ដាវណ្ណ ចេន្នី Archives - MYFM News https://myfmnews.com/archives/tag/ដាវណ្ណ-ចេន្នី Tue, 31 Dec 2019 06:04:47 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ដាវណ្ណ ចេន្នី Archives - MYFM News https://myfmnews.com/archives/tag/ដាវណ្ណ-ចេន្នី 32 32 ដាវណ្ណ ចេន្នី រំភើបស្រក់ទឹកភ្នែក ដោយសារម្តាយឲ្យកាដូចិញ្ចៀន នៅថ្ងៃខួបកំណើត https://myfmnews.com/archives/429 Tue, 31 Dec 2019 06:03:42 +0000 http://myfmnews.com/?p=429 តារាសម្តែងវ័យក្មេងកំពុងរះនៅក្នុងសួនសិល្បៈ កញ្ញា ដាវណ្ណ ចេន្នី បានធ្វើពិធីខួបកំណើតធំមួយ ក្រោមវត្តមានតារាមួយចំនួនក្នុងពិភពអ្នក សិល្បៈ ។ ពិធីខួបកំណើតនេះ ត្រូវបានរៀបចំឡើងដោយ […]

The post ដាវណ្ណ ចេន្នី រំភើបស្រក់ទឹកភ្នែក ដោយសារម្តាយឲ្យកាដូចិញ្ចៀន នៅថ្ងៃខួបកំណើត appeared first on MYFM News.

]]>
តារាសម្តែងវ័យក្មេងកំពុងរះនៅក្នុងសួនសិល្បៈ កញ្ញា ដាវណ្ណ ចេន្នី បានធ្វើពិធីខួបកំណើតធំមួយ ក្រោមវត្តមានតារាមួយចំនួនក្នុងពិភពអ្នក សិល្បៈ ។ ពិធីខួបកំណើតនេះ ត្រូវបានរៀបចំឡើងដោយ អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េត រ៉ូស ជាម្តាយរបស់កញ្ញា ដាវណ្ណ ចេន្នី ។

តារាសម្តែងវ័យក្មេងកញ្ញា ដាវណ្ណ ចេន្នី បានយំអួលដើមក ដោយសារតែម្តាយកញ្ញាបានជូនកាដូជាចិញ្ចៀនមួយវង់។ ដាវណ្ណ ចេន្នី ត្រូវបានគេចាត់ទុកថាជាតារាសម្តែងមាន ឈ្មោះបោះសំឡេងតាំងពីកុមារមកម្ល៉េះ ដោយចាប់យកនូវភាពល្បីល្បាញជាច្រើនរឿង។ នាងបានច្បាមយកស្នាដៃជាច្រើនតាមបណ្តាខ្សែភាពយន្ត។ ពិសេសជាងនេះទៀត នោះ ម្តាយ និងប្អូនប្រុសកញ្ញា ក៏ជាតារាសម្តែងមានស្នាដៃជាច្រើនរឿងផងដែរ។

អ្នកស្រី សោភ័ណ្ឌ បានអោយដឹងថា ឆ្នាំនេះដាវណ្ណ ចេន្នី ពេញវ័យហើយ ទើបរៀបចំខួបកំណើតលើករាសីអោយល្អ ដើម្បីអោយសប្បាយចិត្ត។ ជាពិសេសចង់ជួបជុំមិត្ត សិល្បករអោយបានរីករាយទទួលយកអំណរឆ្នាំថ្មីទាំងអស់គ្នា។ កាដូដែលអ្នកស្រីជូននេះជារបស់របរបន្តិចបន្តួច ដើម្បីចងដៃកូនយកហុងស៊ុយបន្តទៀត អោយតែសប្បាយចិត្ត និងមិនមានតម្លៃថ្លៃពេកនោះទេ គឺតម្លៃធម្មតាៗប៉ុណ្ណោះ៕

The post ដាវណ្ណ ចេន្នី រំភើបស្រក់ទឹកភ្នែក ដោយសារម្តាយឲ្យកាដូចិញ្ចៀន នៅថ្ងៃខួបកំណើត appeared first on MYFM News.

]]>