តំណាងរាស្ត្រ Archives - MYFM News https://myfmnews.com/archives/tag/តំណាងរាស្ត្រ Mon, 25 May 2020 02:39:40 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png តំណាងរាស្ត្រ Archives - MYFM News https://myfmnews.com/archives/tag/តំណាងរាស្ត្រ 32 32 លោក​ជំទាវ​ ​កែ​​ ច័ន្ទ​មុ​នី​ ចុះ​សួរ​សុខ​ទុក្ខ​ និង​ផ្តល់​អំណោយ​​គ្រួសារ​រងគ្រោះ ដោយសារខ្យល់កន្ដ្រាក់រលំផ្ទះ ក្នុងស្រុក​រលា​ប្អៀរ https://myfmnews.com/archives/3897 Mon, 25 May 2020 02:39:40 +0000 https://myfmnews.com/?p=3897 កំពង់ឆ្នាំង៖លោក​ជំទាវ ​កែ​ ច័ន្ទ​មុនី អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរ​ដោយ​មន្ត្រី​អា​ជ្ញា​​ធរ​ជាច្រើនរូបទៀត នៅព្រឹកថ្ងៃ​​ទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ […]

The post លោក​ជំទាវ​ ​កែ​​ ច័ន្ទ​មុ​នី​ ចុះ​សួរ​សុខ​ទុក្ខ​ និង​ផ្តល់​អំណោយ​​គ្រួសារ​រងគ្រោះ ដោយសារខ្យល់កន្ដ្រាក់រលំផ្ទះ ក្នុងស្រុក​រលា​ប្អៀរ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖លោក​ជំទាវ ​កែ​ ច័ន្ទ​មុនី អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរ​ដោយ​មន្ត្រី​អា​ជ្ញា​​ធរ​ជាច្រើនរូបទៀត នៅព្រឹកថ្ងៃ​​ទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្ស​ធម៌​របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់​កន្ដ្រាក់ បណ្តាល​ឲ្យរលំ​ផ្ទះ​១​គ្រួសារ នៅ​ភូមិ​ត្រពាំង​ផ្គាំ ឃុំ​បន្ទាយ​ព្រាល ស្រុករលា​ប្អៀរ ខេត្តកំពង់​ឆ្នាំង កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

អំណោយដែលបាននាំយកទៅផ្តល់ជូនគ្រួសាររងគ្រោញក្នុងឱកាសនោះ រួមមាន អង្ករចំនួន៥០គីឡូក្រាម ,ត្រីខ២យួរ (២០​កំប៉ុ​ង​), មី ២កេស ,ទឹកត្រី ១យួរ ,ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និង ក្រមា ១ ) ,តង់ ១​ និង ថវិកា​ចំនួន ២០០,០០០រៀល​។​ ដោយ​ឡែក​លោក​ ជំទាវអនុប្រធាន​កិត្តិយស​ បានឧបត្ថម្ភបន្ថែម នូវថវិកាផ្ទាល់ខ្លួន​ចំនួន ២០០,០០០រៀល​​ផងដែរ ។

គួររំលឹកថា ផ្ទះប្រជាពលរដ្ឋ១ខ្នងទំហំទំហំ៦ម៉ែត្រx៩ម៉ែត្រ សង់អំពីឈើប្រក់ហ្វីប្រូសុីម៉ង់ ដែលមានម្ចាស់ឈ្មោះ អិន យ៉ាន
បាន​រលំបាក់រាបដល់ដីបន្ទាប់ពីទទួលរងនូវឥទ្ធិពលខ្យល់កន្ត្រាក់ លាយឡំជាមួយនិងភ្លៀង១មេ កាលពីរសៀលថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ១និង ៣០នាទី ស្ថិតនៅភូមិ​ត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

The post លោក​ជំទាវ​ ​កែ​​ ច័ន្ទ​មុ​នី​ ចុះ​សួរ​សុខ​ទុក្ខ​ និង​ផ្តល់​អំណោយ​​គ្រួសារ​រងគ្រោះ ដោយសារខ្យល់កន្ដ្រាក់រលំផ្ទះ ក្នុងស្រុក​រលា​ប្អៀរ appeared first on MYFM News.

]]>