ឃាតកម្ម Archives - MYFM News https://myfmnews.com/archives/tag/ឃាតកម្ម Wed, 12 May 2021 14:17:24 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ឃាតកម្ម Archives - MYFM News https://myfmnews.com/archives/tag/ឃាតកម្ម 32 32 ព័ត៌​មាន​លម្អិត! ករណី​ឃាត​កម្ម ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ​និង​កូន​នៅ​ស្រុក​បរិបូ​ណ៌ https://myfmnews.com/archives/10608 Wed, 12 May 2021 14:07:12 +0000 https://myfmnews.com/?p=10608 កំពង់ឆ្នាំង ៖ ករណីអគ្គិភ័យឆេះផ្ទះស្លាប់មនុស្ស៥នាក់ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ជាករណី​ឃាតកម្ម ។ ឃាតក គឺជា​ប្តីនិ​ង​ជាឪពុក […]

The post ព័ត៌​មាន​លម្អិត! ករណី​ឃាត​កម្ម ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ​និង​កូន​នៅ​ស្រុក​បរិបូ​ណ៌ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ករណីអគ្គិភ័យឆេះផ្ទះស្លាប់មនុស្ស៥នាក់ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ជាករណី​ឃាតកម្ម ។ ឃាតក គឺជា​ប្តីនិ​ង​ជាឪពុក ត្រូវបាននគរបាលឃាត់ខ្លួនរៀបចំកសាងសំណុំ​រឿង ដើម្បីបញ្ជូនទៅកាន់តុលាការ ។ នេះបើតាមការបញ្ជាក់របស់​លោក​ឧត្តមសេនីយត្រី ប៉ុល វុទ្ធី ស្នងការរងនគរ​បាល​ខេត្តកំពង់ឆ្នាំង​។

លោកឧត្តមសេនីយត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង  បានឲ្យដឹងថា ឃាតក បានដុតសម្លាប់ប្រពន្ធនិងកូន មានឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ ។ គ្រួសារនេះមានជម្លោះជាញឹកញាប់ នៅមុនពេលកើតហេតុជនសង្ស័យជាប្ដីនៅលើឡៅតឿ កំពុង​តែកាច់​បាយសីគ្រូ ដោយមានកាន់កន្ត្រៃ នៅនឹងដៃផង។ ចំណែកកូនច្បងអាយុ៩ឆ្នាំ ដេកមើលទូរទស្សន៍ ហើយកូនអាយុ៧ឆ្នាំ២នាក់ ទៀត​ជា​កូនភ្លោះ ក៏នៅលើឡៅតឿដែរ។ ពេលនោះជម្លោះរវាងប្ដីប្រពន្ធបានកើតឡើងជាថ្មីម្ដងទៀត ដោយស្ត្រីជាប្រពន្ធឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ បានជេរនិងដៀលទៅលើបុរសជាប្ដីដដែលៗនិងជាច្រើនដងនិង បានឡើងទៅលើឡៅតឿ ជាមួយ​កូនតូច​អាយុ២ឆ្នាំ​ម្នាក់​ទៀត។

ពេលនោះដោយទប់កំហឹងខឹងមិនបាន បុរសជាប្ដី ក៏បានចាប់បោចសក់ប្រព​ន្ធផ្ងារមកក្រោយ រួចយកកន្ត្រៃចាក់ដើមទ្រូងខាងស្ដាំ​ចំនួន​​៣កន្ត្រៃ បណ្តាលឲ្យដួលសន្លប់ និង ទាត់កូនតូចអាយុ២ឆ្នាំ បណ្តាលឲ្យស​ន្លប់ទៀត ហើយបុរសជាប្ដីបានដុតពូកនៅលើឡៅតឿ រួចចុះមកក្រោម ដុតអីវ៉ាន់នៅខាងក្រោមទៀត និងឈរមើលរ​ហូតដល់ភ្លើងឆេះខ្លាំងក្នុងផ្ទះ អាចល្មមថាមិនមានអ្នកណារស់ ទើប​បុរស​​ជាប្ដីបើកទ្វារចេញមកខាងក្រៅរួចបិទទ្វារទៅវិញ ។

បន្ទាប់ពីអណ្ដាតភ្លើងឆេះសន្ធោសន្ធៅដល់ខាងក្រៅ ទើបមានសាក្សីម្នាក់បាន​មកដល់ ហើយបានស្រែកហៅគេឲ្យជួយ ខណៈ​ដែល​បុរ​សជាប្ដីនៅឈរមើល ធ្វើមិនដឹងហើយក៏មានមនុស្ស៤ទៅ៥នាក់បាននាំគ្នាជួយពន្លត់តែមិនអាចជួយបានឡើយ។

លោកឧត្តមសេនីយត្រី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបន្តថា ក្រោយការធ្វើកោសលវិច្ច័យ នគរបាលបានពិនិត្យឃើញថា ម្ដាយ​និងកូនតូចអាយុ២ឆ្នាំ ពុំមានផ្សែងភ្លើងស្រូបចូលក្នុងផ្លូវដង្ហើមនោះទេ មានន័យថាមនុស្ស២នាក់នេះបានស្លាប់មុន​ពេល​ភ្លើងឆេះ​ផ្ទះ។

គួរំលឹកថា កាលយប់ម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះមួយខ្នងនៅត្រង់​ចំណុច​អ្នកតា​រាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពី​ដែក​បាំង​និងប្រក់ស័ង្កសី ។ ហេតុការណ៍ឆេះនេះ បានបណ្តាលឲ្យមនុស្សចំនួន៥នាក់ បានស្លាប់៕

The post ព័ត៌​មាន​លម្អិត! ករណី​ឃាត​កម្ម ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ​និង​កូន​នៅ​ស្រុក​បរិបូ​ណ៌ appeared first on MYFM News.

]]>
ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​បាន https://myfmnews.com/archives/9874 Tue, 06 Apr 2021 07:20:54 +0000 https://myfmnews.com/?p=9874 ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការ​រង​ និង​ជាស្នងការនគរបាល​រាជធានីភ្នំពេញ​ សមត្ថកិច្ច​ជំនាញបានស្រាវជ្រាវ​ ឈានដល់ការចាប់ខ្លួនជនសង្ស័យ ដែលសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ​ […]

The post ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​បាន appeared first on MYFM News.

]]>
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការ​រង​ និង​ជាស្នងការនគរបាល​រាជធានីភ្នំពេញ​ សមត្ថកិច្ច​ជំនាញបានស្រាវជ្រាវ​ ឈានដល់ការចាប់ខ្លួនជនសង្ស័យ ដែលសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ​ បានហើយ​នៅព្រឹក​ថ្ងៃទី០៦​​ ខែមេសា​ ឆ្នាំ២០២១​នេះ​ ។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យឈ្មោះ អុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។
សមត្ថកិច្ច បានអោយដឹងទៀតថា ករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី​ កុមារារងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។
សមត្ថកិច្ច បានអោយដឹងបន្តថា មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជន​សង្ស័យ​លេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យ​ជន​សង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះ​ចូល​ក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមាន​ទឹក​តិច​ៗ​បណ្តាលឲ្យ​ស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។
រហូតដល់ថ្ងៃទី ០២​ ខែមេសា​ ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃេីញសាកសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណា​​រ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាម​រហែក​សន្ទះ​​អញ្ចាញ ធ្មេញ​ខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារងគ្រោះស្លាប់ដោយសារប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។
លុះ​ដល់​ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១ គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

The post ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​បាន appeared first on MYFM News.

]]>
ឃាត់ខ្លួន​ជន​សង្ស័យ​​៣នាក់ ពាក់ព័ន្ធ​​ករណី​សម្លាប់​​មនុស្ស​នៅ​ស្រុក​កំពង់​​ត្រឡាច​ https://myfmnews.com/archives/7502 Wed, 09 Dec 2020 07:08:07 +0000 https://myfmnews.com/?p=7502 កំពង់ឆ្នាំង៖ មនុស្ស៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទសង្ស័យពាក់ព័ន្ធការស្លាប់បុរសម្នាក់នៅស្រុកកំពង់ត្រឡាច ។ ការឃាត់ខ្លួនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ហើយនៅព្រឹកថ្ងៃទី៩នេះសមត្ថកិច្ចយកក្រុមជនសង្ស័យទៅត្រាប់​ធ្វើ​សកម្មភាព​បង្ហា​ញ​ អំពីករណីឃាតកម្មនេះផងដែរ។ […]

The post ឃាត់ខ្លួន​ជន​សង្ស័យ​​៣នាក់ ពាក់ព័ន្ធ​​ករណី​សម្លាប់​​មនុស្ស​នៅ​ស្រុក​កំពង់​​ត្រឡាច​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ មនុស្ស៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទសង្ស័យពាក់ព័ន្ធការស្លាប់បុរសម្នាក់នៅស្រុកកំពង់ត្រឡាច ។ ការឃាត់ខ្លួនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ហើយនៅព្រឹកថ្ងៃទី៩នេះសមត្ថកិច្ចយកក្រុមជនសង្ស័យទៅត្រាប់​ធ្វើ​សកម្មភាព​បង្ហា​ញ​ អំពីករណីឃាតកម្មនេះផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ១-តុន នឿន ភេទប្រុស អាយុ២៦ឆ្នាំ ២-ណន ណឹម ភេទ​ប្រុស អាយុ៣៧ឆ្នាំ ៣-នៅ ច្រេស ភេទប្រុស អាយុ៣០ ឆ្នាំ ជនសង្ស័យទាំង០៣ ខាងលើ រស់នៅភូមិគក ឃុំពានី ស្រុក​កំ​ព​ង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ដោយឡែកជនរងគ្រោះឈ្មោះ ញៀន ណូយ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លក​វៀន​ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹង នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានទាស់សំដីគ្នា ហើយជនសង្ស័យបាន​គម្រាម​សម្លាប់​ជនរងគ្រោះ ដោយកាន់កាំបិទផ្គាក់មកគម្រាមសម្លាប់ដល់ផ្ទះ តែត្រូវជនរងគ្រោះគេច រហូ​តដល់ពេលកើតហេតុ ជនរង​គ្រោះបានជិះម៉ូតូរបស់ខ្លួនតាមផ្លូវ ក្បែរប្រឡាយក៏ជួបនិងក្រុមជនសង្ស័យ ដែលមានកាន់កាំបិតជាស្រេច ហើយ​ក្រុមជន​សង្ស័យ​​​បានធ្វើសកម្មភាពកាប់ប្រហាទៅលើជនរងគ្រោះតែម្តង ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួន ។ ប៉ុន្តែ​ក្រោយ​ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមនីតិវិធី បានរកឃើញក្រុមជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធនិងការកាប់សម្លាប់​ជនរង​គ្រោះ និង បានធ្វើការឃាត់ខ្លួនជាបន្តបន្តាប់តែម្តង ។

ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលារដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។

The post ឃាត់ខ្លួន​ជន​សង្ស័យ​​៣នាក់ ពាក់ព័ន្ធ​​ករណី​សម្លាប់​​មនុស្ស​នៅ​ស្រុក​កំពង់​​ត្រឡាច​ appeared first on MYFM News.

]]>
​ ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ខេត្តកំពង់ឆ្នាំង ឃាត់​​​ខ្លួន​​​​​​ជន​​​ស​ង្ស័យ​​២នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​​​​​​សម្លាប់​​​​ក្មេង​​​ស្រី​​​ម្នាក់​​ប​ណ្តែត​​​ទឹក​ទន្លេ​​​នៅ​ស្រុក​បរិបូ​ណ៍ https://myfmnews.com/archives/7386 Sun, 06 Dec 2020 15:00:27 +0000 https://myfmnews.com/?p=7386 ​កំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន ២ នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​នារីម្នាក់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។ […]

The post ​ ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ខេត្តកំពង់ឆ្នាំង ឃាត់​​​ខ្លួន​​​​​​ជន​​​ស​ង្ស័យ​​២នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​​​​​​សម្លាប់​​​​ក្មេង​​​ស្រី​​​ម្នាក់​​ប​ណ្តែត​​​ទឹក​ទន្លេ​​​នៅ​ស្រុក​បរិបូ​ណ៍ appeared first on MYFM News.

]]>
​កំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន ២ នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​នារីម្នាក់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យដឹងថា នៅវេលា​ម៉ោង១៧​និង​៣០ នាទី ថ្ងៃទី​៣ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ថ្មី ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន៥នាក់ មធ្យោបាយ​​រថយន្ត១គ្រឿង ដឹកនាំ​ដោយ​លោក​វរសេ​នី​យ៍​ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ និង​ ដោយមាន​ការសម្របសម្រួល​ពីឯកឧត្តមអ៊ិត សុធា ព្រះ
រាជ​អាជ្ញា​​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន២នាក់ ១-​ឈ្មោះកាន់ ឈុន​ឡេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ២-​ឈ្មោះលន សុខ​ឡូត ភេទ​ប្រុស អាយុ ២២ ឆ្នាំ ទីលំនៅ​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ជាប់​សង្ស័យ ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម កាល​ពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ។​

​តាម​ប្រភពពី​ក្រុមគ្រួសារ​បានឱ្យដឹងថា យុវតី​រងគ្រោះ​ខាងលើ​ឈ្មោះឡាំ រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​បរិបូ​ណ៌​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ យុវតី​រងគ្រោះ​បាន​ត្រឡប់​មកពី​រៀន​វិញ ហើយ​ក៏បាន​បើកកាណូត​បា​ឡា​ស្មាច់ ជូន​មិត្តភក្តិ​ទៅផ្ទះ​ដូច​សព្វដង ។ លុះដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល មិនឃើញ​នាង​ត្រឡប់មកផ្ទះ​វិញ​ឡើយ ធ្វើឱ្យ​ក្រុមគ្រួសារ​មានការ​ព្រួយបារម្ភ ហើយក៍​តាមរក​គ្រប់​ទីក​កន្លែង នៅតែ​មិនឃើញ ។ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃទី​៤ ខែធ្នូ ក៏បាន​ប្រទះឃើញ​សព​នាង​អណ្តែត​ទឹក​នៅ​ចំណុច​ផ្លូវ​ថ្មី និង​បានឃើញ​កាណូត​បា​ឡា​ស្មាច់​ដែល​នាង​ជិះ​នៅ​មិន​ឆ្ងាយ​ពី​សព​យុវតី​រងគ្រោះ​ប៉ុន្មានឡើយ។ ប៉ុន្តែ​កាណូត​បា​ឡា​ស្មាច់ សល់​តែ​សំបក​កាណូត​បា​ឡា ចំណែក​ម៉ាស៊ីន បាន​បាត់​មិនដឹង​ទៅណា​។

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ សមត្ថកិច្ចស្រុក ខេត្ត បាន​ចុះទៅពិនិត្យ​ធ្វើ​កោសល្យវិច័យ និង បានប្រគល់សព​ជូនក្រុៗ​គ្រួសារ​យកទៅរៀប​ចំធ្វើបុណ្យតាមប្រពៃណី៕

The post ​ ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ខេត្តកំពង់ឆ្នាំង ឃាត់​​​ខ្លួន​​​​​​ជន​​​ស​ង្ស័យ​​២នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​​​​​​សម្លាប់​​​​ក្មេង​​​ស្រី​​​ម្នាក់​​ប​ណ្តែត​​​ទឹក​ទន្លេ​​​នៅ​ស្រុក​បរិបូ​ណ៍ appeared first on MYFM News.

]]>
ឃាត់​ខ្លួន​មេភូមិ​ក្រាំង​កន្រ្ទោល សង្ស័យ​ពាក់ព័ន្ធ​នឹ​ង​​ករណី​ស្រ្តីម្នាក់​ស្លាប់ ​ក្នុង​ពំនូក​ភ្លើង​ នៅស្រុក​សាម​គ្គីមាន​ជ័យ https://myfmnews.com/archives/4640 Sun, 28 Jun 2020 10:11:05 +0000 https://myfmnews.com/?p=4640 កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់ ជាមេភូមិ​ក្រាំងកន្រ្ទោល​​ត្រូវបាន​​កម្លាំង កងរាជអាវុធ​ហត្ថខេត្ត​កំពង់​ឆ្នាំង​ ឃាត់​ខ្លួន​​បន្ទាប់​​ពី​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា បាន​ពាក់ព័​ន្ធនឹ​ង​ករណីធ្វើអោយស្រ្តីម្នាក់ស្លាប់ កាលពី​​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ […]

The post ឃាត់​ខ្លួន​មេភូមិ​ក្រាំង​កន្រ្ទោល សង្ស័យ​ពាក់ព័ន្ធ​នឹ​ង​​ករណី​ស្រ្តីម្នាក់​ស្លាប់ ​ក្នុង​ពំនូក​ភ្លើង​ នៅស្រុក​សាម​គ្គីមាន​ជ័យ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់ ជាមេភូមិ​ក្រាំងកន្រ្ទោល​​ត្រូវបាន​​កម្លាំង កងរាជអាវុធ​ហត្ថខេត្ត​កំពង់​ឆ្នាំង​ ឃាត់​ខ្លួន​​បន្ទាប់​​ពី​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា បាន​ពាក់ព័​ន្ធនឹ​ង​ករណីធ្វើអោយស្រ្តីម្នាក់ស្លាប់ កាលពី​​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុង​ខ្ទមចំការ​ដែល​មាន​ស្នាម​ឆេះ​សាក​សព​។ ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ខាងលើ​នេះ​គឺបានធ្វើ​ឡើងកាល​ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០​ នៅឃុំពាម ស្រុកសាមគ្គី​មាន​ជ័យ ខេត្តកំពង់​ឆ្នាំង ។

លោកអនុសេនីយត្រី ប៊ុត ធឿន នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ​នៃបញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួននេះ មាន​ឈ្មោះ ញេប សុខុម ភេទប្រុស អាយ៦៧ឆ្នាំ ជាមេភូមិក្រាំងកន្រ្ទោល។ ដោយឡែក ជនរងគ្រោះមាន​ឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា ។

លោក​អនុសេនីយ​ត្រី ប៊ុត ធឿន បានអោយ​ដឹងទៀត​ថា ​តាមការស្រាវជ្រាវ ជនសង្ស័យ​និង​ជនរងគ្រោះ​ធ្លាប់​​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​អស់​រយៈ​ពេលជា​៤ទៅ​៥ឆ្នាំមកហើយ។ នៅថ្ងៃ​កើតហេតុ ក្នុង​ភូមិ​​មាន​​ពិធី​​ភ្ជាប់​ពាក្យ ហើយ​​ខាងស្រី​បាន​មក​ពិធីភ្ជាប់​ពាក្យ​ ហើយ​បាន​ផឹក​ស្រា​បៀខ្លះ​ដែរ ក្រោយ​ពីចប់​ពិធីភ្ជាប់​ពាក្យ​​​​​ជនរងគ្រោះបាន​ជិះម៉ូតូ​ទៅ​ចំណុច​ស្រែ​ណីមុន រួចបាន​ទូរស័ព្ទមក​ជនសង្ស័យ និង​បាន​​ជួប​គ្នា​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង១២ថ្ងៃត្រង់ ។​ក្រោយពី​បានជួបគ្នា ជនសង្ស័យ​និង​ជនរងគ្រោះ​​បានរួម​មេត្រី​គ្នា រហូត​ដល់​ស្រ្តីរងគ្រោះ​លេង​កំរើក​ដាច់​ខ្យល់​ស្លាប់​ ។

ក្រោយ​ពីដឹងថាជនរង​គ្រោះស្លាប់ ជន​ស​ង្ស័យ​ភ័យ​មិនដឹង​ធ្វើយ៉ាង​ម៉េច គាត់​បាន​យកសព​ស្រ្តីរង​​គ្រោះ​​មក​ដាក់​នៅក្នុង​ខ្ទមរួច​យក​អង្កាម ក្តា​រ​ឈើ និង​ស្លឹក​ត្នោត​គ្រប​ពី​លើ​រួច​យក​ដែក​កេះ​គូស​ដុតចោល រួច​ជិះ​ម៉ូតូ​ទៅផ្ទះ​បាត់​តែម្តង​ ។

តាមការស្រាវជ្រាវ​របស់សមត្ថកិច្ចកងរាជអាវុធ​ហត្ថខេត្តកំពង់ឆ្នាំង​ដឹកនាំ​កម្លាំង ​ដោយ​លោក​វ​រសេនីយ​ទោ ហង្ស សុជាតិ មេ​បញ្ជាកា​ររ​ង កង​រាជ​អាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង និង លោក​អនុសេ​នីយ​ត្រី ប៊ុត​ ធឿន នាយ​ការិយា​ល័យ បាន​​ឃាត់​ខ្លួនជន​សង្ស័យ​នៅ​ថ្ងៃទី២៧ ខែមិថុនា តែ​ម្តង។​

នៅ​ចំពោះ​មុខ​កងរាជ​អាវុហត្ថ​ខេត្ត​កំពង់​ឆ្នាំង ជន​សង្ស័យ​បានសា​រភាព​​ខ្លួនពិតជា​បាន​ធ្វើ​សកម្មភាព​​ទាំងនេះ​ពិតប្រាកដ​មែន បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​​បាន​ កងរាជ​អាវុធហត្ថខេត្ត​កំព​ង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បីចាត់​ការបន្ត​ទៅ​តាម​នីតិ​វិធី​៕

The post ឃាត់​ខ្លួន​មេភូមិ​ក្រាំង​កន្រ្ទោល សង្ស័យ​ពាក់ព័ន្ធ​នឹ​ង​​ករណី​ស្រ្តីម្នាក់​ស្លាប់ ​ក្នុង​ពំនូក​ភ្លើង​ នៅស្រុក​សាម​គ្គីមាន​ជ័យ appeared first on MYFM News.

]]>
ប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់រួចដុតចោល នៅខណ្ឌកំបូល រាជធានីភ្នំពេញ https://myfmnews.com/archives/1264 Thu, 23 Jan 2020 06:40:52 +0000 http://myfmnews.com/?p=1264 សពបុរសម្នាក់ត្រូវ​បានគេប្រទះឃើញសង្ស័យជាករណីឃាតកម្មយកក្រមារឹតកសម្លាប់ រួចដុតបំផ្លាញសាកសព នៅចំណុច​ព្រៃស្មៅ ដីម៉ុងខ្មោច ក្រោយ​វត្តតាភេម ​ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញ។ ហេតុការណ៍នេះ […]

The post ប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់រួចដុតចោល នៅខណ្ឌកំបូល រាជធានីភ្នំពេញ appeared first on MYFM News.

]]>
សពបុរសម្នាក់ត្រូវ​បានគេប្រទះឃើញសង្ស័យជាករណីឃាតកម្មយកក្រមារឹតកសម្លាប់ រួចដុតបំផ្លាញសាកសព នៅចំណុច​ព្រៃស្មៅ ដីម៉ុងខ្មោច ក្រោយ​វត្តតាភេម ​ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញ។ ហេតុការណ៍នេះ បានបង្កឲ្យមាន​ការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២០នេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត ហេតុកាលពីម្សិលមិញ ម៉ោងប្រហែល១១៖០០ថ្ងៃត្រង់ គេឃើញ ជន​រង​គ្រោះ​ខាង​លើ​នោះ ដើរចូលទៅកន្លែងទីតាំងកើតហេតុ ដោយមានយួរស្រាបៀរ១ថង់ និងសាច់ក្លែមទៅជាមួយ ហើយ មិន​ឃើញ​បុរស​នោះ​ត្រឡប់​មកវិញ​ឡើយ។ លុះព្រឹក មិញនេះ ក៏មានកម្មករសំណង់ម្នាក់បានដើរទាក់លលក ក៏ស្រាប់តែប្រទះ ឃើញសាកសពបុរសម្នាក់ អត់​មាន​ពាក់​អាវ​ស្លៀក​តែខោ ដេកស្លាប់នៅក្នុងព្រៃស្មៅ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែង កើតហេតុ ដើម្បី​ធ្វើការស្រាវជ្រាវបន្ដទៀត៕

The post ប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់រួចដុតចោល នៅខណ្ឌកំបូល រាជធានីភ្នំពេញ appeared first on MYFM News.

]]>
ឌីជេ តាមក្លិបម្នាក់ត្រូវបានបាញ់សម្លាប់ ក្នុងភោជនីដ្ឋានមួយ នៅរាជធានីភ្នំពេញ https://myfmnews.com/archives/795 Thu, 09 Jan 2020 04:33:00 +0000 http://myfmnews.com/?p=795 បុរស​ម្នាក់ ត្រូវ​បាន​​ជន​ដៃ​ដល់​​បាញ់​សម្លាប់ នៅក្នុង​​ភោ​ជនីយ​​ដ្ឋា​ន​មួយ​កន្លែង ស្ថិតនៅ​សង្កាត់​​បឹងរាំង ខណ្ឌ​​ដូនពេញ រាជ​ធានី​​ភ្នំពេញ​។ ហេតុ​ការណ៍​​បាត់​​សម្លាប់​នេះ បានកើត​ឡើង​នៅ​ម៉ោងជាង​៤​ទៀបភ្លឺ ថ្ងៃទី​០៩ ខែមករា […]

The post ឌីជេ តាមក្លិបម្នាក់ត្រូវបានបាញ់សម្លាប់ ក្នុងភោជនីដ្ឋានមួយ នៅរាជធានីភ្នំពេញ appeared first on MYFM News.

]]>
បុរស​ម្នាក់ ត្រូវ​បាន​​ជន​ដៃ​ដល់​​បាញ់​សម្លាប់ នៅក្នុង​​ភោ​ជនីយ​​ដ្ឋា​ន​មួយ​កន្លែង ស្ថិតនៅ​សង្កាត់​​បឹងរាំង ខណ្ឌ​​ដូនពេញ រាជ​ធានី​​ភ្នំពេញ​។ ហេតុ​ការណ៍​​បាត់​​សម្លាប់​នេះ បានកើត​ឡើង​នៅ​ម៉ោងជាង​៤​ទៀបភ្លឺ ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០​នេះ​។​

​បើ​តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ ជនរ​ងគ្រោះ​​ដែល​​បាន​​បាត់​​បង់​ជីវិត​​នេះ ត្រូវ​បាន​​បុរស​ម្នាក់​ទៀត​​ដែល​​រួម​​ដំណើរ​​ជិះ​រថយន្ត​​ជាមួយ​គ្នា​បាញ់​សម្លាប់​​។ ជនរង​គ្រោះ ត្រូវ​បាន​​គេ​ស្គាល់​​ឈ្មោះថា​ ហួ​ មិនា​ ដែល​មាន​​មុខរប​រ​ជា «DJ» ​ចាក់​​បទ​​ភ្លេង​​នៅ​តាម​ក្លិប​។​

 

The post ឌីជេ តាមក្លិបម្នាក់ត្រូវបានបាញ់សម្លាប់ ក្នុងភោជនីដ្ឋានមួយ នៅរាជធានីភ្នំពេញ appeared first on MYFM News.

]]>