ខេត្តកំពង់ឆ្នាំង Archives - MYFM News https://myfmnews.com/archives/tag/ខេត្តកំពង់ឆ្នាំង Thu, 13 Feb 2025 11:06:27 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ខេត្តកំពង់ឆ្នាំង Archives - MYFM News https://myfmnews.com/archives/tag/ខេត្តកំពង់ឆ្នាំង 32 32 ឆ្នាំនេះ ការប្រកួតកីឡាសិស្សនៅកំពង់ឆ្នាំង ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! https://myfmnews.com/archives/21902 Thu, 13 Feb 2025 10:56:28 +0000 https://myfmnews.com/?p=21902 ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯក ឆ្នាំ២០២៤-២០២៥ នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០​២៥ ដោយប្រកួត​លើវិញ្ញា​សា​ បាល់​ទាត់ […]

The post ឆ្នាំនេះ ការប្រកួតកីឡាសិស្សនៅកំពង់ឆ្នាំង ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! appeared first on MYFM News.

]]>
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯក ឆ្នាំ២០២៤-២០២៥ នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០​២៥ ដោយប្រកួត​លើវិញ្ញា​សា​ បាល់​ទាត់ បាល់​បោះ ​បាល់ទះ​ អត្តពល​កម្ម ប៉ូលនិងប៉េតង់ ដោយ​មាន​កីឡាករ​ កីឡាការិនី មកពីក្រុងស្រុកទាំង៨ ចូលរួម​ប្រកួតសរុប​ចំនួន ១៨០០នាក់​ ។

ព្រឹត្តិការ​ណ៍​កា​រប្រកួត​កីឡានេះ បានបញ្ចប់ដោយជោគជ័យ និង​ផ្ទុះការចាប់​អារម្មណ៍ខ្លាំង ដោយនៅរាល់គ្រប់ការប្រកួត​មាន​មហាជនចូល​រួមទស្សនា​ដោយផ្ទាល់ និងតាមការផ្សាយផ្ទាល់ រាប់ពាន់​នាក់។ ជាក់ស្តែង ការប្រកួត​ផ្តាច់ព្រ័ត្រ​បាល់ទាត់(យុវជន) រវាងក្រុង​កំពង់ឆ្នាំង និងស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នក​ចូលរួម​ទស្សនា​ផ្ទាល់ព័ទ្ធជុំជិត​ទីលានរា​ប់ពាន់នាក់ ជាមួយសម្លេងហ៊ោកញ្ជៀវគាំទ្រក្រុមកីឡាកររៀងៗខ្លួន។ ដោយឡែក អ្នកទស្សនា​ផ្ទាល់ ពេលកំពុង​ប្រកួត​នៅលើ​ផេកMYFM NEWS មានចំនួនឡើងដល់ជាង១៦០០នាក់។

សម្រាប់កីឡាករ កីឡាការី មកពីតាមក្រុងស្រុកទាំង៨ ក៏បានបង្ហាញពីភាពខ្លាំងពូកែរបស់ខ្លួនក្នុងការដណ្តើមមេដាយ ក្នុងវិញ្ញាសារប្រកួតផ្សេងៗ ជាមួយនឹងការអភិវឌ្ឍសមត្ថភាពប្លែកខុសពីឆ្នាំមុនៗ និងមានការយោគយល់អធ្យាស្រ័យគ្នា មានស្នាមញញឹម សាមគ្គីភាព ទោះបីជាប្រកួតមានឈ្នះ ឬ ចាញ់ ក៏ដោយ។ រីឯ គណកម្មការរៀបចំ និងកងកម្លាំងគ្រប់ប្រភេទវិញ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យដំណើរប្រកួតទទួលបានជោគជ័យ និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ។

សរុបមកវិញ ភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ សបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯកនៅខេត្តកំពងឆ្នាំង ឆ្នាំនេះ ពីជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​មួយរបស់​ខេត្ត ដែល​បាន​ជួយ​បណ្តុះស្មារតីឲ្យកុមារ និងយុវជនក្នុងខេត្តស្រលាញ់កីឡា លេងកីឡា ជៀសឆ្ងាយពីអំពើដែលសង្គមស្អប់ខ្ពើម ស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច» និងបានជួយបណ្តុះស្មារតី កុមារនិង យុវជនឲ្យ ចេះលើកស្ទួយកេរ្តិ៍ឈ្មោះ កិត្យានុភាព សាលា វិទ្យាល័យ ភូមិនិងស្រុករបស់ខ្លួន ហើយអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម៕

The post ឆ្នាំនេះ ការប្រកួតកីឡាសិស្សនៅកំពង់ឆ្នាំង ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! appeared first on MYFM News.

]]>
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីបញ្ជាការនិងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ https://myfmnews.com/archives/17969 Wed, 01 Mar 2023 09:04:42 +0000 https://myfmnews.com/?p=17969 កំពង់ឆ្នាំង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​​កងទ័​​ពជើ​ង​គោក បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា […]

The post ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីបញ្ជាការនិងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​​កងទ័​​ពជើ​ង​គោក បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់​បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅ​ខេត្តកំ​ពង់​ឆ្នាំង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ​ចំពោះការ​​សម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និងគោរពថ្លែងអំណរគុណ និងកតញ្ញូតា​​ចំពោះសម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាព​របស់​យោធិន និងក្រុមគ្រួសារ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការ​ដោះស្រាយរាល់ការលំបាកផ្សេងៗ ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏ថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃក្រសួង-ស្ថាប័នស៊ីវិល ព្រម​ទាំងសប្បុរសជន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុង​ការ​ឧបត្ថម្ភគាំ​ទ្រដល់កងយោធពលខេមរភូមិន្ទ ដែលនេះគឺជា​ការ​ចូលរួមចំណែកមួយយ៉ាង​សំខាន់​​ក្នុងការ​ពង្រឹងកងយោធពលខេមរភូមិន្ទ ។ មួយវិញទៀត ការអភិវឌ្ឍរីកចម្រើនរបស់ប​ណ្តា​ស្ថា​ប័ន-កង​ឯកភា​ពទូទាំងកងយោធពលខេមរភូមិន្ទមកដល់បច្ចុប្បន្ន ក៏មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែក​ប្រកប​ដោយ​ការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការ​កសាង​ពង្រឹង​អង្គភាពរឹងមាំលើគ្រប់វិស័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏សម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតប្រឹង​ប្រែងរបស់បញ្ជាការដ្ឋានកាំភ្លើង​ធំ កងទ័ពជើងគោក ដែលកន្លងទៅនេះបានបំពេញតួនាទី-ភារកិច្ចទទួល​បានលទ្ធផល និងស្នាដៃល្អប្រសើរ ទាំងលើការងារ​គ្រប់​គ្រង​​កម្លាំងសម្រាប់អន្តរាគមន៍តាមបទបញ្ជា, ការងារហ្វឹកហ្វឺនជំនាញកាំភ្លើងធំតាមផែនការប្រចាំឆ្នាំ និងការចាត់តាំងយោធាចារ្យ​ចុះបង្រៀននៅ​តាមអង្គភាព​មូលដ្ឋាន គឺពិតស័ក្តិសមជាអង្គភាពឆ្នើមមួយ ដែលដើរតួនាទីយ៉ាងសំខាន់ជា​សេនាធិការ​លើ​ការងារដឹក​នាំបញ្ជា និងគ្រប់គ្រងកម្លាំងទ័ពជំនាញកាំភ្លើងធំទូទាំងកងទ័ពជើងគោក។

 

The post ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីបញ្ជាការនិងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ appeared first on MYFM News.

]]>
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ជួយគាំទ្រដល់​វិស័យ​កីឡា https://myfmnews.com/archives/17909 Mon, 20 Feb 2023 07:50:13 +0000 https://myfmnews.com/?p=17909 កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ទាំង​អស់ជួយគាំទ្រដល់វិស័យកីឡា ដើម្បីឲ្យយុវជនងាក​មកលេងកីឡា ហើយជៀសវាងទៅ​ប្រព្រឹត្តនូវ​អំពើអបាយមុខផ្សេងៗ […]

The post ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ជួយគាំទ្រដល់​វិស័យ​កីឡា appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ទាំង​អស់ជួយគាំទ្រដល់វិស័យកីឡា ដើម្បីឲ្យយុវជនងាក​មកលេងកីឡា ហើយជៀសវាងទៅ​ប្រព្រឹត្តនូវ​អំពើអបាយមុខផ្សេងៗ ។ ការអំពាវនាវរបស់ឯកឧត្តមដូចនេះ បានធ្វឡើងនៅក្នុងពិធីបិទការប្រកួត​កីឡា​សិស្សបឋមសិល្សានិងមធ្យមសិក្សាជ្រើសជើង​ឯកថ្នាក់​ខេត្ត នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម អម សុភា បានបន្តថា កីឡានាំមកនូវសុខភាព និងជាសកម្មភាពមិនអាចខ្វះបាន ក្នុងកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងធន  ធានមនុស្ស ។ ដូចនេះសិស្សានុសិស្សទាំងអស់ត្រូវ​ចូលរួមលេងកីឡា ។

ឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាមាន កិត្តិយស ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ។ តាមរយះ​​ព្រឹត្តិការណ៍​នេះ ជាមោទនភាពជាតិ ដែលព្រះរាជាណាចក្រកម្ពុជា បាន បង្ហាញពីសន្តិភាព សាមគ្គីភាព សុខដុម​នីយ​ភាព វិសេសភាពនៃអរិយធម៌ វប្បធម៌ និងសក្តានុពលរបស់កម្ពុជា ទៅកាន់​សកល​លោកផងដែរ ។

ជាមួយគ្នានេះ លោក ស៊ឹម ប្រឹម ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា​និង​មធ្យម​សិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំ​២០២២,២០២៣ នៅខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ខែកុម្ភៈ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការនី ចូលរួមសរុបចំនួន ១ ៧០០នាក់ ៕

The post ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ជួយគាំទ្រដល់​វិស័យ​កីឡា appeared first on MYFM News.

]]>
អាជ្ញាធរខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យសិស្សា​នុ​សិស្ស​លេងកីឡា និ​ងត្រូវជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន https://myfmnews.com/archives/17855 Thu, 16 Feb 2023 14:34:50 +0000 https://myfmnews.com/?p=17855 កំពង់ឆ្នាំង ៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យសិស្សានុសិស្សចូលរួមលេងកីឡា ហើយត្រូវជៀសវាងការទៅប្រព្រឹត្តអំពើបាយមុខផ្សេងៗ ជាពិសេសជៀសឲ្យឆ្ងាយពីគ្រឿង​ញៀន ។ […]

The post អាជ្ញាធរខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យសិស្សា​នុ​សិស្ស​លេងកីឡា និ​ងត្រូវជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យសិស្សានុសិស្សចូលរួមលេងកីឡា ហើយត្រូវជៀសវាងការទៅប្រព្រឹត្តអំពើបាយមុខផ្សេងៗ ជាពិសេសជៀសឲ្យឆ្ងាយពីគ្រឿង​ញៀន ។

លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ អំពាវនាវបែបនេះ នៅក្នុងឳកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោក យិន សាវ៉េន បានមានប្រសាសន៍បន្ថែមទៀតថា ជាការពិតណាស់សកម្មភាពកីឡា គឺបានផ្តល់នូវសារប្រយោជន៍ ចំពោះការកែប្រែឥរិយាបទ លប់បំបាត់អំពើហឹង្សា ដោយបង្ហាញនូវភាពទន់ភ្លន់ បង្កើនគុណភាពផ្នែកសីលធម៌ សុជីវធម៌ឲ្យបានសមស្របទៅតាមស្មារតី នៃការលើកកម្ពស់កិត្យានុភាពជាតិ នៃកេរ្តិដំណែលប្រពៃណីវប្បធម៌ អរិយធម៌ អត្តសញ្ញានជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ។លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់បន្ថែមទៀតថា សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ត្រូវចូលរួមឲ្យបានគ្រប់សកម្ម
ភាព ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ សាលារៀន និងសង្គមជាតិយើង ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យ ដឹងថា ការប្រកួត កីឡាសិស្សប ឋមសិក្សា និង មធ្យម សិក្សា ឆ្នាំ ២០ ២២ -២០២៣នេះ ខេត្តកំ ពង់ឆ្នាំង ចាប់ផ្តើមពី ថ្ងៃទី១៤ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២៣ ។ ដោយមានសមាសភាព ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការនី សរុបចំនួន ១ ៧៦០នាក់ ៕

The post អាជ្ញាធរខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យសិស្សា​នុ​សិស្ស​លេងកីឡា និ​ងត្រូវជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន appeared first on MYFM News.

]]>
ឯកឧត្តម វ៉ាន់ សុទ្ធី និងលោក យិន សាវ៉េន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តអារញ្ញការាម https://myfmnews.com/archives/17765 Sun, 05 Feb 2023 13:31:14 +0000 https://myfmnews.com/?p=17765 កំពង់ឆ្នាំង ៖ឯកឧត្តម វ៉ាន់ សុទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញការ៉ាម […]

The post ឯកឧត្តម វ៉ាន់ សុទ្ធី និងលោក យិន សាវ៉េន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តអារញ្ញការាម appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ឯកឧត្តម វ៉ាន់ សុទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញការ៉ាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេស ឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិក ក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់  យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឱ្យបានយល់ពីពុទ្ធសាសនា ។ 

ប្រយោជន៍នៃថ្ងៃមាឃបូជា គឺ១,ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ ។ ២,យល់ដឹង  គោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា ។ ៣,បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌​របស់ព្រះសម្មា​​សម្ពុទ្ធជា​​ម្ចាស់។ ៤, បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។ ៥,បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថិរចីរកាលយូរអង្វែង ៕

The post ឯកឧត្តម វ៉ាន់ សុទ្ធី និងលោក យិន សាវ៉េន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តអារញ្ញការាម appeared first on MYFM News.

]]>
បទល្មើសរបាំងស្បៃមុង១៨កន្លែង និងសម្រាស់១២កន្លែង ត្រូវកម្លាំងចម្រុះបង្ក្រាបនៅក្នុងស្រុកជលគិរី https://myfmnews.com/archives/17704 Wed, 01 Feb 2023 09:56:35 +0000 https://myfmnews.com/?p=17704 កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះ មានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ សហការជាមួយកម្លាំង​​គណៈ​​​បញ្ជាការ​ឯកភាពស្រុកជលគិរី នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ […]

The post បទល្មើសរបាំងស្បៃមុង១៨កន្លែង និងសម្រាស់១២កន្លែង ត្រូវកម្លាំងចម្រុះបង្ក្រាបនៅក្នុងស្រុកជលគិរី appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះ មានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ សហការជាមួយកម្លាំង​​គណៈ​​​បញ្ជាការ​ឯកភាពស្រុកជលគិរី នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ដោយបានធ្វើការរុះរើនិងបំផ្លាញចោល មានរបាំងស្បៃមុងចំនួន ១៨កន្លែង និងសម្រាស់១២កន្លែង ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃនេះ ( ១​កុម្ភះ ) កម្លាំងសមត្ថកិច្ចចម្រុះចំនួន១៤នាក់ មធ្យោបាយកាណូតស្មាច់៤គ្រឿង បានចុះល្បាតនៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ដោយ​បានរកឃើញបទល្មើសរបាំងស្បៃមុង១៨កន្លែង ប្រវែង៩០០ម៉ែត្រលូស្បៃមុង២១មាត់,សម្រាស់១២កន្លែងទំហំ ១ ៨០០
ម៉ែត្រការ៉េ និងបង្គោល ចំនួន៤២០ដើម ។

លោក លី ឡា បញ្ជាក់ថា​សមត្ថកិច្ចបានសម្រេចធ្វើការរុះរើ​និងបំផ្លាញចោលនៅនឹងកន្លែង​​ដោយឡែកត្រីចម្រុះចំនួន៨០គីឡូក្រា​ម​ត្រូវបានចាក់លែងទៅក្នុងដែនទឹកធម្មជាតិវិញ ៕

The post បទល្មើសរបាំងស្បៃមុង១៨កន្លែង និងសម្រាស់១២កន្លែង ត្រូវកម្លាំងចម្រុះបង្ក្រាបនៅក្នុងស្រុកជលគិរី appeared first on MYFM News.

]]>
អភិ​បាលខេត្តកំ​ពង់ឆ្នាំង គ្រោង​សាង​សង់​​សួន​ច្បារ​សាធារណៈ​​ប្រវែង​​​១៦​គីឡូ​ម៉ែ​ត្រ​ ទុក​ជា​កំ​ណត់​ត្រា​​ប្រវត្តិ​សា​ស្ត្រ https://myfmnews.com/archives/17631 Fri, 27 Jan 2023 06:55:38 +0000 https://myfmnews.com/?p=17631 ខេត្តកំពង់ឆ្នាំង គ្រោងរៀបចំសាងសង់សួនច្បារសាធារណៈ នៅតាមដងទន្លេប្រវែងប្រមាណ​១៦​គីឡូម៉ែ​ត្រ​ ដោយគម្រោង​នេះអាច​​នឹង​​ចាប់ផ្តើមយ៉ាងយូរនៅឆ្នាំ២០២៥ខាងមុខ ពោលគឺក្រោយពី​បញ្ចប់​​កិច្ចការ​​ធ្វើផ្លូវ​​បេតុង​គ្រប់ផ្លូវទាំងអស់នៅក្នុងភូមិសាស្ត្រ​​ក្រុង​កំពង់​ឆ្នាំង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង […]

The post អភិ​បាលខេត្តកំ​ពង់ឆ្នាំង គ្រោង​សាង​សង់​​សួន​ច្បារ​សាធារណៈ​​ប្រវែង​​​១៦​គីឡូ​ម៉ែ​ត្រ​ ទុក​ជា​កំ​ណត់​ត្រា​​ប្រវត្តិ​សា​ស្ត្រ appeared first on MYFM News.

]]>
ខេត្តកំពង់ឆ្នាំង គ្រោងរៀបចំសាងសង់សួនច្បារសាធារណៈ នៅតាមដងទន្លេប្រវែងប្រមាណ​១៦​គីឡូម៉ែ​ត្រ​ ដោយគម្រោង​នេះអាច​​នឹង​​ចាប់ផ្តើមយ៉ាងយូរនៅឆ្នាំ២០២៥ខាងមុខ ពោលគឺក្រោយពី​បញ្ចប់​​កិច្ចការ​​ធ្វើផ្លូវ​​បេតុង​គ្រប់ផ្លូវទាំងអស់នៅក្នុងភូមិសាស្ត្រ​​ក្រុង​កំពង់​ឆ្នាំង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាល​​ពីរសៀលថ្ងៃទី២៦ ខែមករា ។​

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ​រដ្ឋបាលខេត្ត ក៏គ្រោង​សាងសង់វេទិកា​សម្រាប់​ប្រារព្ធពិធី​​បុណ្យអុំទូក​ប្រចាំឆ្​​នាំ​​ផង​​ដែរ ខណៈរដ្ឋបាលខេត្តកំពុងរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានតាម​ជួរមាត់ទន្លេ ក្នុងនោះមានដូចជាការបន្លាស់ទីតូប​លក់ដូរ​ជួរ​ដើម​​ស្រល់មុខវត្តយាយទេពចំនួន១៩៦តូប សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រួសក្រហម ផ្លូវកៅស៊ូ កសាងរង្វង់មូល សាង​សង់​ផ្សារកំពង់ឆ្នាំងថ្មី​ ជាដើម។

គួរបញ្ជាក់ថា​ ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់​សោភ័ណ្ឌភាពនៅតាមច្រាំង​ទន្លេ និងដោះស្រាយ​បញ្ហាបរិស្ថាន​នៅ​តា​មដងទន្លេសាប រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ដាក់ចេញផែន​ការបន្លាស់ទីផ្ទះ​​បណ្តែតទឹកឱ្យឡើង​មករស់នៅលើគោក ។ ក្នុងនោះប្រជាពលរដ្ឋខ្មែរ និង​ខ្មែរឥស្លាម​បានបន្លាស់​ទីផ្ទះ​បណ្ដែត​ទឹកមករស់នៅលើគោកមានចំនួនជាង២ពាន់ខ្នងផ្ទះ និងជនអន្តោប្រវេសន៍វៀតណាមចំនួន ជាង​១ខ្នងផ្ទះ៕

The post អភិ​បាលខេត្តកំ​ពង់ឆ្នាំង គ្រោង​សាង​សង់​​សួន​ច្បារ​សាធារណៈ​​ប្រវែង​​​១៦​គីឡូ​ម៉ែ​ត្រ​ ទុក​ជា​កំ​ណត់​ត្រា​​ប្រវត្តិ​សា​ស្ត្រ appeared first on MYFM News.

]]>
សិស្សនិទ្ទេសAនៅខេត្តកំពង់ឆ្នាំងចំនួន២៧នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង ជាអំណោយរ​បស់សម្តេចចៅ​ហ្វាវាំង​ គង់ សំអុល https://myfmnews.com/archives/17457 Sat, 07 Jan 2023 05:51:31 +0000 https://myfmnews.com/?p=17457 កំពង់ឆ្នាំង ៖ សិស្សជាប់និទេ្ទសA នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន២៧ នាក់ បានទទួលម៉ូតូម្នាក់​មួយ​គ្រឿង ដែល​អំណោយ​របស់​ស​ម្តេចចៅហ្វា​វាំ​ង វរវៀងជ័យ អធិប​តីស្រឹង្គារ […]

The post សិស្សនិទ្ទេសAនៅខេត្តកំពង់ឆ្នាំងចំនួន២៧នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង ជាអំណោយរ​បស់សម្តេចចៅ​ហ្វាវាំង​ គង់ សំអុល appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ សិស្សជាប់និទេ្ទសA នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន២៧ នាក់ បានទទួលម៉ូតូម្នាក់​មួយ​គ្រឿង ដែល​អំណោយ​របស់​ស​ម្តេចចៅហ្វា​វាំ​ង វរវៀងជ័យ អធិប​តីស្រឹង្គារ គង់ សំអុល ឧប​នាយ​ក​រ​ដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងព្រះបរមរាជវាំ​ង និងជាប្រធានក្រុ​មការងារថ្នាក់កណ្តាល​ចុះជួយខេត្តកំ​ពង់ឆ្នាំង​ ។

រង្វាន់លើកទឹកចិត្តជាម៉ូតូនេះ ត្រូវបានប្រគល់ជូនសិស្សិជាប់ និទេ្ទសA នៅ​ក្នុងពិធីអបអរសា​ទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា​ដែលបានប្រា​រព្ធឡើងក្នុង​បរិវេណសា​លាខេត្តកំព​ង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

សិ​ស្សនិទ្ទេសAទាំង២៧នាក់ រួមមានក្រុងកំពង់ឆ្នាំង ១២នាក់ ស្រុកបរិបូណ៌ ៥នាក់ ស្រុកកំពង់ត្រឡាច ៥នាក់ ស្រុកកំពង់លែង ​២នាក់ រលាប្អៀរស្រុក២នាក់ និង ស្រុកសាម​គ្គីមានជ័យ ១នាក់ ។

តាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មានសិស្សដែលប្រឡងសញ្ញា​បត្រមធ្យមសិ​ក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥ ធ្នូ ​ឆ្នាំ២០២៣ មា​ន​បេក្ខជ​នប្រឡង​​សរុបចំនួន៤ ២០០នាក់ ក្នុងនោះមានសិស្សប្រឡងជាប់ចំនួន ២៨២៨ ស្មើ និង ៦៧.៣៣ភាគរយ ៕

 

The post សិស្សនិទ្ទេសAនៅខេត្តកំពង់ឆ្នាំងចំនួន២៧នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង ជាអំណោយរ​បស់សម្តេចចៅ​ហ្វាវាំង​ គង់ សំអុល appeared first on MYFM News.

]]>
តើ​​​ជា​ង​​​​ធ្វើ​ទូ​​ក​​​ចង្ហាន់​​ហុយ​នៅ​​​​ខេត្តកំ​ព​​ង់​​​​ឆ្នាំង ជា​ន​រ​ណា? https://myfmnews.com/archives/16901 Sat, 29 Oct 2022 04:43:16 +0000 https://myfmnews.com/?p=16901 លោក ធឿង ស៊ីម ជាជាងទូកចែវដ៏ល្បីល្បាញមួយរូបក្នុងចំណោមជាងទូកល្បីៗដទៃផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ។ លោក​បាន​សាង​កេរ្តិ៍ឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់ពីទឹកដៃរបស់លោក តាមរយៈ​ការធ្វើ​ទូកចែវឲ្យវត្តវិហារហ្លួង ក្នុងស្រុកបរិបូណ៌ ដែលមានឈ្មោះ […]

The post តើ​​​ជា​ង​​​​ធ្វើ​ទូ​​ក​​​ចង្ហាន់​​ហុយ​នៅ​​​​ខេត្តកំ​ព​​ង់​​​​ឆ្នាំង ជា​ន​រ​ណា? appeared first on MYFM News.

]]>
លោក ធឿង ស៊ីម ជាជាងទូកចែវដ៏ល្បីល្បាញមួយរូបក្នុងចំណោមជាងទូកល្បីៗដទៃផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ។ លោក​បាន​សាង​កេរ្តិ៍ឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់ពីទឹកដៃរបស់លោក តាមរយៈ​ការធ្វើ​ទូកចែវឲ្យវត្តវិហារហ្លួង ក្នុងស្រុកបរិបូណ៌ ដែលមានឈ្មោះ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ នៅក្នុងឆ្នាំ២០០៧ ។

លោក ធឿង ស៊ីម កើតក្នុងឆ្នាំ១៩៤៩ នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកាលនោះឃុំកោះថ្កូវ ស្ថិតក្រោមរដ្ឋបាលគ្រប់គ្រង់របស់ស្រុកកំពង់ត្រឡាច មុនកាត់ចូលមកក្នុងស្រុកជលគិរី នាពេលបច្ចុប្បន្ន។ លោកមានភរិយា និងកូន៨នាក់ ។

ដំបូងឡើយ លោក ធឿង ស៊ីម ជាជាងទូកនេសាទធម្មតា ក្រោយមកនៅអំឡុងឆ្នាំ១៩៩៨ គណៈកម្មការវត្តកោះថ្កូវ ក៏បានហៅរូប​លោកឲ្យទៅជួស​ជុល​ទូកប្រណាំងមួយដែលមានឈ្មោះពេជ្ររស្មីសិរីសោភ័ណ្ឌ ។ គ្រានោះរូបលោក ធឿង ស៊ីម បានសំណូមពរឲ្យ​គណៈ​កម្មការទិញឈើមកបន្ថែម ដើម្បីធ្វើទូកថ្មី​មួយគ្រឿងទៀតឲ្យបានចំនួន២ទូក។ ទូកថ្មីនោះ ត្រូវបានដាក់ឈ្មោះថា ពេជ្រ​រស្មី​​សិរីសោភា។

ដោយមើលឃើញថាល្បឿន សិរីសោភា សមប្រកប និងបានទទួលចំណាត់ថ្នាក់ក្នុងផែនលេខ១ផ្នែកទូកចែវថ្នាក់ជាតិ ទើបនៅឆ្នាំ​​២០០៣ អ្នកភូមិ​កោះល​តនិងបត់ត្រង់ ក៏បានរៃអង្គាស់ថវិកាគ្នាឲ្យលោក ធឿង ស៊ីម ធ្វើទូកមួយគ្រឿងនៅវត្តទួលវិហារក្នុង ដែល​មាន​ឈ្មោះ សន្ទុះរាជសីហ៍បារមីចង្ហាន់ហុយ ។

កេរ្តី៍​ឈ្មោះរបស់ លោក ធឿង ស៊ីម ត្រូវបានរីកសុះសាយល្បីល្បាញជាបន្តបន្ទាប់ រហូតដល់អ្នកស្រុកបរិបូណ៌ បានអញ្ជើញរូបលោក​ទៅធ្វើទូកថ្មីមួយគ្រឿង​នៅឆ្នាំ២០០៧ ដែលមានឈ្មោះ ព្រះទីនាំងសារាយអណ្តែតចង្ហាន់​ហុយ។ ទូកនេះហើយ ដែលធ្វើអោយ​ក្នុង​ពិភព​អ្នកលេងទូកចែវក្នុងខេត្តកំពង់ឆ្នាំង កាន់តែស្គាល់រូបកាន់តែច្បាស់។

លោក ធឿង ស៊ីម បានទទួលមរណភាពដោយរោគាពាធ នៅអំឡុងខែកញ្ញា ឆ្នាំ២០១២ ។

ទូកដែលជាង​ស៊ីម បានធ្វើរួមមាន សិរីសោភា នៅអំឡុងឆ្នាំ១៩៩៨ សន្ទុះរាជសីហ៍បារមីមានរិទ្ធិនៅឆ្នាំ២០០០ សន្ទុះរាជសីហ៍បារមី​ចង្ហាន់​​ហុយឆ្នាំ២០០៣ អធិរាជសែនជ័យបារមីកោះពេជ្រ នៅ​ឆ្នាំ២០០៦ ម៉ារីមសែនជ័យបារមីចំប៉ីស្រះចក នៅឆ្នាំ២០០៦ ព្រះទី​នាំង​​សារា​យអណ្តែតចង្ហាន់ហុយនៅឆ្នាំ២០០៧ កសិកម្មសែនជ័យបារមីចំប៉ាស្រះចក នៅឆ្នាំ២០១០ និង​​ធ្លាប់​​​ជួសជុលកែទូកក្នុង​ខេត្ត​​កំពង់​ឆ្នាំង​មួយចំនួនទៀតផងដែរ៕

The post តើ​​​ជា​ង​​​​ធ្វើ​ទូ​​ក​​​ចង្ហាន់​​ហុយ​នៅ​​​​ខេត្តកំ​ព​​ង់​​​​ឆ្នាំង ជា​ន​រ​ណា? appeared first on MYFM News.

]]>
អាជ្ញាធរស្រុកកំពង់ត្រឡាច ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំ​ណាត់​ផ្លូវ​លេខ១៥២ ចន្លោះ​​ចាប់​ពី​ភូ​មិចំប​ក់ផ្អែម ទៅភូមិ​កំ​ពង់​ប្រាសាទ https://myfmnews.com/archives/16667 Wed, 05 Oct 2022 09:22:57 +0000 https://myfmnews.com/?p=16667 កំពង់ឆ្នាំង៖ ដោយស្ថានភាពទឹកជំនន់ទឹកទន្លេបានហក់ឡើងខ្ពស់ បណ្ដាលឱ្យលិចកំណាត់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន រដ្ឋបាលស្រុក […]

The post អាជ្ញាធរស្រុកកំពង់ត្រឡាច ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំ​ណាត់​ផ្លូវ​លេខ១៥២ ចន្លោះ​​ចាប់​ពី​ភូ​មិចំប​ក់ផ្អែម ទៅភូមិ​កំ​ពង់​ប្រាសាទ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ ដោយស្ថានភាពទឹកជំនន់ទឹកទន្លេបានហក់ឡើងខ្ពស់ បណ្ដាលឱ្យលិចកំណាត់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន រដ្ឋបាលស្រុក បាន​​ស​ម្រេ​ច​​​​​បិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន រហូតដល់ទឹកស្រកគោកផ្លូវ ទើបអាចអនុញ្ញាតិឱ្យធ្វើចរាចរណ៍​ជាធម្មតាឡើងវិញ។
អាជ្ញាធរស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនដែលចាំបាច់ត្រូវឆ្លងកាត់កំណាត់ផ្លូវនេះ នៅទីនោះ មានស្រឡាងដរទទឹងឯកជននៅចាំចម្លងមានចំនួន២កន្លែង ទី១.នៅផ្លូវចូលទៅឡឥដ្ឋលោក ប៉ែន ចាន់ដារិទ្ធិ និងទី២.​នៅផ្លូវចូលទៅ​​ទួលព្រះរាម។

The post អាជ្ញាធរស្រុកកំពង់ត្រឡាច ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំ​ណាត់​ផ្លូវ​លេខ១៥២ ចន្លោះ​​ចាប់​ពី​ភូ​មិចំប​ក់ផ្អែម ទៅភូមិ​កំ​ពង់​ប្រាសាទ appeared first on MYFM News.

]]>