គីម ផាន់ណាវីត Archives - MYFM News https://myfmnews.com/archives/tag/គីម-ផាន់ណាវីត Tue, 04 Feb 2020 05:09:22 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png គីម ផាន់ណាវីត Archives - MYFM News https://myfmnews.com/archives/tag/គីម-ផាន់ណាវីត 32 32 គីម ផាន់ណាវីត ប្រកាសវាយលុកសិល្បៈឈប់បណ្តោយតាមពេលវេលា https://myfmnews.com/archives/1482 Tue, 04 Feb 2020 05:09:22 +0000 https://myfmnews.com/?p=1482 នៅពេលការងារ សិល្បៈលូតលាស់បន្តបន្ទាប់ តារាវ័យក្មេងមុខដូចតួចិនហុងកុង រូបនេះសន្យាថា មិនបណ្តោយពេលនោះទេ ប្រសិន​បើមាន​ការ​ទាក់​ទង។ លោកក៏មានទេពកោសល្យច្រើនក្នុងការសម្តែង ដែលអ្នកសិល្បៈច្រើនលើកសរសើរ។ បាត់មុខពីសិល្បៈ​មួយរយៈតារាសម្ដែង​វ័យ ក្មេង​លោក […]

The post គីម ផាន់ណាវីត ប្រកាសវាយលុកសិល្បៈឈប់បណ្តោយតាមពេលវេលា appeared first on MYFM News.

]]>
នៅពេលការងារ សិល្បៈលូតលាស់បន្តបន្ទាប់ តារាវ័យក្មេងមុខដូចតួចិនហុងកុង រូបនេះសន្យាថា មិនបណ្តោយពេលនោះទេ ប្រសិន​បើមាន​ការ​ទាក់​ទង។ លោកក៏មានទេពកោសល្យច្រើនក្នុងការសម្តែង ដែលអ្នកសិល្បៈច្រើនលើកសរសើរ។ បាត់មុខពីសិល្បៈ​មួយរយៈតារាសម្ដែង​វ័យ ក្មេង​លោក គីម ផាន់ណាវីត ទើបតែវិលមកកាន់ការសម្ដែងប្រមាណជាមួយឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែគេកត់​សម្គាល់​ថាទីផ្សារ​សិល្បៈ​របស់​លោករីកលូតលាស់ដាច់ឆ្ងាយពីការសស្រាក់សស្រាំលើកមុនៗ។ អ៊ីចឹងហើយ ទើបក្នុងពិធីខួបកំណើតរបស់លោកកាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ​២០​២០ មានសិល្បករចូលរួមច្រើន។

លោក គីម ផាន់ណាវីត និយាយថាកន្លងមកលោកធ្លាប់តែធ្វើខួបកំណើតតូចៗជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ទើបលោកសប្បាយ​ចិត្តនៅ​ពេល​លោកធ្វើខួបធំ ហើយមានតារាសិល្បៈ និងភ្ញៀវកិត្តិយសចូលរួមកុះករ។ ពិធីក៏ដើម្បីជួបជាអ្នកសិល្បៈ និងដើម្បីពង្រីកកេរ្តិ៍ឈ្មោះ​របស់លោក​ក្រោយ​​ពេលឡើងកូដផងដែរ។ លោកក៏ប្រកាសនឹងធ្វើខួបអោយធំនៅឆ្នាំក្រោយ ប្រសិនបើការងារសិល្បៈរបស់លោកកាន់តែមានការឈាន ឡើងនោះផងដែរ។

លោក គីម ផាន់ណាវីត បន្តថា ចាប់ពីពេលនេះតទៅ លោកនឹងទទួលការងារសិល្បៈអោយពេញទំហឹងមិនឈប់បាត់មុខទៀតទេ បន្ទាប់ពី​លោក​សម្រេចចិត្តព្យួរចោលការសិក្សាផ្នែកទីផ្សារត្រឹមឆ្នាំទី២ ដោយលោកបញ្ជាក់ថាដើម្បីមានពេលរកលុយ និងសាងកេរ្តិ៍ឈ្មោះនៅក្នុង​ពិភព​សម្ដែង​។ ក្នុងនោះលោកក៏ត្រៀមបើកហាងផាប់ និងហាងលក់អាហារបន្ទាប់ពីបញ្ចប់ពិធីខួបកំណើតផងដែរ ដើម្បីមានចំណូលទប់នឹងការងារសិល្បៈ។ លោកទើបតែបានថតបញ្ចប់រឿង”មន្តស្នេហ៍នាងដារីយ៉ា” ដែលជារឿងភាគរបស់ផលិតកម្មក្លាស៊ីក ត្រៀមនឹងដាក់បញ្ចាំងនៅTVK ខណៈដែល​ក្នុងពេលនេះលោកក៏មានឱកាសថតMV និង បទចម្រៀងអោយផលិតកម្មហង្សមាសជាដើម ដែលធ្វើអោយលោកមើលឃើញ​ពីការឈាន​ឡើង​ក្នុង​សិល្បៈ។ ដោយឡែកក្នុងពិធីខួបរបស់លោក គេឃើញមានវត្តមានតារាថ្មីៗជាច្រើនរូប ដោយតារាល្បីៗ ក៏មានវត្តមានចូលរួម​មិនតិច​នាក់​ផងដែរ៕

The post គីម ផាន់ណាវីត ប្រកាសវាយលុកសិល្បៈឈប់បណ្តោយតាមពេលវេលា appeared first on MYFM News.

]]>