ចូលឆ្នាំខ្មែរ Archives - MYFM News https://myfmnews.com/archives/tag/ចូលឆ្នាំខ្មែរ Sun, 17 Apr 2022 03:59:52 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ចូលឆ្នាំខ្មែរ Archives - MYFM News https://myfmnews.com/archives/tag/ចូលឆ្នាំខ្មែរ 32 32 ចូល​ឆ្នាំ៣​ថ្ងៃ ខេត្តកំ​ពង់ឆ្នាំង ​មា​ន​ភ្ញៀវ​ទេស​ចរណ៍មក​លេង​កម្សាន្ត​ជាង​​៣៦​ម៉ឺន​​នាក់ https://myfmnews.com/archives/15231 Sun, 17 Apr 2022 03:51:03 +0000 https://myfmnews.com/?p=15231 កំពង់ឆ្នាំង ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ពោលគឺនៅពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ […]

The post ចូល​ឆ្នាំ៣​ថ្ងៃ ខេត្តកំ​ពង់ឆ្នាំង ​មា​ន​ភ្ញៀវ​ទេស​ចរណ៍មក​លេង​កម្សាន្ត​ជាង​​៣៦​ម៉ឺន​​នាក់ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ពោលគឺនៅពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ បានមកចូលរួម លេងកម្សាន្តក្នុងខេត្តកំពង់ឆ្នាំង ប្រមាណជាង៣៦ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។លោក សេង សាលី បានបន្តថា ក្នុងរយៈពេល៣ថ្ងៃ កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ បានដេីរលេងកម្សាន្តនិងលេងល្បែងប្រជាប្រិយ ប្រកបដោយភាពសប្បាយរីករាយក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ ជាពិសេស ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរដោយមិនមានបញ្ហាអ្វីកើតឡើងគួរអោយកត់សម្គាល់អ្វីឡើយ ។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះការរៀបចំសង្រ្កាន្តក្នុងខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២២។ កម្មវិធីសង្រ្កាន្តអបអរឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំងឆ្នាំនេះ មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមាន ការលេងល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រី និង រាំកម្សាន្តជាដើម ៕អត្ថបទ៖ សុគន្ធារី

The post ចូល​ឆ្នាំ៣​ថ្ងៃ ខេត្តកំ​ពង់ឆ្នាំង ​មា​ន​ភ្ញៀវ​ទេស​ចរណ៍មក​លេង​កម្សាន្ត​ជាង​​៣៦​ម៉ឺន​​នាក់ appeared first on MYFM News.

]]>
រដ្ឋបាល​​ខេត្ត​កំព​ង់​ឆ្នាំង ហាម​ដាច់​ខាត​ការ​​ក្រាល​កន្ទេល​ជួបជុំ​អង្គុយ​​​ហូប​​អាហារ ផឹក​ស៊ី និង​​ចាក់​​​ធុងបាស ​នៅតាម​សួនច្បារ និង​រមណីយ​ដ្ឋាន​នានា​​ https://myfmnews.com/archives/9894 Tue, 06 Apr 2021 09:30:20 +0000 https://myfmnews.com/?p=9894 កំពង់ឆ្នាំង៖ ដើម្បីពង្រឹងវិធានការទប់ស្កាត់ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់សាធារណៈ អនាម័យ ក្នុងឱកាសពិធី​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ហាមដា​ច់​​ខាត​ចំពោះការ​ក្រាលកន្ទេលអង្គុយហូបអាហារ ផឹកស៊ី […]

The post រដ្ឋបាល​​ខេត្ត​កំព​ង់​ឆ្នាំង ហាម​ដាច់​ខាត​ការ​​ក្រាល​កន្ទេល​ជួបជុំ​អង្គុយ​​​ហូប​​អាហារ ផឹក​ស៊ី និង​​ចាក់​​​ធុងបាស ​នៅតាម​សួនច្បារ និង​រមណីយ​ដ្ឋាន​នានា​​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ ដើម្បីពង្រឹងវិធានការទប់ស្កាត់ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់សាធារណៈ អនាម័យ ក្នុងឱកាសពិធី​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ហាមដា​ច់​​ខាត​ចំពោះការ​ក្រាលកន្ទេលអង្គុយហូបអាហារ ផឹកស៊ី ចាក់​ធុង​បាស ដូចធ្លាប់មាន​​ជារៀងរាល់ឆ្នាំ គ្រប់​រូបភាពណា នៅតាមរមណីយដ្ឋាននានា សួនច្បារ កន្លែងកំសាន្តផ្សេងៗ ។ នេះបើយោងតាម​សេច​ក្តី​​​ណែនាំ​ស្តី​ពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និង ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ អនាម័យ ក្នុងឱកាសពិធី​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិ កាលពីថ្ងៃទី០៥ ខែមេសា  ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅតាមរមណីយដ្ឋាននានា សួនច្បារ កន្លែងកំសាន្តផ្សេងៗ ដែលបងប្អូនប្រជា​ពល​រដ្ឋ​អាច​ដើរ​កំសាន្ដ ដោយមធ្យោបាយ រថយន្ត ឬម៉ូតូ ឬថ្មើរជើង ក្នុងនោះ​ត្រូវគោរព​​តាមវិធាន​ការសុខាភិបាលយ៉ាងម៉ឺងម៉ាត់។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ហាមឃាត់ជាដាច់ខាតទោះក្រោមរូប​ភាព​​ណាក៏ដោយ​ ចំពោះពិធី​ជួប​ជុំផឹក​ស៊ី រាំកំសាន្ត  ជប់លៀង  ខារ៉ាអូខេ  ភ្លឹប ប្រគុំតន្ត្រី ការលេងល្បែងកំសាន្ត និងការចល័ត​មក​ដាក់តាំងលក់ទំនិញជាដើម។

គួរ​បញ្ជាក់ថា វិធានការ​នេះ តម្រូវអោយអនុវត្តចាប់​ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រហូត​ដល់មាន​ការ​​ណែនាំ​ថ្មី៕

The post រដ្ឋបាល​​ខេត្ត​កំព​ង់​ឆ្នាំង ហាម​ដាច់​ខាត​ការ​​ក្រាល​កន្ទេល​ជួបជុំ​អង្គុយ​​​ហូប​​អាហារ ផឹក​ស៊ី និង​​ចាក់​​​ធុងបាស ​នៅតាម​សួនច្បារ និង​រមណីយ​ដ្ឋាន​នានា​​ appeared first on MYFM News.

]]>