មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង Archives - MYFM News https://myfmnews.com/archives/tag/មន្ទីរកសិកម្មរុក្ខាប្រ Wed, 01 Feb 2023 09:56:35 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង Archives - MYFM News https://myfmnews.com/archives/tag/មន្ទីរកសិកម្មរុក្ខាប្រ 32 32 បទល្មើសរបាំងស្បៃមុង១៨កន្លែង និងសម្រាស់១២កន្លែង ត្រូវកម្លាំងចម្រុះបង្ក្រាបនៅក្នុងស្រុកជលគិរី https://myfmnews.com/archives/17704 Wed, 01 Feb 2023 09:56:35 +0000 https://myfmnews.com/?p=17704 កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះ មានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ សហការជាមួយកម្លាំង​​គណៈ​​​បញ្ជាការ​ឯកភាពស្រុកជលគិរី នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ […]

The post បទល្មើសរបាំងស្បៃមុង១៨កន្លែង និងសម្រាស់១២កន្លែង ត្រូវកម្លាំងចម្រុះបង្ក្រាបនៅក្នុងស្រុកជលគិរី appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះ មានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ សហការជាមួយកម្លាំង​​គណៈ​​​បញ្ជាការ​ឯកភាពស្រុកជលគិរី នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ដោយបានធ្វើការរុះរើនិងបំផ្លាញចោល មានរបាំងស្បៃមុងចំនួន ១៨កន្លែង និងសម្រាស់១២កន្លែង ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃនេះ ( ១​កុម្ភះ ) កម្លាំងសមត្ថកិច្ចចម្រុះចំនួន១៤នាក់ មធ្យោបាយកាណូតស្មាច់៤គ្រឿង បានចុះល្បាតនៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ដោយ​បានរកឃើញបទល្មើសរបាំងស្បៃមុង១៨កន្លែង ប្រវែង៩០០ម៉ែត្រលូស្បៃមុង២១មាត់,សម្រាស់១២កន្លែងទំហំ ១ ៨០០
ម៉ែត្រការ៉េ និងបង្គោល ចំនួន៤២០ដើម ។

លោក លី ឡា បញ្ជាក់ថា​សមត្ថកិច្ចបានសម្រេចធ្វើការរុះរើ​និងបំផ្លាញចោលនៅនឹងកន្លែង​​ដោយឡែកត្រីចម្រុះចំនួន៨០គីឡូក្រា​ម​ត្រូវបានចាក់លែងទៅក្នុងដែនទឹកធម្មជាតិវិញ ៕

The post បទល្មើសរបាំងស្បៃមុង១៨កន្លែង និងសម្រាស់១២កន្លែង ត្រូវកម្លាំងចម្រុះបង្ក្រាបនៅក្នុងស្រុកជលគិរី appeared first on MYFM News.

]]>
កូន​​ត្រី ៦ម៉ឺន​ក្បាលត្រូវបាន​លែងទៅអាង​ទឹកឈ្វាំង​សែនជ័យ ក្នុងស្រុក​រលាប្អៀរ ខេត្តកំព​​ង់ឆ្នាំង​ https://myfmnews.com/archives/15930 Thu, 28 Jul 2022 05:40:52 +0000 https://myfmnews.com/?p=15930 កំពង់ឆ្នាំង ៖ កូនត្រីចំនួន៦ម៉ឺនក្បាល ត្រូវបានខណ្ឌរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកំពង់ឆ្នាំង លែង​នៅ​អាងទឹកឈ្វាំងសែនជ័យ ក្នុងភូមិព្រៃខ្មែរ […]

The post កូន​​ត្រី ៦ម៉ឺន​ក្បាលត្រូវបាន​លែងទៅអាង​ទឹកឈ្វាំង​សែនជ័យ ក្នុងស្រុក​រលាប្អៀរ ខេត្តកំព​​ង់ឆ្នាំង​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ កូនត្រីចំនួន៦ម៉ឺនក្បាល ត្រូវបានខណ្ឌរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកំពង់ឆ្នាំង លែង​នៅ​អាងទឹកឈ្វាំងសែនជ័យ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ពិធីលែងកូនត្រីនេះធ្វើឡើង នៅព្រឹកថ្ងៃ​ទី​​២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធា​ន​​ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។ ព្រមទាំងមានការអញ្ជើញចូលរួមពី​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​​ខេត្ត​​កំពង់ឆ្នាំ​ង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការកងកម្លាំងទាំង៣ក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋផងដែរ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កូនត្រីដែលត្រូវលែងនាពេលនោះ ចំនួន
៦ម៉ឺនក្បាល មានកូនត្រីឆ្ពិន កូនត្រីអណ្តែង កូនត្រីព្ររលូង កូនត្រីកាហែ និងត្រីមេពូជចំនួន៣០០ក្បាល ។

លោក ងិន ហ៊ុន បញ្ជាក់ថា ពិធីលែងកូនត្រីត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំ នៅទីតាំងផ្សេងៗគ្នាដើម្បីពញ្ញាក់ស្មារតី ប្រជាពលរដ្ឋឲ្យ​​ចូលរួម​ថែរក្សា​ការពារ មច្ឆជាតិ កុំឲ្យប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ បង្កើនផលត្រីនៅក្នុងដែនទឹកធម្មជាតិ ៕

The post កូន​​ត្រី ៦ម៉ឺន​ក្បាលត្រូវបាន​លែងទៅអាង​ទឹកឈ្វាំង​សែនជ័យ ក្នុងស្រុក​រលាប្អៀរ ខេត្តកំព​​ង់ឆ្នាំង​ appeared first on MYFM News.

]]>