិត្យករណីវាយកម្ទេចអគារធម្មសភា ដែលមានអាយុកាល៧០ឆ្នាំ នៅវត្តយាយទេព appeared first on MYFM News.

]]>