ចៅខ្មែរ Archives - MYFM News https://myfmnews.com/archives/tag/ចៅខ្មែរ Tue, 11 Feb 2020 07:55:17 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ចៅខ្មែរ Archives - MYFM News https://myfmnews.com/archives/tag/ចៅខ្មែរ 32 32 គូស្នេហ៍ភេទដូចគ្នា ចៅខ្មែរ ប្រកាសបរិច្ចាគទឹកប្រាក់៥០០$ ជួយដល់អ្នកការពារព្រៃឈើ Mr.Ben https://myfmnews.com/archives/1728 Tue, 11 Feb 2020 07:52:41 +0000 https://myfmnews.com/?p=1728 យោងទៅតាមគណនីហ្វសប៊ុករបស់ចៅខ្មែរផ្សារ CK Magic Brand បានបង្ហោះថា ចៅខ្មែរ និង ស្វាមី ដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា នឹង​បរិច្ចាគ​ជួយលោក […]

The post គូស្នេហ៍ភេទដូចគ្នា ចៅខ្មែរ ប្រកាសបរិច្ចាគទឹកប្រាក់៥០០$ ជួយដល់អ្នកការពារព្រៃឈើ Mr.Ben appeared first on MYFM News.

]]>
យោងទៅតាមគណនីហ្វសប៊ុករបស់ចៅខ្មែរផ្សារ CK Magic Brand បានបង្ហោះថា ចៅខ្មែរ និង ស្វាមី ដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា នឹង​បរិច្ចាគ​ជួយលោក Ben Davis ចំនួន៥០០ដុល្លារ ដោយគេឃើញលោលបង្ហោះជួយទាំងយប់ និងខ្វែងដៃខ្វែងផ្ញើលុយជំនួយទាំងយប់តែម្ដង។ បន្ថែម​ពីលើការបិរច្ចាគជំនួយដែលមានចំនួនច្រើនដោយផ្ទាល់លោក ក៏បានប្រើផេកដ៏មានប្រជាប្រិយភាពរបស់ខ្លួនផលិតជាវីដេអូ អំពាវ​នាវ​អោយ​​មានការយកចិត្តទុកដាក់ចំពោះអ្នកអភិរក្សព្រៃឈើនៅកម្ពុជារូបនេះ បន្ថែមទៀតផងដែរ។ ដូច្នេះ​ហើយ​ទើប​មាន​ការសរសើរ​មិនតិច​ចំពោះ​ទឹកចិត្តកូនខ្មែររូបនេះ។

ចៅខ្មែរ ប្រកាសថា “តាមរយៈបុរសវប្បធម៌ជាទី​គោរពគឺបង អាចារ្យ​ធំ នគ​ររាជ និង បងTan ​Kimsour ខ្ញុំនឹងបរិច្ចាគ​ទឹក​ប្រាក់៥០០$ ជូន Mr Ben បុរសជាទីគោរព ដែរបូជាញេីសឈាមការពារព្រៃឈេី ដោយគ្មានប្រាក់ខែ គ្មានជំនួយ​សំណង ថែម​ទាំង​ចាក​ចោល​មាតុភូមិ​កំ​ណេីត​​មករស់នៅកម្ពុជាដេីម្បីព្រៃឈេីរបស់យេីង។ ខ្ញំបាទ សង្ឃឹម​ថា​ មហាគ្រួសារខ្មែរ និង គាំទ្រហេីយ​ស៊ែវីដេអូ​​នេះ​បន្ត​ដេីម្បី​​អោយ​សប្បុរស​ជន​​​ផ្សេងទៀតបានចូលរួមបន្តរផង…………..។
គួរបញ្ជាក់ដែលថា​ Ben Davis គឺជាជនជាតិអាមេរិក ដែលមានឆន្ទៈស្រលាញ់ព្រៃឈើតាំងពីក្មេង។ លោកបានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុងតំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ៣០ឆ្នាំ​មកហើយ​​។ រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ លោក និង គ្រួសារពុះពារការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាកក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ។ លោក និង គ្រួសារ កំពុងស្វះស្វែងរកជំនួយដោយលោក អាចារ្យធំ និង លោក តាន់ គីមសួរ។

The post គូស្នេហ៍ភេទដូចគ្នា ចៅខ្មែរ ប្រកាសបរិច្ចាគទឹកប្រាក់៥០០$ ជួយដល់អ្នកការពារព្រៃឈើ Mr.Ben appeared first on MYFM News.

]]>