កំពង់លែង Archives - MYFM News https://myfmnews.com/archives/tag/កំពង់លែង Sun, 09 Oct 2022 13:22:38 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png កំពង់លែង Archives - MYFM News https://myfmnews.com/archives/tag/កំពង់លែង 32 32 ឯក​ឧត្តម​ បណ្ឌិត​ សឹង​ សំណាង​ ចុះ​ពិនិត្យ​ផល​ប៉ះ​ពាល់​របស់​ប្រជា​ពល​រដ្ឋ ​ដោយ​សារ​ទឹក​ជំនន់​នៅ​ស្រុក​កំពង់​លែង​ https://myfmnews.com/archives/16704 Sun, 09 Oct 2022 13:22:38 +0000 https://myfmnews.com/?p=16704 កំពង់ឆ្នាំង ៖ លោកបណ្ឌិត សឹង សំណាង គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកំពង់លែង បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំច្រណូក […]

The post ឯក​ឧត្តម​ បណ្ឌិត​ សឹង​ សំណាង​ ចុះ​ពិនិត្យ​ផល​ប៉ះ​ពាល់​របស់​ប្រជា​ពល​រដ្ឋ ​ដោយ​សារ​ទឹក​ជំនន់​នៅ​ស្រុក​កំពង់​លែង​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ លោកបណ្ឌិត សឹង សំណាង គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកំពង់លែង បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំច្រណូក ឃុំត្រងិល ឃុំកំពង់ហៅ ឃុំដារ និង ឃុំផ្លូវទូក រួមជាមួយសមាជិកគណបក្សខេត្តកំពង់ឆ្នាំង គណបក្សស្រុកកំពង់លែង និង គណបក្សឃុំ បានចុះពិនិត្យស្ថានភាពទឹកជំនន់ កំពុង​ជន់លិចតាមបណ្តាភូមិនានា ក្នុងស្រុកកំពង់លែង និងសម្រេចជួយដោះស្រាយថវិកាជូនបណ្តាឃុំចំនួន៥ ខាងលើ ដែលកំពុងប្រឈមការខ្វះខាតការលើចំណាយថវិកាក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ ។

ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត សឹង សំណាង បានស្តាប់យ៉ាងយកចិត្តទុកដាក់ នូវរបាយការណ៍របស់លោក សំ ចាន់ថន លេខាគណបក្សស្រុកកំពង់លែង ស្តីពីស្ថានភាពទឹកជំនន់ ដែលបង្កឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៤៨៧ខ្នង ក្នុងឃុំចំនួន៦ ស្មើនឹង ១៨ភូមិ។ ក្នុងនោះមាន ១២៩គ្រួសារ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ដោយឡែកដីស្រែចំការ បានខូចខាតដំណាំស្រូវចំនួន ៨៧ហិកតា និងកំពុងបន្ត​ខូចខាតក្នុងពេលបច្ចុប្បន្នទឹកនៅបន្តឡើងនៅឡើយ។

ស្ថិតក្នុងកាល:ទេស:បែបនេះ អាជ្ញាធរដែនដី បានប្រមូលកម្លាំងសរុបចុះជួយ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះជាបន្តបន្ទាប់។

ឯកឧត្តម បណ្ឌិត សឹង សំណាងបានណែនាំអាជ្ញាធរយកចិត្តទុកដាក់តាមដានប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារទឹកជំនន់។ ឯកឧត្តមបណ្ឌិត ថ្លែងថា ឯកឧត្តមយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និង​​បានផ្តល់អង្ករចំនួន ២តោនសម្រាប់ចែកជូនជនរងគ្រោះ។

ឯកឧត្តមបណ្ឌិត សឹង សំណាង ក៏បានជួយដោះស្រាយថវិកាចំនួន ១៧,៦៥០,០០០រៀល ដើម្បីជួយដល់ក្រុមប្រឹក្សាឃុំចំនួន៥ យកទៅដោះស្រាយបញ្ហាផ្សេងៗផងដែរ ៕

The post ឯក​ឧត្តម​ បណ្ឌិត​ សឹង​ សំណាង​ ចុះ​ពិនិត្យ​ផល​ប៉ះ​ពាល់​របស់​ប្រជា​ពល​រដ្ឋ ​ដោយ​សារ​ទឹក​ជំនន់​នៅ​ស្រុក​កំពង់​លែង​ appeared first on MYFM News.

]]>
ផ្អាក​សកម្មភាព​លក់ដូរ​ម្ហូបអា​ហារ​ ​និងគ្រឿង​ស្រវឹង ក្នុ​ងស្រុកកំពង់​លែង ក្រោយរក​ឃើញ​​មា​ន​​អ្នក​​ឆ្លង​​កូវីដ-១៩ បំប្លែងថ្មី https://myfmnews.com/archives/12918 Mon, 13 Sep 2021 14:57:48 +0000 https://myfmnews.com/?p=12918 អាជ្ញាធរស្រុកកំពង់លែង សម្រេចផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់បាយម្ហូបទាំងអស់ និង​លក់ដូរ​គ្រឿងស្រវឹង នៅ​ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ […]

The post ផ្អាក​សកម្មភាព​លក់ដូរ​ម្ហូបអា​ហារ​ ​និងគ្រឿង​ស្រវឹង ក្នុ​ងស្រុកកំពង់​លែង ក្រោយរក​ឃើញ​​មា​ន​​អ្នក​​ឆ្លង​​កូវីដ-១៩ បំប្លែងថ្មី appeared first on MYFM News.

]]>
អាជ្ញាធរស្រុកកំពង់លែង សម្រេចផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់បាយម្ហូបទាំងអស់ និង​លក់ដូរ​គ្រឿងស្រវឹង នៅ​ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

ការ​សម្រេចផ្អាកសកម្មភាពលក់ដូរម្ហូបអាហារ និងគ្រឿងស្រវឹង ទូទាំងស្រុកកំពង់លែង នាពេលនេះ គឺដើម្បីបន្តចូលរួម ទប់ស្កាត់កា​រឆ្លងរា​ល​ដាល​នៃជម្ងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតាចំនួន១៨នាក់ នៅ​ឃុំសំរោងសែន ។

ជាមួយគ្នា​នេះ អាជ្ញាធរស្រុកកំពង់លែង ក៏ហាមឃាត់ជាបណ្តោះអាសន្ន ចំពោះពិធីជួបជុំគ្រប់ប្រភេទការជប់លៀង ផឹកស៊ី រៀបចំកម្មវិធី​សែន​ព្រេង​កូន​ចៅ និងពិធីបុណ្យផ្សេងៗ លើកលែងតែពិធីបុណ្យសព ប៉ុណ្ណោះ។

អាជ្ញាធរស្រុក ក៏ណែ​នាំដល់ថ្នាក់ដឹកនាំ ឃុំ ភូមិ និងសមត្ថកិច្ច ត្រូវបន្តផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋទូទៅ​នៅមូលដ្ឋានគ្រប់ៗ ក្រុមគ្រួសារ​ព្រម​ទាំង​គ្​រប់ទីកន្លែង ជាពិសេសទីផ្សារ ទីប្រជុំជន ត្រូវអនុវត្តវិធានការ៣ការពា​រ និង៣កុំ” ឱ្យបានម៉ត់ចត់៕

The post ផ្អាក​សកម្មភាព​លក់ដូរ​ម្ហូបអា​ហារ​ ​និងគ្រឿង​ស្រវឹង ក្នុ​ងស្រុកកំពង់​លែង ក្រោយរក​ឃើញ​​មា​ន​​អ្នក​​ឆ្លង​​កូវីដ-១៩ បំប្លែងថ្មី appeared first on MYFM News.

]]>
លោក​ជំទាវ ​កុប ​ម៉ារី​យ៉ាស់​ តំណាង​រាស្រ្ដមណ្ឌល​ខេត្ត​កំពង់​ឆ្នាំង ​ចុះ​ជួប​សំណេះ​សំណាល ​ជាមួយ​ថ្នាក់​ដឹក​នាំ​មន្ត្រីរាជ​ការ និង​ប្រជាពល​រដ្ឋ​ នៅ​ស្រុក​កំពង់​លែង​ https://myfmnews.com/archives/3501 Tue, 21 Apr 2020 09:31:34 +0000 https://myfmnews.com/?p=3501 កំពង់ឆ្នាំង ៖ លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ […]

The post លោក​ជំទាវ ​កុប ​ម៉ារី​យ៉ាស់​ តំណាង​រាស្រ្ដមណ្ឌល​ខេត្ត​កំពង់​ឆ្នាំង ​ចុះ​ជួប​សំណេះ​សំណាល ​ជាមួយ​ថ្នាក់​ដឹក​នាំ​មន្ត្រីរាជ​ការ និង​ប្រជាពល​រដ្ឋ​ នៅ​ស្រុក​កំពង់​លែង​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបានអញ្ជើញពិនិត្យ​មើល​ស្ថានភាព​ទូទៅ ​នៅស្រុកកំពង់លែង ផងដែរ ។

នៅក្នុងឱកាសនោះលោកជំទាវកុប ម៉ារីយ៉ាស់ បានឧបត្ថម្ភសាប៊ូចំនួន៣២ដុំ ទឹកអាល់កុលចំនួន៣០ដប ម៉ាស់ចំនួន ១៥០ម៉ាស់ ថ្នាំផ្តាសាយ និង ថវិកាចំនួន២០.០០០០រៀល។

The post លោក​ជំទាវ ​កុប ​ម៉ារី​យ៉ាស់​ តំណាង​រាស្រ្ដមណ្ឌល​ខេត្ត​កំពង់​ឆ្នាំង ​ចុះ​ជួប​សំណេះ​សំណាល ​ជាមួយ​ថ្នាក់​ដឹក​នាំ​មន្ត្រីរាជ​ការ និង​ប្រជាពល​រដ្ឋ​ នៅ​ស្រុក​កំពង់​លែង​ appeared first on MYFM News.

]]>
អនុ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​កំពង់​លែង ​ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ដែលវិល​ត្រឡប់​​ពីក្រៅ​ប្រទេស​ និងចាស់ជរា​គ្មាន​ទីពឹ​ង​ចំនួន​ ៤៣គ្រួសារ https://myfmnews.com/archives/3492 Tue, 21 Apr 2020 09:28:00 +0000 https://myfmnews.com/?p=3492 កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២១​ ខែមេសា ឆ្នាំ ២០២០​ លោកសំ ចាន់ថន ប្រធានកិត្តិយស​អនុសាខា រួមដំណើរដោយលោក […]

The post អនុ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​កំពង់​លែង ​ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ដែលវិល​ត្រឡប់​​ពីក្រៅ​ប្រទេស​ និងចាស់ជរា​គ្មាន​ទីពឹ​ង​ចំនួន​ ៤៣គ្រួសារ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២១​ ខែមេសា ឆ្នាំ ២០២០​ លោកសំ ចាន់ថន ប្រធានកិត្តិយស​អនុសាខា រួមដំណើរដោយលោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក លោក លោកស្រី សមាជិក សមាជិកា គណៈ​កម្មា​ធិការ​អនុ​សាខា​ស្រុកកំពង់លែង បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូន​គ្រួសា​រ​ក្រីក្រ​ដែល​បានវិល ត្រឡប់មកពីក្រៅប្រទេស និង ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន នៅឃុំដារ ចំនួន១៧ គ្រួសារ​ ឃុំ​សំរោង​សែន​៣គ្រួសារ​ ឃុំស្វាយរំពារ១១ គ្រួសារ ឃុំច្រណូក ៣គ្រួសារ និង ឃុំត្រងិល០៩ គ្រួសារ សរុប៤៣ គ្រួសារ ។

នៅក្នុងឱកាសនោះលោក សំ ចាន់ថន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ចូលរួមបង្ការ ដាក់​ខ្លួន​ឱ្យ​ស្ថិត​នៅដាច់ដោយឡែករយះពេល១៤ថ្ងៃ ត្រូវធ្វើអនាម័យខ្លួនប្រាណជាប្រចាំ លាងសម្អាតដៃជាមួយអាល់​កុល​ឬសាប៊ូ​អោយ​បានញឹកញាប់ ការប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ។

ប្រជាពលរដ្ឋទាំង៤៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥ គីឡូក្រាម, ត្រីខ១យួរ (១០កំប៉ុង), មី១កេស, ទឹកសុីអុីវ ១យួរ ទឹកត្រី ១យួរ សាប៊ូ១ដុំ និង ថវិកាចំនួន២០.០០០ រៀល ៕

The post អនុ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​កំពង់​លែង ​ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ដែលវិល​ត្រឡប់​​ពីក្រៅ​ប្រទេស​ និងចាស់ជរា​គ្មាន​ទីពឹ​ង​ចំនួន​ ៤៣គ្រួសារ appeared first on MYFM News.

]]>
គ្រួសារ​រ​ងគ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំដា​រ​ ទទួល​អំណោយ​ពី​អនុសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុកកំពង់លែង https://myfmnews.com/archives/2234 Sat, 22 Feb 2020 11:10:30 +0000 https://myfmnews.com/?p=2234 កំពង់ឆ្នាំង៖​ប្រជាពល​រដ្ឋ​មួយ​គ្រួសារ ដែល​រងគ្រោះ​ដោយ​ភ្លើងឆេះផ្ទះ​នៅឃុំដារ បាន​ទទួល​អំណោយ​​ពី​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជាស្រុកកំពង់លែង ។ អំណោយ​មនុស្សធម៌​នេះត្រូវបាន​លោក​ សំ​ ចាន់​ថន​ ប្រធាន​កិត្តិ​យស​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជាស្រុកកំពង់លែង លោកស្រី ភោគ […]

The post គ្រួសារ​រ​ងគ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំដា​រ​ ទទួល​អំណោយ​ពី​អនុសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុកកំពង់លែង appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖​ប្រជាពល​រដ្ឋ​មួយ​គ្រួសារ ដែល​រងគ្រោះ​ដោយ​ភ្លើងឆេះផ្ទះ​នៅឃុំដារ បាន​ទទួល​អំណោយ​​ពី​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជាស្រុកកំពង់លែង ។ អំណោយ​មនុស្សធម៌​នេះត្រូវបាន​លោក​ សំ​ ចាន់​ថន​ ប្រធាន​កិត្តិ​យស​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជាស្រុកកំពង់លែង លោកស្រី ភោគ ចន្នី មន្ត្រី​ប្រតិបត្តិអនុ​សាខា នាំ​យក​ទៅ​ជូន​គ្រួសារ​ លោក គង់​ សុវណ្ណា​រ៉េត​ ដែល​រង​គ្រោះដោយ​សារ​ភ្លើង​ឆេះផ្ទះ​នៅភូមិគុយ ឃុំដារ ស្រុក​កំពង់លែង ខេត្តកំពង់​ឆ្នាំង នាព្រឹក​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោក សំ ចាន់ថន បានសម្តែងនូវការសោក​ស្តាយនិង ចូលរួមរំលែក​នូវការលំបាកជាមួយ ក្រុមគ្រួសាររងគ្រោះ ដែល​បាន​បាត់​បង់ ​ទីជម្រក​ និង ទ្រព្យ​សម្បត្តិ ដោយ​សា​រគ្រោះ​អគ្គិភ័យ ​នា​ពេល​កន្ល​ង​មក ។ 

លោក​ សំ ​ចាន់ថន​ មាន​ប្រសាសន៍​ទៀត​ថា សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ជា​និច្ច​កា​ល​ សម្តេច​តែង​តែ​បាន​យកចិត្ត​ទុកដាក់និង​គិតគូរពីសុខ​ទុក្ខប្រជាពល​រដ្ឋ​ ដែល​ជួបការ​លំបាក និង​រងគ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ដោយ​គ្មានការ​រើសអើង​ និន្នា​ការ​នយោបាយ ជាតិ​សាសន៍ ​សាសនា​  វណ្ណៈ​ឬពណ៌​សម្បុរ អ្វីនោះ​ឡើយ ​។ 

គួរបញ្ជាក់ថា អំណោយ​​មនុស្សធម៌​ទាំង​​នោះ​រួមមាន អង្ករ៣០​គីឡូក្រាម ​មី១កេះ​ ត្រីខ១​យួរ​ ឃីត១ ​កន្ទេល១ ​ឆ្នាំង​២​ ចាន១០​ ស្លាប​​ព្រា១០​ វែក១  ។ ជាមួយគ្នានេះ​ដែរ លោក លឹម ដានីន​ អនុប្រធាន​កិត្តិយសអនុសាខាស្រុក​បានឧបត្ថម្ភ​ថវិកាបន្ថែម​ចំនួន ១០ម៉ឺន​រៀល​ផង​ដែរ​៕

The post គ្រួសារ​រ​ងគ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំដា​រ​ ទទួល​អំណោយ​ពី​អនុសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុកកំពង់លែង appeared first on MYFM News.

]]>
សម្តេច​ចៅហ្វា​វាំង ​គង់​ សំអុល​ អញ្ជើញ​ចុះសុខ​ទុក្ខ​ក្រុម​កងវិស្វរ​កម្ម​សម្តេច​ឪ និង​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​ផ្លូវ​លេខ​៥០​C២​ នៅ​ឃុំផ្លូវ​ទូក ស្រុក​កំពង់​លែង​ https://myfmnews.com/archives/2139 Thu, 20 Feb 2020 14:55:44 +0000 https://myfmnews.com/?p=2139 កំពងឆ្នាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជ​វាំង អមដំណើរដោយឯកឧត្តម គុយ សុផល ទេស​រដ្ឋ​មន្រ្តី […]

The post សម្តេច​ចៅហ្វា​វាំង ​គង់​ សំអុល​ អញ្ជើញ​ចុះសុខ​ទុក្ខ​ក្រុម​កងវិស្វរ​កម្ម​សម្តេច​ឪ និង​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​ផ្លូវ​លេខ​៥០​C២​ នៅ​ឃុំផ្លូវ​ទូក ស្រុក​កំពង់​លែង​ appeared first on MYFM News.

]]>
កំពងឆ្នាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជ​វាំង អមដំណើរដោយឯកឧត្តម គុយ សុផល ទេស​រដ្ឋ​មន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ នៃក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យអំពីដំណើរ​ការសាង​សង់ផ្លូវលេខ៥០C២ ភ្ជាប់ពីឃុំផ្លូវទូក មកឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង បានអោយដឹងថា ផ្លូវដែលកំពុងដំណើរការសាងសង់ដោយក្រុមកងវិស្វកម្មសម្តេចឪនេះ ជាផ្លូវ​ជាតិ​លេខ​៥០C២ មានប្រវែង១៥គីឡូម៉ែត្រ ភ្ជាប់ពីឃុំផ្លូវទូក មកឃុំច្រណូក ស្រុកកំពង់លែង ដែលជាព្រះរាជអំណោយ ព្រះករុណា​ព្រះបាទ​សមេ្តច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវជាតិលេខ៥០C២ នេះគឺជាផ្លូវដែលមានសារៈប្រយោជន៍ខ្លាំងបំផុត ក្នុងការធ្វើចរាចរណ៍និង​ដឹកជញ្ជូន​កសិ​ផលរបស់ប្រជាពលរដ្ឋពីតំបន់ដាច់ស្រយាល មកកាន់ទីផ្សារ នៅក្នុងរដូវប្រាំង ។ ហើយនៅពេលប្រជាពលរដ្ឋ មានជំងឺឈឺថ្កាត់ផ្សេងៗ អាច​ធ្វើ​ដំណើរបានឆាប់រហ័ស មកកាន់មណ្ឌលសុខភាព។ នេះជាប្រវតិ្តសាស្រ្តសម្រាប់ប្រជាពលរដ្ឋអ្នករស់នៅឃុំផ្លូវទូក ដែល​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ពីឃុំផ្លូវទូកមកដល់ស្រុកកំពង់លែងបាន ។

លោកសំ ចាន់ថន បានអោយដឹងទៀតថា កន្លងមកផ្លូវនេះ ជារទេះពិបាកក្នុងការធ្វើដំណើរ ដែលភាគច្រើនប្រជាពលរដ្ឋធ្វើដំណើរ​តាមផ្លូវទឹក ដែល​នៅរដូវប្រាំងជួបបញ្ហា កំប្លោកនៅជិតផ្លូវទឹកមិនអាចធ្វើដំណើរបានស្រួលនោះទេ ។

នៅក្នុងឱកាសនោះសម្តេចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង បានពាំនាំ​នូវ​ព្រះ​រាជ​បណ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ពីព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំពោះក្រុមការងារ​កងវិស្វរកម្ម​សម្តេច​ឪ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត ចុះមកបំពេញការងារសាងសង់ផ្លូវលេខ៥០C២ ជូនប្រជាពលរដ្ឋនៅតំបន់ដែល​ជួបការ​លំបា​ក​នេះ ។

សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ផ្តាំផ្ញើរដល់ក្រុមការងារកងវិស្វកម្មសម្តេចឪ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំ គឺ​ហូប​​​ស្អាត ផឹកស្អាត និង រស់នៅស្អាត និង ខិតខំបំពេញភារកិច្ចដោយយកចិត្តទុកដាក់ ដើម្បីអោយដំណើរការ សាង​សង់​ផ្លូវ១​ខ្សែ​នេះ​បាន​ឆាប់​រួច​រាល់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។

នៅក្នុងឱកាសនោះដែរ សម្តេចបានផ្តល់ជូនថវិកា ភេសជ្ជៈ ទឹកបរិសុទ្ធ ដល់ក្រុមការងារកងវិស្វកម្មដែលកំពុងបំពេញការងារស្ថាបនា​ផ្លូវនេះ​ផង​ដែរ​ ។

The post សម្តេច​ចៅហ្វា​វាំង ​គង់​ សំអុល​ អញ្ជើញ​ចុះសុខ​ទុក្ខ​ក្រុម​កងវិស្វរ​កម្ម​សម្តេច​ឪ និង​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​ផ្លូវ​លេខ​៥០​C២​ នៅ​ឃុំផ្លូវ​ទូក ស្រុក​កំពង់​លែង​ appeared first on MYFM News.

]]>
ខណ្ឌរដ្ឋបាល​ជល​ផល​ខេត្ត​​កំពង់​ឆ្នាំង បង្ហាញ​លទ្ធ​ផល​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ https://myfmnews.com/archives/2041 Tue, 18 Feb 2020 12:46:49 +0000 https://myfmnews.com/?p=2041 តាម​លទ្ធ​ផល​​នៃប្រតិបត្តិ​ការ​បង្ក្រាប​​បទល្មើស​​នេសាទ​រ​បស់ខណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ នៅថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ បង្ហាញ​ថា​ កម្លាំងចម្រុះបានបង្រ្កាបសម្រាស់ចំនួន​ ១០កន្លែង ស្មេី​៥០០ម៉ែត្រការ៉េ ​បែកសម្រាស់​ចំនួន ៦០០​មែក​ របាំងស្បៃមុង​ចំនួន​៣១​កន្លែង​​ […]

The post ខណ្ឌរដ្ឋបាល​ជល​ផល​ខេត្ត​​កំពង់​ឆ្នាំង បង្ហាញ​លទ្ធ​ផល​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ appeared first on MYFM News.

]]>
តាម​លទ្ធ​ផល​​នៃប្រតិបត្តិ​ការ​បង្ក្រាប​​បទល្មើស​​នេសាទ​រ​បស់ខណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ នៅថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ បង្ហាញ​ថា​ កម្លាំងចម្រុះបានបង្រ្កាបសម្រាស់ចំនួន​ ១០កន្លែង ស្មេី​៥០០ម៉ែត្រការ៉េ ​បែកសម្រាស់​ចំនួន ៦០០​មែក​ របាំងស្បៃមុង​ចំនួន​៣១​កន្លែង​​ ​ប្រវែង ១០៧០ម៉ែត្រ​ បង្គោល​៥០០​ដេីម លប​លូ ៣៣​មាត់ និង​ចាក់ត្រី​ចម្រុះ​ក្នុង​ដែន​នេសាទ​វិញ៣០​គីឡូក្រាម។

ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងទៀតថា ប្រតិបត្តិការនៅថ្ងៃទី១៨ កុម្ភៈនេះ បាន​ប្រើប្រាស់​កំលាំង​២៩នាក់ និង​កាណូត​០៦គ្រឿង និងម៉ូតូ១១គ្រឿង​ ដោយបាន​បែង​ចែកជា​២ក្រុម​ ​។ ក្នុងនោះ​​ក្រុមទី១៖ សហការ​ជាមួយ​សហគមន៍​នេសាទ​ពោធិ៍​សែនជ័យ សហគមន៍នេសាទច្រណូកសែនជ័យ ​ចុះប្រតិបត្តិ​ការ​ក្នុងភូមិសាស្ត្រ ​ឃំុច្រណូក និង​នៅ​ក្នុងភូមិសាស្ត្រ ឃំុ​ពោធ៍​​ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងក្រុមទី២៖ សហការ​ជា​មួយ សហគមន៍​នេសាទ​ភូមិស្វាយ​រំពារ​សែនជ័យ ភូមិ​ពាម​ឆ្កោក​ ភូមិ​អន្លង់​មេត្រី​សែនជ័យ ​ចុះប្រតិ​បត្តិ​ការ​ នៅចំណុច​ព្រែកស្ដីដកគង ភូមិ​ជេីងគ្រួស ឃុំ​ស្វាយរំពារ ស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង។

The post ខណ្ឌរដ្ឋបាល​ជល​ផល​ខេត្ត​​កំពង់​ឆ្នាំង បង្ហាញ​លទ្ធ​ផល​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ appeared first on MYFM News.

]]>
អាគារ​សិក្សា​មួយ​ខ្នង​រ​បស់​សាលា​មត្តេយ្យ​សហគមន៍​ជ្រោយ​បបុស្ស​ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ https://myfmnews.com/archives/1853 Sat, 15 Feb 2020 12:32:54 +0000 https://myfmnews.com/?p=1853 កំពង់ឆ្នាំង ៖ អាគារ​សិក្សា​មួយ​ខ្នង​រ​បស់សាលាមត្តេយ្យសហគមន៍ជ្រោយបបុស្ស ត្រូវបានសម្ពោធដាក់ឲ្យ​​ប្រើប្រាស់​ជាផ្លូវ​ការ កាល​ព្រឹក​ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ​២០​២០ ក្រោមអធិបតី​ភាព ឯកឧត្តម កែវ […]

The post អាគារ​សិក្សា​មួយ​ខ្នង​រ​បស់​សាលា​មត្តេយ្យ​សហគមន៍​ជ្រោយ​បបុស្ស​ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ អាគារ​សិក្សា​មួយ​ខ្នង​រ​បស់សាលាមត្តេយ្យសហគមន៍ជ្រោយបបុស្ស ត្រូវបានសម្ពោធដាក់ឲ្យ​​ប្រើប្រាស់​ជាផ្លូវ​ការ កាល​ព្រឹក​ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ​២០​២០ ក្រោមអធិបតី​ភាព ឯកឧត្តម កែវ ពៅ ទីប្រឹក្សា​សម្តេចក្រឡា​ហោម ស ខេង និងជាតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តមត្រាំ អុីវ​តឹក​ រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស​ណីយនិងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ស្រុកកំពង់លែង​ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមប្រឹក្សាស្រុក អាជ្ញាធរភូមិ ឃុំ មន្ត្រីរាជការជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តម សោម ភិរុណ ទីប្រឹក្សា​ក្រសួងសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យ​ដឹង​ថា អាគារ​មត្តេយ្យ​សហ​គមន៍​ជ្រោយ​បបុស្ស​ដែល​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់នាពេលនេះ ស្ថិតក្នុងភូមិជ្រោយបប្សុស ឃុំកំពង់​ហៅ ស្រុក​កំពង់​លែង ។​ អាគារ​នេះកសាង​ឡើង​ដោយចំ​ណាយ​ថវិកា សរុប​ចំនួន​ជាង ២៧លានរៀល ។

ឯកឧត្តម បានឲ្យដឹងទៀតថា ឯកឧត្តម ត្រាំ អុីវតឹក និងលោកជំទាវ បានឧបត្ថម្ភចំនួនជាង២១លានរៀល ឯកឧត្តម គឹម គង់ និងលោកជំទាវ ថវិកា​ចំនួនជាង៣លាន រៀល  ឯកឧត្តម កែវ ពៅ និងលោកជំទាវ ថវិកាចំនួនជាង១លាន ឯកឧត្តម ​កែវ ពិសី និងលោកជំទាវ ថវិកាចំនួន៨៥ម៉ឺន​រៀល​ ក្រុមប្រឹក្សាឃុំនិងមន្ត្រីរដ្ឋបាលឃុំ ថវិកាចំនួន៤២ម៉ឺនរៀល និងប្រជាពលរដ្ឋសហគមន៍​ជ្រោយបបុស្ស ថវិកាចំនួនជាង៣០ម៉ឺនរៀល។

 

នៅក្នុងពិធីសម្ពោធនោះដែរ ឯកឧត្តម កែវ ពៅ ក៏បានឧបត្ថម្ភ​ដល់ប្រជាពលរដ្ឋ ៦៧០នាក់ ក្នុងម្នាក់ទទួល​បានក្រមា ១ និង ថវិកា ៥.០០០រៀល ប្រជា​ការពារ​ចំនួន៤៥នាក់ ក្នុងម្នាក់ទទួលបានក្រមា១​និងថវិកា ១០.០០០រៀល  កងកម្លាំង១០នាក់ ក្នុងម្នាក់ទទួលបានក្រមា១ និង ថវិកា ១០.០០០ រៀលផងដែរ ៕

 

The post អាគារ​សិក្សា​មួយ​ខ្នង​រ​បស់​សាលា​មត្តេយ្យ​សហគមន៍​ជ្រោយ​បបុស្ស​ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ appeared first on MYFM News.

]]>
ស្តាប់ការលើកឡើងរបស់គ្រូបង្វឹកស្រុកកំពង់លែង ក្រោយបង្កើតកំណត់ត្រាថ្មី នាំក្រុមឡើងវគ្គផ្តាច់ព័្រត្រ https://myfmnews.com/archives/1805 Wed, 12 Feb 2020 15:16:25 +0000 https://myfmnews.com/?p=1805 សូមទស្សនាវីដេអូខាងក្រោម៖

The post ស្តាប់ការលើកឡើងរបស់គ្រូបង្វឹកស្រុកកំពង់លែង ក្រោយបង្កើតកំណត់ត្រាថ្មី នាំក្រុមឡើងវគ្គផ្តាច់ព័្រត្រ appeared first on MYFM News.

]]>
សូមទស្សនាវីដេអូខាងក្រោម៖

The post ស្តាប់ការលើកឡើងរបស់គ្រូបង្វឹកស្រុកកំពង់លែង ក្រោយបង្កើតកំណត់ត្រាថ្មី នាំក្រុមឡើងវគ្គផ្តាច់ព័្រត្រ appeared first on MYFM News.

]]>