ទាំ ម៉ាត់ Archives - MYFM News https://myfmnews.com/archives/tag/ទាំ-ម៉ាត់ Fri, 19 Feb 2021 04:43:37 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ទាំ ម៉ាត់ Archives - MYFM News https://myfmnews.com/archives/tag/ទាំ-ម៉ាត់ 32 32 គ្រូកំពង់​ឆ្នាំង​ មិនទាន់ពេញ​ចិត្ត​តំបន់​​ប្រយុទ្ធ​របស់​ក្រុម ទោះ​បីឈ្នះ​តាកែ​វ​ ២-០ https://myfmnews.com/archives/8777 Fri, 19 Feb 2021 04:43:37 +0000 https://myfmnews.com/?p=8777 លោក ទាំ ម៉ាត់ គ្រូបង្គោលក្រុមបាល់ទាត់ខេត្តកំពង់ឆ្នាំង មិនទាន់ពេញចិត្ត​នៅឡើយជុំវិញតំបន់​​ប្រយុទ្ធ​​របស់លោក ទោះអាច​ឈ្នះ​ក្រុម​ខេត្ត​​តាកែវ​​​២ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គ​មហា​សេនា​​បតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត […]

The post គ្រូកំពង់​ឆ្នាំង​ មិនទាន់ពេញ​ចិត្ត​តំបន់​​ប្រយុទ្ធ​របស់​ក្រុម ទោះ​បីឈ្នះ​តាកែ​វ​ ២-០ appeared first on MYFM News.

]]>
លោក ទាំ ម៉ាត់ គ្រូបង្គោលក្រុមបាល់ទាត់ខេត្តកំពង់ឆ្នាំង មិនទាន់ពេញចិត្ត​នៅឡើយជុំវិញតំបន់​​ប្រយុទ្ធ​​របស់លោក ទោះអាច​ឈ្នះ​ក្រុម​ខេត្ត​​តាកែវ​​​២ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គ​មហា​សេនា​​បតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ ប្រចាំពូល ក កាលថ្ងៃពុធ ទី​១៧​ ខែកុម្ភៈ កន្លងទៅ។

តាមការចេញ​ផ្សាយរបស់គេហទំព័រគណៈកម្មការ​ប្រកួតបាល់ទាត់​ជាតិ​កម្ពុជា(CNCC) លោក ទាំ ម៉ាត់ បានលើក​ឡើងថា សង្កេត​ទាំង២វ​គ្គ ខ្សែ​ការពារធ្វើបានល្អដូច​ផែនការ ហើយ​តំបន់បម្រើ​ធ្វើបាន​មធ្យម តែតំបន់​ប្រយុទ្ធមិនទាន់ល្អនោះទេ ទោះអាច​រក​បាន២គ្រាប់​ក៏ដោយ។ និយាយ​​​រួមទៅ មានឱកាស​ច្រើន តែធ្វើមិន​​បានល្អ។

លោក ទាំ ម៉ាត់ បន្តថា កូនក្រុមធ្វើបានល្អក្នុងវគ្គទី១ តែដើមវគ្គទី២ បែរជាខុសពីការរំពឹងទុកបន្តិច។ យ៉ាងណា ១៥នាទីចុងក្រោយ ពួកគេ​អាច​ធ្វើបាន​ប្រសើរឡើងវិញពេលក្រុមតាកែវថមថយកម្លាំង។ លោកថា នឹងព្យាយាមកែប្រែ​ចំណុចខ្វះខាត និងរំពឹងអាច​ធ្វើបាន​ល្អ​នៅ​ប្រកួត​​ក្រោយៗ​។

គួរបញ្ជាក់​ថា នៅប្រកួតបន្ទាប់ ខេត្តកំពង់ឆ្នាំង នឹងត្រូវ​ធ្វើដំណើរទៅ​ប្រកួតនៅ​ខេត្តកំពង់​ស្ពឺវិញម្តង ថ្ងៃទី២៣ ខែកុម្ភៈ​៕

រូបភាព៖ CNCC

The post គ្រូកំពង់​ឆ្នាំង​ មិនទាន់ពេញ​ចិត្ត​តំបន់​​ប្រយុទ្ធ​របស់​ក្រុម ទោះ​បីឈ្នះ​តាកែ​វ​ ២-០ appeared first on MYFM News.

]]>