ព្រាប សុវត្ថិ Archives - MYFM News https://myfmnews.com/archives/tag/ព្រាប-សុវត្ថិ Sat, 30 Jan 2021 03:47:53 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ព្រាប សុវត្ថិ Archives - MYFM News https://myfmnews.com/archives/tag/ព្រាប-សុវត្ថិ 32 32 ចម្រៀង​​ឆ្លងឆ្លើយ​​៥បទ​​​ បង្ហាញឲ្យឃើញ​​ថា ​​ព្រាប សុវត្ថិ​ ​និ​ង តន់ ចន្ទសី​ម៉ា ជា​​ដៃ​គូ​​​សាក​​សម​បំផុត​សម្រាប់​បទ​​​ចូល​​ឆ្នាំខ្មែរ​ https://myfmnews.com/archives/8243 Sat, 30 Jan 2021 03:45:38 +0000 https://myfmnews.com/?p=8243 ផលិតកម្ម Galaxy Navatra បាន​កំពុង​តែ​សម្រុក​​បញ្ចេញ​​អាល់ប៊ុម​សម្រាប់​ការកម្សាន្ត​រដូវ​ចូល​ឆ្នាំ​ថ្មី​ហើយ ដោយ​នៅ​ក្នុង​​នោះ​​គេ​ឃើញ​មាន​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា មាន​បទ​ច្រើន​ជាង​គេ […]

The post ចម្រៀង​​ឆ្លងឆ្លើយ​​៥បទ​​​ បង្ហាញឲ្យឃើញ​​ថា ​​ព្រាប សុវត្ថិ​ ​និ​ង តន់ ចន្ទសី​ម៉ា ជា​​ដៃ​គូ​​​សាក​​សម​បំផុត​សម្រាប់​បទ​​​ចូល​​ឆ្នាំខ្មែរ​ appeared first on MYFM News.

]]>
ផលិតកម្ម Galaxy Navatra បាន​កំពុង​តែ​សម្រុក​​បញ្ចេញ​​អាល់ប៊ុម​សម្រាប់​ការកម្សាន្ត​រដូវ​ចូល​ឆ្នាំ​ថ្មី​ហើយ ដោយ​នៅ​ក្នុង​​នោះ​​គេ​ឃើញ​មាន​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា មាន​បទ​ច្រើន​ជាង​គេ ហើយ​​សុទ្ធតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង។

បទ​ចម្រៀង​ដែល​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ខាង​​លើ​បាន​ចេញ​មាន​ដល់​ទៅ​៥បទ​​ហើយ សុទ្ធតែ​សឹង​ជា​បទ​ចម្រៀង​ឆ្លងឆ្លើយ បែប​រាំ​សប្បា​យ​ ។ បទ”កាត់ឆុង” ជា​បទ​ដែល​ ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ច្រៀង​​រួម​គ្នា​ជា​លើក​ដំបូង បន្តបន្ទាប់​មាន​បទ”​​ប្រហុក”,បទ”រកស៊ី​ជា​មួយ​យក្ស” ,​បទ” អរគុណ​កាមេរ៉ា” នឹង​បទ”មាន់កម្សត់”ហើយ​បទ​នីមួយៗ​គ្រាន់​តែ​ចេញ​ភ្លាម​អ្នកទស្សនា​រាប់​លាន​ដង។

លោក យឹម តាស្រង់ អ្នក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បានបញ្ជាក់ថា ខាង​ផលិតកម្ម​កំពុង​តែ​សម្រុក​ធ្វើ​បទ​ចូល​ឆ្នាំ​ថ្មី ឲ្យ​គ្រប់​តារា​ចម្រៀង​ទាំង​អស់​នៅ​ក្នុង​ផលិតកម្ម ហើយ​ផលិតកម្មនឹង​បញ្ចេញ​ជា​រៀង​រាល់​ថ្ងៃ។

អ្នក​ដឹក​នាំ​ផលិតកម្ម​រូប​នេះ ​បន្ត​ថា បន្ទាប់​ពី​បាន​ប្រលែង បទចូល​ឆ្នាំ ប៉ុន្មាន​បទ​មក​នេះ​ឃើញ​ថា កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា គឺ​ពិត​ជា​ដៃគូ​សាក​សម​បំផុត​​សម្រាប់​បទចូល​ឆ្នាំ ក្នុង​នោះ​ដែរ Galaxy មិន​មែន​មាន​តែ៥បទ​នោះ​ទេ ពោល​​តាម​ផែន​ការ​គឺ​យើង​មាន​បទ​ជា​ច្រើន​ទៀត​សម្រាប់​ឲ្យ​កំពូល​​តារា​ចម្រៀង​ទាំង​ពីរ​នេះ​ច្រៀង។

ចង់​ដឹង​ថា ទាំង​៥បទ​សម្រាប់​អបអរ​ចូល​ឆ្នាំ របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ​ពីរោះ​រណ្ដំ​យ៉ាង​ណា​នោះស្ដាប់​ទាំង​អស់​គ្នា៖

ទី១/បទ”កាត់ឆុង”

ទី២/បទ”​​ប្រហុក”

ទី៣/បទ”រកស៊ី​ជា​មួយ​យក្ស”

ទី៤/បទ” អរគុណ​កាមេរ៉ា”

ទី៥/បទ”មាន់កម្សត់”

The post ចម្រៀង​​ឆ្លងឆ្លើយ​​៥បទ​​​ បង្ហាញឲ្យឃើញ​​ថា ​​ព្រាប សុវត្ថិ​ ​និ​ង តន់ ចន្ទសី​ម៉ា ជា​​ដៃ​គូ​​​សាក​​សម​បំផុត​សម្រាប់​បទ​​​ចូល​​ឆ្នាំខ្មែរ​ appeared first on MYFM News.

]]>
ព្រាប សុវត្ថិ ចូលរួមលើកទឹកចិត្តគម្រោងខុនដូយក្ស Morgan Enmaisonលើទឹកដីជ្រោយចង្វា https://myfmnews.com/archives/1533 Thu, 06 Feb 2020 06:50:04 +0000 https://myfmnews.com/?p=1533 តារាចម្រៀងលំដាប់កំពូល មានឈ្មោះល្បីលោកព្រាប សុវត្តិបានសម្តែងការរីករាយ នៅពេលឃើញថាវិស័យអចលនទ្រព្យ កម្ពុជារីកដុះដាល ពេញ​ទីក្រុង និងខេត្តមួយចំនួន។ ទាំងនេះកើតចេញពី ការខិតខំកសាងសន្តិភាព ល្អ […]

The post ព្រាប សុវត្ថិ ចូលរួមលើកទឹកចិត្តគម្រោងខុនដូយក្ស Morgan Enmaisonលើទឹកដីជ្រោយចង្វា appeared first on MYFM News.

]]>
តារាចម្រៀងលំដាប់កំពូល មានឈ្មោះល្បីលោកព្រាប សុវត្តិបានសម្តែងការរីករាយ នៅពេលឃើញថាវិស័យអចលនទ្រព្យ កម្ពុជារីកដុះដាល ពេញ​ទីក្រុង និងខេត្តមួយចំនួន។ ទាំងនេះកើតចេញពី ការខិតខំកសាងសន្តិភាព ល្អ ទើបបង្កអោយអ្នកវិនិយោគ សម្លឹង​មើលឃើញ​ពីភាព​លូតលាស់​កម្ពុជា ហើយអាចរកសុីទៅមុខបាន។


បន្ទាប់ពីក្រុងពាលីបុកគ្រឹះសាងសង់ គម្រោងខុនដូ Morgan Enmaison ត្រូវគេមើលឃើញថា​កំពុងក្លាយ​ជាគម្រោងខុនដូដ៏ធំជាងគេ​នៅលើទឹក​ដី​​ទីក្រុងរណបនៅជ្រោយចង្វារហើយ ដោយសារតែគម្រោងនេះក្ដោបក្ដាប់លើផ្ទៃដីជាប់មាត់ទន្លេធំជាងគេ ហើយនៅ​ក្នុងគម្រោង​ទាំងមូល​ក៏មាន​ការប្រកាសថាមានហេដ្ឋារចនាសម្ព័ន្ធស្ទើរតែដូចទីក្រុងធំមួយ។ នេះគឺជាគម្រោងខុនដូដ៏ធំ ដែលបានឈរជើង នៅលើអតីត​បន្ទាយ​ទាហាន​ជើងទឹកចាស់ ក្នុងទំហំផ្ទៃដី2.5 ហិចតា។

យោងតាមការប្រកាស គម្រោងដែលនឹងសាសង់រហូតដល់ទៅ5អាគារធំៗ ដែល អាគារទី1 និងទី 6 មានកម្ពស់ 47 ជាន់ អាគារទី2 និងទី 5 មាន​កម្ពស់ 53ជាន់ និងអាគារទី3 នៅកណ្តាលគេ មានកម្ពស់70ជាន់ នេះ កំពុងក្លាយជាគម្រោងខុនដូដែលទាក់ទាញយ៉ាងខ្លាំង ដោយសារ​តែក្នុង​គម្រោងនេះ ក្រៅពីមាន​ខុនដូរាប់រយយូនីត ក៏មានកន្លែងចតរថយន្តដែលអាចផ្ទុករថយន្តបានដល់ជាង២ពាន់រថយន្ត និងត្រូវបានស្ថាបនា ដើម្បីធ្វើអោយអ្នករស់នៅក្លាយជាមនុស្សស៊ីវិល័យ និងស័ក្តសមជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយរស់នៅប្រកបដោយសុវត្តិភាពខ្ពស់។ ទីតាំងនេះ សមស្របនឹងខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញទេសភាពទន្លេទាំង៣ពីលើអាគារ គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែល អំណោយផលសម្រាប់សុខភាព។

គម្រោង Morgan Enmaison គឺមានចំណុចសំខាន់9រួមបញ្ចូលតែ១ ដោយក្នុងគម្រោងមួយនេះ ក៏មានកន្លែងចុះចតឧទ្ទម្ភាគចក្រ និងគម្រោង​ផ្សេងទៀត​ផងដែរដូចជា គម្រោងកំពង់ផែផ្ទាល់ខ្លួនប្រវែង200ម៉ែត្រលើដងទន្លេរមេគង្គមានសួនច្បារធំ ទូលាយដល់​ទៅ10000មែត្រការេសំរាប់​កូនក្មេងរត់លេង និងមនុស្សចាស់ដើរកម្សាន្ត រឺ ហាត់ប្រាណ 10000 ម៉ែត្រការេនៅផ្នែក​ខាងក្រោម មានផ្សារទំនើប, មន្ទីពេទ្យ សាលារៀន ធនាគារ , រោងកុន …( លក្ខណៈដូចផ្សារ Aeon២) មានអាងហែលទឹកចំនួន2 នៅជាន់ទី5នៃអគាទី3។ មានអាងហែលទឹកលក្ខណៈ លើ​លំហ​អាកាស​នៅជាន់ទី 69។ សំរាប់អគារទី3មានបែងចែកជា office ការងារ មានសណ្ឋាគារលំដាប់ផ្កាយ5 នៅជាន់ទី70 និងមានSky bar។

 

គម្រោងនេះក៏មានរួមបញ្ចូលលក្ខណៈធម្មជាតិរហូតដល់ទៅ 39%។ នៅលើតំបូលអាគារទី 1 ទី2 ទី5 និងទី6 ដោយមិនប្រើលេខ៤ គឺជាប្រភេទ Penthouse គឺជាប្រភេទផ្ទះលក្ខណៈឯកជន នៅលើតំបូលនៃអគារ។ សាលារៀនអន្តរជាតិធំមួយក៏ត្រូវបានសាងសងក្នុងគម្រោងនេះផងដែរ ទើបអ្នកណាៗក៏មើលឃើញថា អ្នករស់នៅក្នុងអាគារនៃគម្រោងខុនដូនេះ ក្រៅពីរស់នៅផាសុកភាព ក៏មានផ្នែកផ្សេងៗនៅក្នុងនោះផងដែរ ជាពិសេសផ្សារ សាលារៀន និងចំណតរថយន្តដល់ទៅ២ជាន់ និងបរិវេណខាងក្រៅ។

លោក ព្រាប សុវត្ថិ ក៏ត្រូវគេឃើញចូលរួមក្នុងការគាំទ្រពីគម្រោងខុនដូដ៏ធំមួយនេះផងដែរ ដោយលោកបានទងប្រកាសថាសប្បាយចិត្ត ដែល​ក្នុងគម្រោងទាំងមូលមានអាគារពាណិជ្ជកម្ម , ការិយាល័យ ,សណ្ឋាគារ ,ក្លិបហាត់ប្រាណស្ទីមសូណា, អាងហែលទឹកលើអាកាស, ស្កាយបារ, ភោជនីយដ្ឋាន, ចំណតឧទ្ធម្ភាចក្រ ,ចំណតឡានធំទូលាយ, ផ្លូវដើរហាត់ប្រាណនិងកំសាន្ត, ផ្សារទំនើបដ៏ធំ, រោងកុន​ កំពង់ផែ​ដ៏ស្រស់ស្អាត​ ,សាលារៀន ,មន្ទីពេទ្យ ,ធនាគារ​, និងសន្តិសុខការពារ24h​ អាចមើលឃើញទេសភាពទន្លេគ្រប់ជ្រុង។ ទំនាក់ទំនងសួរព័ត៌មាន :calling:060 966 668 ។

The post ព្រាប សុវត្ថិ ចូលរួមលើកទឹកចិត្តគម្រោងខុនដូយក្ស Morgan Enmaisonលើទឹកដីជ្រោយចង្វា appeared first on MYFM News.

]]>