ឆ្លងឆ្នាំសកល Archives - MYFM News https://myfmnews.com/archives/tag/ឆ្លងឆ្នាំសកល Wed, 01 Jan 2020 06:13:54 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ឆ្លងឆ្នាំសកល Archives - MYFM News https://myfmnews.com/archives/tag/ឆ្លងឆ្នាំសកល 32 32 រាត្រីឆ្លងឆ្នាំ! ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តជាង៣ម៉ឺននាក់ https://myfmnews.com/archives/463 Wed, 01 Jan 2020 06:13:54 +0000 http://myfmnews.com/?p=463 កំពង់ឆ្នាំង៖ នៅរាត្រីឆ្លងឆ្នាំសកល២០១៩ ចូលឆ្នាំ២០២០  មានភ្ញៀវទេសចរណ៍ជាង៣ម៉ឺននាក់ បានមកទស្សនាលេងកម្សាន្ត នៅសួនច្បារ ទីតាំងកម្សាន្តនានាក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់របស់ លោក […]

The post រាត្រីឆ្លងឆ្នាំ! ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តជាង៣ម៉ឺននាក់ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ នៅរាត្រីឆ្លងឆ្នាំសកល២០១៩ ចូលឆ្នាំ២០២០  មានភ្ញៀវទេសចរណ៍ជាង៣ម៉ឺននាក់ បានមកទស្សនាលេងកម្សាន្ត នៅសួនច្បារ ទីតាំងកម្សាន្តនានាក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់របស់ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ។

 

លោក សេង សាលី បានឲ្យដឹងថា នៅក្នុងរាត្រីឆ្លងឆ្នាំសកលនេះមានភ្ញៀវទេសចរណ៍មកលេងខេត្តកំពង់ឆ្នាំង ចំនួន៣២.៣០០នាក់ ក្នុងនោះ មាននៅសួនច្បារវិមានឯករាជ្យ ចំនួន២០០០០នាក់  នៅសួនសម្តេចចៅហ្វាវាំងគង់ សំអុល ចំនួន ១០០០០នាក់  នៅសួនឆ្នាំងដំរីសចំនួន ៨០០នាក់ នៅសួនកុមារចំនួន ១០០០នាក់ និង នៅសួនផ្សារក្រោមចំនួន៥០០នាក់។

លោកប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងទៀតថា ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែង និង កែលម្អសោភ័ណភាពដាក់ភ្លើងចម្រុះពណ៌ មានការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម័យចំនួន ៤ទីតាំង គឺនៅខសួនច្បារដើមពោធិផ្សារក្រោម  សួនច្បារវិមានឯករាជ្យ សួនកុមារមុខសាលាខេត្ត និង នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ។

លោក សេង សាលី បានគូសបញ្ជាក់ថា កត្តាសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋបានចូលរួមឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នៅយប់ មិញនេះប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ៕

The post រាត្រីឆ្លងឆ្នាំ! ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តជាង៣ម៉ឺននាក់ appeared first on MYFM News.

]]>
អាជ្ញាធរតុបតែងលម្អសោភ័ណភាពក្រុងកំពង់ឆ្នាំង ត្រៀមអបអរបុណ្យឆ្លងឆ្នាំសកល https://myfmnews.com/archives/296 Sat, 28 Dec 2019 15:49:45 +0000 http://myfmnews.com/?p=296 នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យឆ្លងឆ្នាំសកលបានចូលមកដល់ហើយ នៅតាមបណ្តាខេត្តមួយចំនួន នៅក្នុង ប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៩ -២០២០ […]

The post អាជ្ញាធរតុបតែងលម្អសោភ័ណភាពក្រុងកំពង់ឆ្នាំង ត្រៀមអបអរបុណ្យឆ្លងឆ្នាំសកល appeared first on MYFM News.

]]>
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យឆ្លងឆ្នាំសកលបានចូលមកដល់ហើយ នៅតាមបណ្តាខេត្តមួយចំនួន នៅក្នុង ប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៩ -២០២០ ។ ដោយឡែក សម្រាប់ខេត្តកំពង់ឆ្នាំង ក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ ដើម្បីរៀបចំពិធីឆ្លងឆ្នាំសកលខាងមុខនេះ ។

ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលនឹងខិតចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំ តុបតែង និង កែលម្អសោភ័ណភាពក្រុងកំពង់ឆ្នាំង សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា កម្សាន្តសប្បាយ រីករាយ ក្នុងឱកាសឆ្លងឆ្នាំសកល។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក៏ត្រៀមរៀបចំ សន្ដិ សុខ សណ្ដាប់ធ្នាប់ អនាម័យ នៅតាមតំបន់គោលដៅសំខាន់ៗ មួយចំនួន ដូចជានៅសួនច្បារវិមានឯករាជ្យ សួនសម្តេចចៅ ហ្វាវាំង គង់ សំអុល តាមដងផ្លូវក្នុងក្រុង និង ទីប្រជុំជនមួយចំនួនទៀត ក្នុងគោលបំណងដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ -អន្តរជាតិ មកទស្សនា កម្សាន្ដសប្បាយ នាឱកាសនៃពិធីឆ្លងឆ្នាំសកលខាងមុខនេះ ៕

អត្ថបទ៖ សុគន្ធារី

រូបភាពពីfacebook៖  Khu LyKa , Sal GeeDii

 

The post អាជ្ញាធរតុបតែងលម្អសោភ័ណភាពក្រុងកំពង់ឆ្នាំង ត្រៀមអបអរបុណ្យឆ្លងឆ្នាំសកល appeared first on MYFM News.

]]>