ភ្នំពេញ Archives - MYFM News https://myfmnews.com/archives/tag/ភ្នំពេញ Wed, 01 Sep 2021 15:41:54 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ភ្នំពេញ Archives - MYFM News https://myfmnews.com/archives/tag/ភ្នំពេញ 32 32 អាជ្ញាធ​រ​រាជធានីភ្នំពេញ សម្រុ​ក​ស្តារប្រឡាយ​ទួលពង្រទី២ ដើម្បី​ត្រៀម​រំដោះ​ជំនន់ទឹ​កភ្លៀង https://myfmnews.com/archives/12769 Wed, 01 Sep 2021 15:39:44 +0000 https://myfmnews.com/?p=12769 ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី០១ ខែកញ្ញានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រុកស្តារប្រឡាយទួលពង្រទី២ ក្នុងភូមិសាស្រ្តសង្កាត់​ចោម​ចៅទី​១និងសង្លាត់ចោមចៅទី២ ខណ្ឌពោធិសែនជយ័ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅ​សល់​តែ​ប្រមា​ណ​​​១​០០ម៉ែត្រទៀតប៉ុណ្ណោះ ។ […]

The post អាជ្ញាធ​រ​រាជធានីភ្នំពេញ សម្រុ​ក​ស្តារប្រឡាយ​ទួលពង្រទី២ ដើម្បី​ត្រៀម​រំដោះ​ជំនន់ទឹ​កភ្លៀង appeared first on MYFM News.

]]>
ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី០១ ខែកញ្ញានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រុកស្តារប្រឡាយទួលពង្រទី២ ក្នុងភូមិសាស្រ្តសង្កាត់​ចោម​ចៅទី​១និងសង្លាត់ចោមចៅទី២ ខណ្ឌពោធិសែនជយ័ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅ​សល់​តែ​ប្រមា​ណ​​​១​០០ម៉ែត្រទៀតប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់ លោក ម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹក​នៃមន្ទីរ​សាធារ​ណការ​​និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោក ម៉ែន សុខខេន បានបញ្ជាក់ទៀតថា មូលហេតុដែលនៅសេសសល់ ព្រោះតែជួបនឹងបញ្ហា​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​របងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ ។ ចំពោះផលប៉ះពាល់នេះ អាជ្ញាធរ សង្កាត់ ខណ្ឌបាននិងកំពុ​ង​ធ្វើការ​ដោះ​ស្រាយ​ហើយដែរ។

តែទោះបីយ៉ាងណា លោក ម៉ែន សុខខេន ថា ក្រោយការដោះស្រាយចប់រួចរាល់ ការស្តារប្រឡាយនេះនឹងបន្ត ហើយអាចនឹងស្តារ​ចប់រួចរាល់​យ៉ាងយូរនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

គួរបញ្ជាក់ថា ប្រឡាយ ទួល ពង្រទី២ មានប្រវែងសរុបជាង៦គីឡូម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅ​ចាប់​ពី​២,៥​ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទី ជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅ​កាន់​ប្រឡាយ​ព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងមួយភាគនៅខណ្ឌកំបូល ខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ។ ការងារ ស្តារ ប្រឡា​យនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៕

The post អាជ្ញាធ​រ​រាជធានីភ្នំពេញ សម្រុ​ក​ស្តារប្រឡាយ​ទួលពង្រទី២ ដើម្បី​ត្រៀម​រំដោះ​ជំនន់ទឹ​កភ្លៀង appeared first on MYFM News.

]]>
អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ទុក​ពេល​មួយ​សប្តាហ៍ ឲ្យ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិនរៀប​រយ​លើ​ផ្ទៃទន្លេ ត្រូវ​រុះរើ​និងច​ល័ត​ជា​បន្ទាន់​ https://myfmnews.com/archives/11027 Wed, 02 Jun 2021 13:14:16 +0000 https://myfmnews.com/?p=11027 រដ្ឋបាលរា​ជធានីភ្នំពេញ នៅថ្ងៃទី២ មិថុនា នេះ បានជូនដំណឹងដោយ​អោយបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិន​​រៀបរយលើ​ផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ […]

The post អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ទុក​ពេល​មួយ​សប្តាហ៍ ឲ្យ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិនរៀប​រយ​លើ​ផ្ទៃទន្លេ ត្រូវ​រុះរើ​និងច​ល័ត​ជា​បន្ទាន់​ appeared first on MYFM News.

]]>
រដ្ឋបាលរា​ជធានីភ្នំពេញ នៅថ្ងៃទី២ មិថុនា នេះ បានជូនដំណឹងដោយ​អោយបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិន​​រៀបរយលើ​ផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល​មួយសប្ដាហ៍ គិតចាប់ពី​ថ្ងៃជូនដំណឹង​នេះ​តទៅ។ ការតម្រូវអោយរុះរើ ឬចល័តចេញ​ជាបន្ទាន់នេះ ដោយសារមាន​ជនឱកាសនិយមមួយចំនួនបា​ន​លបលួចធ្វើ​ចិញ្ចឹមត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ អនាធិប​តេ​យ្យ​​ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដ​ល់ប្រព័ន្ធអេកូឡូស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេស​ការប្រើ​ប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលប​រិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានីភ្នំពេញ ព្រមទាំង​ប៉ះ​ពាល់​ដល់​​សុខភាព​នៃប្រជាពលរដ្ឋ ដែលបា​នប្រើប្រាស់ទឹ​កមិនស្អា​តផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាល​ដោយ​ពុំទទួល​ខុសត្រូវ​រាល់ការ​ខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូល​ដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការតាមផ្លូវច្បាប់។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ស្នើដល់ប្រជាពលរដ្ឋ អោយប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិ​សាស្ត្ររា​ជ​ធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ រដ្ឋបាលរា​ជធានីភ្នំពេញ ក៏សង្ឃឹមយ៉ាងមុតមាំថា ប្រជាព​លរដ្ឋជាម្ចាស់បែចិញ្ចឹមត្រី ម្ចាស់​ផ្ទះ​បណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់នឹងចូលរួមអនុវត្តតាមការ​ជូនដំណឹងនេះ ដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕

The post អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ទុក​ពេល​មួយ​សប្តាហ៍ ឲ្យ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិនរៀប​រយ​លើ​ផ្ទៃទន្លេ ត្រូវ​រុះរើ​និងច​ល័ត​ជា​បន្ទាន់​ appeared first on MYFM News.

]]>
រដ្ឋបាល​រាជធា​នីភ្នំពេញ សម្រេច​​បិទ​បញ្ចប់​​បំរាម​​គោចរ​ ចាប់​ពី​ថ្ងៃទី២២​ ឧសភា​នេះ​តទៅ​ https://myfmnews.com/archives/10758 Sat, 22 May 2021 03:33:41 +0000 https://myfmnews.com/?p=10758 រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស​បិទបញ្ចប់​បំរាម​គោចរនៅក្នុង“តំបន់លឿង” ចាប់ពី​​ថ្ងៃទី​២២ ខែ​ឧសភា​​​​នេះ​​តទៅ​ និង​អនុញ្ញាត​អោយ​គ្រប់ទី​​ផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហា​ង​​ភេសជ្ជៈ […]

The post រដ្ឋបាល​រាជធា​នីភ្នំពេញ សម្រេច​​បិទ​បញ្ចប់​​បំរាម​​គោចរ​ ចាប់​ពី​ថ្ងៃទី២២​ ឧសភា​នេះ​តទៅ​ appeared first on MYFM News.

]]>
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស​បិទបញ្ចប់​បំរាម​គោចរនៅក្នុង“តំបន់លឿង” ចាប់ពី​​ថ្ងៃទី​២២ ខែ​ឧសភា​​​​នេះ​​តទៅ​ និង​អនុញ្ញាត​អោយ​គ្រប់ទី​​ផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហា​ង​​ភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈគ្រប់​ប្រភេទ អាចដំ​ណើរ​ការ​​អាជី​វកម្មជាប្រក្រតី និងអាច​ទ​​​ទួលអតិថិជន​ឱ្យចូល​មកទទួលទានក្នុងបរិវេណ​អាជីវកម្មដ្ឋានឡើងវិញ ហើយកា​រ​លក់​គ្រឿង​ស្រវឹង​​​គ្រប់​​ប្រភេទ​ក៏ត្រូវអនុញ្ញាត​ឡើងវិញ​ផងដែរ ។

ជាមួយនឹងការប្រកាសបិទបញ្ចប់​បំរាម​គោចរ និង​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​មួយចំនួន​ក្នុង «​តំបន់​លឿង​»នេះ រដ្ឋបាលរាជធានីភ្នំពេញ អោ យ​មានការ​អនុវត្តវិធាន​ការសុវត្ថិភាព​ផ្នែកសុខាភិបាល​ឱ្យ​បាន​​ម៉ឺង​​​ម៉ាត់ ដែលរួមមានកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ​ដើម្បី​សម្លាប់​មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវ អនុវត្តតាមការណែនាំ​របស់​​ក្រសួង​​សុខាភិបាល ជា​​​​ពិសេស​​ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ”។

ដ្បិតតែសកម្មភាពការងារ មុខរបរ និងអាជីវកម្មមួយ​ចំនួន នៅក្នុង“តំបន់​លឿង”​​ត្រូវអនុញ្ញាត​​ឱ្យបើក​​ដំ​​ណើរ​​​​​​​​ឡើង​វិញ ប៉ុន្តែសកម្មភាព​ការ​ងារ ​មុខរបរ និងអាជីវកម្មមួយចំនួនក៏នៅតែ​បន្តផ្អាក​​ដំណើរ​​ការជា​បណ្ដោះ​អាសន្នផងដែរ រហូតដល់មានការសម្រេចជាថ្មី ។ សកម្មភាព​ការ​​ងារ មុខរបរ និងអាជីវកម្មមួយ​ចំនួនដែលនៅតែ​បន្តផ្អាកនោះរួមមាន ខារ៉ាអូខេ រង្គសាល ឌីស្កូ​​តែក​​ និង​បៀ​​​ហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់​​ប្រាណ​និង​​​​​​មជ្ឈម​ណ្ឌលកីឡា ព្រមទាំង​អាជីវកម្ម-សេវា​កម្មផ្សេងទៀត ដែល​មិនទា​ន់​មាន​គោល​ការ​ណ៍​​អនុញ្ញាត​។

គួរបញ្ជា​ក់ថា រដ្ឋបាលរាជធានី​ភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា បានសម្រេច​​ដាក់ចេញបំរាមគោចរ​​ ដោយ​​​​ផ្អាកការចរាចរ រួមទាំង​ស​ក​ម្ម​​ភាព​​​​អាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្ត្ររាជធានី​ភ្នំពេញ ហើយ​គិតដល់ថ្ងៃបិទ​បញ្ចប់បំរាមគោចរ​នេះ​គឺមានរយៈ​​ពេល៥១​ថ្ងៃ។

The post រដ្ឋបាល​រាជធា​នីភ្នំពេញ សម្រេច​​បិទ​បញ្ចប់​​បំរាម​​គោចរ​ ចាប់​ពី​ថ្ងៃទី២២​ ឧសភា​នេះ​តទៅ​ appeared first on MYFM News.

]]>
អភិ​បាល​រាជ​ធានី​ភ្នំពេញ នាំយក​អំណោយចែក​ជូន​​ព​លរដ្ឋ​ចំនួន ៤២០​គ្រួសា​រក្នុងភូមិទួល​គោក ខណ្ឌឫ​ស្សី​កែវ https://myfmnews.com/archives/10702 Mon, 17 May 2021 03:51:04 +0000 https://myfmnews.com/?p=10702 ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី ១៧ ខែឧសភា ឆ្នាំ ២០២១​នេះ ឯកឧត្តម ឃួង ស្រេង […]

The post អភិ​បាល​រាជ​ធានី​ភ្នំពេញ នាំយក​អំណោយចែក​ជូន​​ព​លរដ្ឋ​ចំនួន ៤២០​គ្រួសា​រក្នុងភូមិទួល​គោក ខណ្ឌឫ​ស្សី​កែវ appeared first on MYFM News.

]]>
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី ១៧ ខែឧសភា ឆ្នាំ ២០២១​នេះ ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភំ្នពេញ​បាន​នាំ​យក​​អំណោយ​​ជាគ្រឿង​ឧបភោគ​​បរិភោគ និងអាហារបម្រុងចាំបាច់មួយចំនួន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ចំនួន ៤២០​គ្រួសារ​ដែល​រស់​នៅ​ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អំណោយដ៏ថ្លៃថ្លារបស់​សម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា​ទាំងអស់នោះ រួមមាន ​អង្ករ ២៥គី​ឡូ​ក្រាម មី​ ១កេស ត្រីខ​ ១០កំប៉ុងក្នុង​គ្រួសារ៕

The post អភិ​បាល​រាជ​ធានី​ភ្នំពេញ នាំយក​អំណោយចែក​ជូន​​ព​លរដ្ឋ​ចំនួន ៤២០​គ្រួសា​រក្នុងភូមិទួល​គោក ខណ្ឌឫ​ស្សី​កែវ appeared first on MYFM News.

]]>
រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្តបិទ​ផ្សាររដ្ឋ និង​ផ្សារ​មិនរៀប​រយ រយៈ​ពេល​៧​​ថ្ងៃ​បន្ថែម​ទៀត https://myfmnews.com/archives/10651 Sat, 15 May 2021 02:57:29 +0000 https://myfmnews.com/?p=10651 ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តបិទផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល៧ថ្ងៃបន្ថែមទៀត ដោយ​ចាប់​អនុវត្តន៍គិតចាប់ពីថ្ងៃទី១៥ ឧសភានេះ រហូតដល់ថ្ងៃទី២១ខែឧសភា ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ […]

The post រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្តបិទ​ផ្សាររដ្ឋ និង​ផ្សារ​មិនរៀប​រយ រយៈ​ពេល​៧​​ថ្ងៃ​បន្ថែម​ទៀត appeared first on MYFM News.

]]>
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តបិទផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល៧ថ្ងៃបន្ថែមទៀត ដោយ​ចាប់​អនុវត្តន៍គិតចាប់ពីថ្ងៃទី១៥ ឧសភានេះ រហូតដល់ថ្ងៃទី២១ខែឧសភា ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងសេចក្តីសម្រេចដែលចេញ​កាលពីថ្ងៃទី១៤ ខែឧសភា ​រដ្ឋបាលរាជធានីភ្នំពេញ ​ក៏បានកំណត់អោយ នាយក​​រដ្ឋបាល​សាលា​រាជធា​នី​​ភ្នំពេ​​ញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ​-អង្គភាព​ជំនាញ​​ជុំវិញ​រដ្ឋបាលរាជធានីភ្នំពេញ និងគណៈគ្រប់​គ្រងផ្សា ត្រូវទទួលបន្ទុកអនុវត្តវិធានការបន្តបិទផ្អាកជា​បណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារ​មិនរៀប​រយនេះ​ឱ្យមានប្រសិទ្ធភាព។

គួររម្លឹកថា ស្របពេលដែល​ផ្សាររដ្ឋ និងផ្សារមិនរៀបរយ ត្រូវផ្អាក​ជាបណ្តោះអាសន្ននេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បាន​អនុញ្ញាត​ឲ្យវិស័យ​ឯកជន ប្រើរថយន្តដាក់ទំនិញ បន្លែត្រីសាច់ ដើម្បីបើកលក់ចល័ត នៅតាមផ្សារដែលបានបិទ ខណៈ នៅតំបន់លឿងមួយចំនួន អាជីវករ​​បាន​​​ប្រើ​​ប្រាស់​ផ្លូវក្បែរផ្សារ ធ្វើកន្លែង​លក់ដូរ ។ ដោយឡែក ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំស្តង់លក់ទំនិញ សម្រាប់លក់ជូនប្រជា​ពលរដ្ឋ នៅក្នុងតំបន់ក្រហម និងបង្កើតផ្សារអនឡាញ ដើម្បីបញ្ជាទំនិញ រួមទាំងបញ្ជាទិញតាម​លេខទូរស័ព្ទជាច្រើនខ្សែ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ផ្សារធំៗ និងផ្សារមិនរៀបរយ មួយចំនួននៅរាជធានីភ្នំពេញបានបិទផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រោយរកឃើញមានអាជីវករ សន្តិសុខ បុគ្គលិកផ្សារ មានវិជ្ជមានកូវីដ១៩។

ការសម្រេចបិទផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ បានធ្វើឡើង លើកទី១ នៅថ្ងៃទី២៣ ខែមេសា ដោយ​បិទ​​ផ្អាក​​រយៈ​​ពេល​​១៤​​​ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា លើកទី២ សម្រេចបន្តបិទផ្អាកបិទផ្អាករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់​​ថ្ងៃទី​១៤​ ខែឧសភា និងលើកទី៣នេះ សម្រេចបន្តបិទផ្អាកបិទផ្អាករយៈពេល៧ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១៥ រហូត​ដល់ថ្ងៃទី២១ ឧសភា។

The post រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្តបិទ​ផ្សាររដ្ឋ និង​ផ្សារ​មិនរៀប​រយ រយៈ​ពេល​៧​​ថ្ងៃ​បន្ថែម​ទៀត appeared first on MYFM News.

]]>
ប្រជា​ពល​រដ្ឋរស់​នៅ​​តំបន់​បិ​ទ​ខ្ទប់ ចំនួន៥​ពាន់​គ្រួសារ​ ទទួលបាន​ស្បៀង​​អាហារ ពី​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ https://myfmnews.com/archives/10622 Thu, 13 May 2021 14:34:51 +0000 https://myfmnews.com/?p=10622 ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បន្តចែក​ជូនស្បៀង​អាហារ ជូនប្រជាពលរដ្ឋនៅ​តំបន់​បិទខ្ទប់ បាន​ចំនួន​៥០០០គ្រួសារបន្ថែមទៀត ។ បើគិតមកដល់ថ្ងៃនេះ ១៣ឧសភា […]

The post ប្រជា​ពល​រដ្ឋរស់​នៅ​​តំបន់​បិ​ទ​ខ្ទប់ ចំនួន៥​ពាន់​គ្រួសារ​ ទទួលបាន​ស្បៀង​​អាហារ ពី​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ appeared first on MYFM News.

]]>
ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បន្តចែក​ជូនស្បៀង​អាហារ ជូនប្រជាពលរដ្ឋនៅ​តំបន់​បិទខ្ទប់ បាន​ចំនួន​៥០០០គ្រួសារបន្ថែមទៀត ។ បើគិតមកដល់ថ្ងៃនេះ ១៣ឧសភា ប្រជាពលរ​ដ្ឋរ​ស់នៅ​ក្នុង​តំប​ន់​បិទ​ខ្ទប់ ដោយ​សារជម្ងឺកូវីដ-១៩ ចំនួនប្រមាណ៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី​ នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជ​ធា​នីភ្នំពេញ បានបន្ត​ចែក​ជូន​ស្បៀង​អាហារ ជូនប្រជាពល​រដ្ឋនៅ​តំបន់បិទខ្ទប់ ចំនួន៥០០០​គ្រួសា​របន្ថែមទៀត ក្នុង​​នោះ​បាន​ចែក​ជូន​ប្រជា​ពល​រដ្ឋនៅខណ្ឌមានជ័យចំនូន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០គ្រួសារ ខណ្ឌ៧មករាចំនួន៥០០គ្រួសារ ខណ្ឌ​ច្បារ​អំ​ពៅ ​៨០០គ្រួសារ ខណ្ឌដូនពេញ ២០០គ្រួសារ ខណ្ឌទួលគោក​ចំនួន៥០០គ្រួសារ ខណ្ឌចំការមន ៥០០គ្រួសារ ខណ្ឌ​បឹងកេងកង ២០០គ្រួសារនិង ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ។


មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការ​ណែនាំនិងបញ្ជា​ពីឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេ​ញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យក​ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៣ ខែ ឧសភានេះ បាន​ចំនួន​៣៩៩៦៥២គ្រួសារហើយ ។

គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង​នៃ​កង​យោធព​លខេម​រ​ភូ​មិ​ន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បាន​ប្រើ​ប្រាស់​កងកម្លាំងទ័ព​ជើង​គោក និងរថយន្ត ដោយស​ហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូន​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមា​នដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​ត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាក​ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

The post ប្រជា​ពល​រដ្ឋរស់​នៅ​​តំបន់​បិ​ទ​ខ្ទប់ ចំនួន៥​ពាន់​គ្រួសារ​ ទទួលបាន​ស្បៀង​​អាហារ ពី​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ appeared first on MYFM News.

]]>
រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​សាឡាង​ចម្លង​​យាន​យន្ត​ពី​កោះ​ន​រា​ទៅកោះពេជ្រ ដើម្បី​រំដោះ​ភាព​ក​កស្ទះ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វ​ង្ស​ https://myfmnews.com/archives/10033 Fri, 09 Apr 2021 14:04:00 +0000 https://myfmnews.com/?p=10033 ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង​ដឹក​យា​ន​យន្ត​ឆ្លង​កាត់ទន្លេបាសាក់ភ្ជាប់ពីកោះនរា មកកោះពេជ្រ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង៨យប់ […]

The post រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​សាឡាង​ចម្លង​​យាន​យន្ត​ពី​កោះ​ន​រា​ទៅកោះពេជ្រ ដើម្បី​រំដោះ​ភាព​ក​កស្ទះ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វ​ង្ស​ appeared first on MYFM News.

]]>
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង​ដឹក​យា​ន​យន្ត​ឆ្លង​កាត់ទន្លេបាសាក់ភ្ជាប់ពីកោះនរា មកកោះពេជ្រ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង៨យប់ ដើម្បីកាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរលើស្ពានព្រះមុនីវង្ស ។ ការសម្រេច​ដាក់សាឡាងខ្នាតធំ​ទាំង២គ្រឿងចម្លង​យានយ​ន្តនេះ ធ្វើឡើងបន្ទាប់​​មាន​ភា​ព​​កកស្ទះ​ចរា​ចរ​ណ៍ខ្លាំងលើស្ពានព្រះមុនីវង្ស ខណៈពេលស្ពានព្រះមុនីវង្សចាស់ ត្រូវបានអាជ្ញាធរ​កំពង់​ជួសជុល។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាល​រាជធានីភ្នំពេញ​ បាន​ស​ម្រេ​ច​ឱ្យក្រុមហ៊ុនឯកជន ដាក់សាឡាងចម្លងយានយន្តចេញពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រទៅកោះនរា ដើម្បី​រំដោះ​ការ​កក​ស្ទះ​ចរាចរណ៍នៅច្បារអំពៅ ហើយការចម្លងនេះនឹងធ្វើឡើងចាប់ពីពេលនេះតទៅ ដោយមិនមែនតែ៣ថ្ងៃនោះទេ គឺនឹង​ធ្វើ​ការ​ចម្លង​រាល់​ថ្ងៃតែម្តង។ដោយឡែក ចំពោះស្ថានភាពកកស្ទះខ្លាំង ដោយសារការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ លោក ម៉េត មាសភក្តី អ្នកនំា​ពាក្យ​រដ្ឋ​បា​ល​រាជធានីភ្នំពេញ ក៏បានសុំការអធ្យាស្រ័យនិងយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ ខណៈ​ដែលមា​ន​កម្លាំងសមត្ថកិច្ចក៏បានធ្វើការយ៉ាងមមាញឹកក្នុងការសំរួលចរាចរជូន រីឯក្រុមការងារជួលជុលស្ពានក៏បានពន្លឿនល្បឿនការងារ​ជួសជុ​លផងដែរ។

គួររំលឹកថា ចំពោះការប្រើបា្រស់សាឡាងខ្នាតធំ២គ្រឿង សម្រាប់ឆ្លងចេញពីកោះនរា ទៅកោះពេជ្រ និងពីកោះ​ពេជ្រទៅកោះនរា នេះ ប្រជាពលរដ្ឋចំណាយប្រាក់ ដោយរថយន្តមួយគ្រឿងតម្លៃ៦០០០រៀល និងម៉ូតូមួយគ្រឿង​១០០០​រៀល។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែមេសា បានជូនដំណឹងដោយអោយប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង​ទោច​ក្រ​យាន​យន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មីជាបណ្តោះអាសន្ន ដោយសារស្ពានព្រះមុនីវង្សចាស់ ត្រូវបន្តជួសជុលកម្រាលស្ពាន ដោយត្រូវកាយ​បកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី។  ពេល​វេលា​នៃបិទ​ចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃ​ទី១០ ខែមេសា ៕

The post រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​សាឡាង​ចម្លង​​យាន​យន្ត​ពី​កោះ​ន​រា​ទៅកោះពេជ្រ ដើម្បី​រំដោះ​ភាព​ក​កស្ទះ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វ​ង្ស​ appeared first on MYFM News.

]]>
នាយ​ឧត្តម​សេនីយ៍សន្តិប​ណ្ឌិត នេត សាវឿន ដឹកនាំ​កិច្ច​ប្រជុំស្ដីពី​វិធានការធានា​ស្ថិរភាព​ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរប្រពៃណី​ជាតិ https://myfmnews.com/archives/9877 Tue, 06 Apr 2021 07:33:56 +0000 https://myfmnews.com/?p=9877 ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ […]

The post នាយ​ឧត្តម​សេនីយ៍សន្តិប​ណ្ឌិត នេត សាវឿន ដឹកនាំ​កិច្ច​ប្រជុំស្ដីពី​វិធានការធានា​ស្ថិរភាព​ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរប្រពៃណី​ជាតិ appeared first on MYFM News.

]]>
ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រជុំពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ស្ដីពី “ វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ “ ដោយមានការចូលរួមពីថ្នាក់អគ្គស្នងការរងទាំងអស់ ឯកឧត្តម-លោកប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្ត។

បន្ទាប់ពីការអានខ្លឹមសារលម្អិត នៃសេចក្តីណែនាំស្តីពី វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិរួចមក ឯក​ឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវគោលការណ៍រួមដូចខាងក្រោម៖

ទី១-គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាមគោលដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការចាត់តាំងអនុវត្តច្បាស់លាស់។

ទី២-គ្រប់នាយកដ្ឋាន-អង្គភាព ត្រូវមានកម្មវិធីការងារជាក់ស្ដែងដូចខាងក្រោម៖

ក.ធ្វើការប្ដូរវេនប្រចាំការ ២៤/២៤ម៉ោង ដើម្បីធានានិរន្តរភាពការងារ

ខ.ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ទាំងនៅតាមនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីទទួល​សំណូមពរ​របស់​មហា​ជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍។

ទី៣-ក្រើនរំលឹកដាស់តឿនដល់គ្រប់នាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យអប់រំណែនាំមន្ត្រីក្រោមឱវាទអំពីការ​អនុវត្ត​វិធាន​សុខាភិបាល ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី “ ៣ការពារ ៣កុំ “ ដើម្បីថែរក្សាសុខភាពផ្ទាល់​ខ្លួន ព្រមទាំងក្រុមគ្រួសារ និងត្រូវធ្វើជាគំរូដល់សាធារណជន៕ 

The post នាយ​ឧត្តម​សេនីយ៍សន្តិប​ណ្ឌិត នេត សាវឿន ដឹកនាំ​កិច្ច​ប្រជុំស្ដីពី​វិធានការធានា​ស្ថិរភាព​ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរប្រពៃណី​ជាតិ appeared first on MYFM News.

]]>
ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​បាន https://myfmnews.com/archives/9874 Tue, 06 Apr 2021 07:20:54 +0000 https://myfmnews.com/?p=9874 ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការ​រង​ និង​ជាស្នងការនគរបាល​រាជធានីភ្នំពេញ​ សមត្ថកិច្ច​ជំនាញបានស្រាវជ្រាវ​ ឈានដល់ការចាប់ខ្លួនជនសង្ស័យ ដែលសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ​ […]

The post ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​បាន appeared first on MYFM News.

]]>
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការ​រង​ និង​ជាស្នងការនគរបាល​រាជធានីភ្នំពេញ​ សមត្ថកិច្ច​ជំនាញបានស្រាវជ្រាវ​ ឈានដល់ការចាប់ខ្លួនជនសង្ស័យ ដែលសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ​ បានហើយ​នៅព្រឹក​ថ្ងៃទី០៦​​ ខែមេសា​ ឆ្នាំ២០២១​នេះ​ ។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យឈ្មោះ អុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។
សមត្ថកិច្ច បានអោយដឹងទៀតថា ករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី​ កុមារារងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។
សមត្ថកិច្ច បានអោយដឹងបន្តថា មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជន​សង្ស័យ​លេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យ​ជន​សង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះ​ចូល​ក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមាន​ទឹក​តិច​ៗ​បណ្តាលឲ្យ​ស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។
រហូតដល់ថ្ងៃទី ០២​ ខែមេសា​ ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃេីញសាកសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណា​​រ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាម​រហែក​សន្ទះ​​អញ្ចាញ ធ្មេញ​ខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារងគ្រោះស្លាប់ដោយសារប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។
លុះ​ដល់​ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១ គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

The post ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​បាន appeared first on MYFM News.

]]>
ជួប​ជុំ​ស៊ីផឹក​ ​និង​ច្រៀង​ខារ៉ា​​អូខេ មិន​ស្ដាប់​ការ​​ណែនាំ​​​រ​បស់​​​អាជ្ញាធរ​​ ល្មើស​​វិធាន​ការ​​សុខា​ភិបាល ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​៣​នាក់ https://myfmnews.com/archives/9867 Tue, 06 Apr 2021 06:58:51 +0000 https://myfmnews.com/?p=9867 ភ្នំពេញ៖ បុរស៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងធ្វើការ​ឃាត់ខ្លួន ក្នុងករណីល្មើសវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ ដោយពួកគាត់ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ។ សមត្ថកិច្ចន​គរបាលខណ្ឌសែនសុខ បានអោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាលគោកឃ្លាង បានធ្វើការ […]

The post ជួប​ជុំ​ស៊ីផឹក​ ​និង​ច្រៀង​ខារ៉ា​​អូខេ មិន​ស្ដាប់​ការ​​ណែនាំ​​​រ​បស់​​​អាជ្ញាធរ​​ ល្មើស​​វិធាន​ការ​​សុខា​ភិបាល ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​៣​នាក់ appeared first on MYFM News.

]]>
ភ្នំពេញ៖ បុរស៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងធ្វើការ​ឃាត់ខ្លួន ក្នុងករណីល្មើសវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ ដោយពួកគាត់ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ។
សមត្ថកិច្ចន​គរបាលខណ្ឌសែនសុខ បានអោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាលគោកឃ្លាង បានធ្វើការ ឃាត់ខ្លួនបុរស៣នាក់ ករណី​ល្មើស​វិធានការ​សុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ា​អូខេ) នៅចំណុច​មុខបន្ទប់​ជួល​ក្នុង​ផ្សារ​បឹង​បៃតង ​ផ្លូវបេតុង ភូមិត្រពាំង​ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​ម៉ាស៊ីន​រោង​ចក្រ ស្នាក់​នៅបន្ទប់ជួល ផ្លូវបេតុង ភូមិ​ត្រពាំងស្វាយ សង្កាត់គោក​ឃ្លាង ខណ្ឌសែន​​សុខ (គ្មានសារធាតុញៀន), ទី២-ឈ្មោះ ហូ រុនមុនី ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មាន​សារធាតុញៀន) , ទី៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវបេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មាន​សារធាតុញៀន) ។
ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅ​អធិការ​​ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តច្បាប់តាមនីតិវិធី ៕

The post ជួប​ជុំ​ស៊ីផឹក​ ​និង​ច្រៀង​ខារ៉ា​​អូខេ មិន​ស្ដាប់​ការ​​ណែនាំ​​​រ​បស់​​​អាជ្ញាធរ​​ ល្មើស​​វិធាន​ការ​​សុខា​ភិបាល ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​៣​នាក់ appeared first on MYFM News.

]]>