ផ្ទះទឹក Archives - MYFM News https://myfmnews.com/archives/tag/ផ្ទះទឹក Wed, 02 Jun 2021 13:14:16 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ផ្ទះទឹក Archives - MYFM News https://myfmnews.com/archives/tag/ផ្ទះទឹក 32 32 អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ទុក​ពេល​មួយ​សប្តាហ៍ ឲ្យ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិនរៀប​រយ​លើ​ផ្ទៃទន្លេ ត្រូវ​រុះរើ​និងច​ល័ត​ជា​បន្ទាន់​ https://myfmnews.com/archives/11027 Wed, 02 Jun 2021 13:14:16 +0000 https://myfmnews.com/?p=11027 រដ្ឋបាលរា​ជធានីភ្នំពេញ នៅថ្ងៃទី២ មិថុនា នេះ បានជូនដំណឹងដោយ​អោយបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិន​​រៀបរយលើ​ផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ […]

The post អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ទុក​ពេល​មួយ​សប្តាហ៍ ឲ្យ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិនរៀប​រយ​លើ​ផ្ទៃទន្លេ ត្រូវ​រុះរើ​និងច​ល័ត​ជា​បន្ទាន់​ appeared first on MYFM News.

]]>
រដ្ឋបាលរា​ជធានីភ្នំពេញ នៅថ្ងៃទី២ មិថុនា នេះ បានជូនដំណឹងដោយ​អោយបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិន​​រៀបរយលើ​ផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល​មួយសប្ដាហ៍ គិតចាប់ពី​ថ្ងៃជូនដំណឹង​នេះ​តទៅ។ ការតម្រូវអោយរុះរើ ឬចល័តចេញ​ជាបន្ទាន់នេះ ដោយសារមាន​ជនឱកាសនិយមមួយចំនួនបា​ន​លបលួចធ្វើ​ចិញ្ចឹមត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ អនាធិប​តេ​យ្យ​​ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដ​ល់ប្រព័ន្ធអេកូឡូស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេស​ការប្រើ​ប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលប​រិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានីភ្នំពេញ ព្រមទាំង​ប៉ះ​ពាល់​ដល់​​សុខភាព​នៃប្រជាពលរដ្ឋ ដែលបា​នប្រើប្រាស់ទឹ​កមិនស្អា​តផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាល​ដោយ​ពុំទទួល​ខុសត្រូវ​រាល់ការ​ខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូល​ដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការតាមផ្លូវច្បាប់។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ស្នើដល់ប្រជាពលរដ្ឋ អោយប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិ​សាស្ត្ររា​ជ​ធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ រដ្ឋបាលរា​ជធានីភ្នំពេញ ក៏សង្ឃឹមយ៉ាងមុតមាំថា ប្រជាព​លរដ្ឋជាម្ចាស់បែចិញ្ចឹមត្រី ម្ចាស់​ផ្ទះ​បណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់នឹងចូលរួមអនុវត្តតាមការ​ជូនដំណឹងនេះ ដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕

The post អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ទុក​ពេល​មួយ​សប្តាហ៍ ឲ្យ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិនរៀប​រយ​លើ​ផ្ទៃទន្លេ ត្រូវ​រុះរើ​និងច​ល័ត​ជា​បន្ទាន់​ appeared first on MYFM News.

]]>