កំពង់ត្រឡាច Archives - MYFM News https://myfmnews.com/archives/tag/កំពង់ត្រឡាច Thu, 04 Mar 2021 09:29:38 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png កំពង់ត្រឡាច Archives - MYFM News https://myfmnews.com/archives/tag/កំពង់ត្រឡាច 32 32 កុមា​រា​ម្នាក់​ស្លាប់​និង​៥នាក់​ទៀ​ត កំពុង​​សង្រ្គោះ​នៅមន្ទីរពេទ្យ​ដោយ​សារ​​នាំ​គ្នា​យក​​សត្វគី​ង្គក់​​ទៅ​ដុត​​បរិ​ភោគ https://myfmnews.com/archives/9009 Thu, 04 Mar 2021 09:29:38 +0000 https://myfmnews.com/?p=9009 កំពង់ឆ្នាំង ៖ កុមារាម្នាក់បានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកុមារ​៥នាក់ផ្សេង​ទៀត មានអាការ:​ធ្ងន់និង​ស្រាល កំពុង​សង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេបា​ននាំគ្នាយកសត្វគីង្គក់​ទៅដុតយក​មកបរិភោគ ។ ហេតុការណ៍ […]

The post កុមា​រា​ម្នាក់​ស្លាប់​និង​៥នាក់​ទៀ​ត កំពុង​​សង្រ្គោះ​នៅមន្ទីរពេទ្យ​ដោយ​សារ​​នាំ​គ្នា​យក​​សត្វគី​ង្គក់​​ទៅ​ដុត​​បរិ​ភោគ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ កុមារាម្នាក់បានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកុមារ​៥នាក់ផ្សេង​ទៀត មានអាការ:​ធ្ងន់និង​ស្រាល កំពុង​សង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេបា​ននាំគ្នាយកសត្វគីង្គក់​ទៅដុតយក​មកបរិភោគ ។ ហេតុការណ៍ ពុលសត្វគីង្គក់​នេះ បានកើតឡើង​កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិរពាំង​ភ្នៅ ឃុំច្រេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំព​ង់​ឆ្នាំង។

លោក រ៉ន សុភ័ណ្ឌ អភិបាលរងស្រុកកំពង់ត្រឡាច បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី៤ ខែមីនា នេះថាក្មេងដែលស្លាប់ក្នុងករណីនេះ​ឈ្មោះ ​ត្រុង វាសនា ភេទប្រុស អាយុ១ឆ្នាំ៨ខែ រស់នៅភូមិឃុំខាងលើ ។

លោក បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានក្មេងតូចធំចំនួន៦នាក់ បានយកសត្វគីង្គក់ មកដុតចែកគ្នាហូប ក្រោយ​ពីហូ​ប​សត្វគីង្គក់ដែលដុតនេះរួចមក នៅវេលាម៉ោងជាង១២ក៍ស្រាប់តែមានអាការៈពុលក្អតចង្អោរ ពេល​ឪពុកម្តាយសួរនាំ​ទើប​បាន​ដឹង​ថា ក្មេងទាំង៦នាក់នេះពុលដោយសារបានហូបសត្វគីង្គក់ ។

ក្រោយពីដឹងភ្លាម ក៏បានដឹកក្មេងរងគ្រោះទាំង៦នាក់នេះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដើម្បីជួយសង្រ្គោះ ។ ប៉ុន្តែក្មេងប្រុសឈ្មោះត្រុង វាសន ដោយសារមានអាការៈធ្ងន់ធ្ងរពេក ក៏បានស្លាប់នៅមន្ទីរពេទ្យតែម្តង ចំណែក្មេង៥​នាក់​ទៀត​ក្រុមគ្រូពេទ្យបានជួយសង្រ្គោះ និង កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។

នៅព្រឹកថ្ងៃទី៤ ខែមីនានេះ មន្ត្រីកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាឡាច បានចូលរួមរំលែកទុក្ខ និង នាំយកអំណោយរបស់​កាក​បាទ​​ក្រហមទៅ​ចែកជូនដល់ក្រុមគ្រួសារសពផងដែរ ៕

The post កុមា​រា​ម្នាក់​ស្លាប់​និង​៥នាក់​ទៀ​ត កំពុង​​សង្រ្គោះ​នៅមន្ទីរពេទ្យ​ដោយ​សារ​​នាំ​គ្នា​យក​​សត្វគី​ង្គក់​​ទៅ​ដុត​​បរិ​ភោគ appeared first on MYFM News.

]]>
ក្រុមការងារ​ចុះមូលដ្ឋាន​ស្រុក​កំពង់​ត្រឡាច អំពា​វនាវ​​ឲ្យពលរដ្ឋ​ចូល​រូម​​អនុវត្ត​​​តាម​ការ​​ណែនាំ​​​​របស់​ក្រសួងសុខា​ភិបាល ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ​-១៩​ https://myfmnews.com/archives/8740 Wed, 17 Feb 2021 04:41:30 +0000 https://myfmnews.com/?p=8740 កំពង់ឆ្នាំង៖ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា​ប្រធាន​ក្រុមកា​រ​ងាររាជរដ្ឋាភិបាល​​ចុះ​មូល​ដ្ឋាន​​ស្រុក​កំពង់​ត្រឡាច​ បានអំពាវនាវឲ្យពលរដ្ឋបន្ត​ចូល​រួមប្រុ​​​ងប្រយ័ត្ន និងធ្វើអនាម័យជាប់ជាប្រចាំ ដោយ​អនុវត្តតាមការ​ណែនាំ​​របស់​​ក្រសួង​​​សុខាភិ​​បា​ល​​អោយ​បានម៉ឺងម៉ាត់ ដើម្បីការពារ […]

The post ក្រុមការងារ​ចុះមូលដ្ឋាន​ស្រុក​កំពង់​ត្រឡាច អំពា​វនាវ​​ឲ្យពលរដ្ឋ​ចូល​រូម​​អនុវត្ត​​​តាម​ការ​​ណែនាំ​​​​របស់​ក្រសួងសុខា​ភិបាល ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ​-១៩​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា​ប្រធាន​ក្រុមកា​រ​ងាររាជរដ្ឋាភិបាល​​ចុះ​មូល​ដ្ឋាន​​ស្រុក​កំពង់​ត្រឡាច​ បានអំពាវនាវឲ្យពលរដ្ឋបន្ត​ចូល​រួមប្រុ​​​ងប្រយ័ត្ន និងធ្វើអនាម័យជាប់ជាប្រចាំ ដោយ​អនុវត្តតាមការ​ណែនាំ​​របស់​​ក្រសួង​​​សុខាភិ​​បា​ល​​អោយ​បានម៉ឺងម៉ាត់ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយ​​​កើត​ក្នុងគ្រួសារ និង នៅក្នុងសហគមន៍។ ការអំពាវនាវរបស់លោកជំទាវ ដូច​នេះ​បានធ្វើឡើង នៅក្នុងវេទិកាសាធារ​ណៈ​រ​បស់ក្រុម​​ការ​​ងារ​​​រាជរដ្ឋាភិបាល​ចុះ​​មូលដ្ឋាន​​ស្រុក​កំពង់​ត្រ​ឡាច​ នៅសាលាឃុំអំពិលទឹក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោកជំទាវ ម៉ាត់ ម៉ារ៉ា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​​អគ្គ​មហា​សេ​នា​​បតី​តេជោ ហ៊ុន សែន ជានាយករដ្ឋ​មន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានខិតខំ​អភិវឌ្ឍន៍​រីក​ចំរើនលើគ្រប់វិស័យ និងបាន​គិតគូរពីសុខ​ទុក្ខប្រជាពលរដ្ឋគ្រប់​ទីកន្លែងនិងគ្រប់​​ពេលវេ​​លា​​។ជាមួយ​គ្នានោះ លោកជំទាវ ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ ​សូម​ចូលរួមថែរក្សា​សន្តិភាព ចូលរួមគោរពច្បាប់​ផ្សេងៗរ​បស់​រដ្ឋ ខិតខំ​បង្កើន​​មុខ​របបប្រចាំថ្ងៃ អប់រំកូនចៅ​អោយ​ខិតខំ​រៀនសូត្រ​ជៀសអោយឆ្ងាយពីគ្រឿងញៀន​និងអំពើ​អបាយ​មុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់​ខ្ពើម៕

 

 

The post ក្រុមការងារ​ចុះមូលដ្ឋាន​ស្រុក​កំពង់​ត្រឡាច អំពា​វនាវ​​ឲ្យពលរដ្ឋ​ចូល​រូម​​អនុវត្ត​​​តាម​ការ​​ណែនាំ​​​​របស់​ក្រសួងសុខា​ភិបាល ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ​-១៩​ appeared first on MYFM News.

]]>
នគរ​​​បា​ល​ស្រុក​កំព​ង់​ត្រឡាច​ ចុះជួ​យច្រូត​ប្រមូល​ផល​ស្រូវ​ប្រជា​ពល​រដ្ឋ​ https://myfmnews.com/archives/7516 Wed, 09 Dec 2020 13:19:28 +0000 https://myfmnews.com/?p=7516 កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ ចំរើន អធិការរងនគរបាលស្រុកកំពង់ត្រឡាច បានចុះជួយច្រូតប្រមូលផលស្រូវប្រជាពលរដ្ឋ នៅឃុំពានី […]

The post នគរ​​​បា​ល​ស្រុក​កំព​ង់​ត្រឡាច​ ចុះជួ​យច្រូត​ប្រមូល​ផល​ស្រូវ​ប្រជា​ពល​រដ្ឋ​ appeared first on MYFM News.

]]>
កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ ចំរើន អធិការរងនគរបាលស្រុកកំពង់ត្រឡាច បានចុះជួយច្រូតប្រមូលផលស្រូវប្រជាពលរដ្ឋ នៅឃុំពានី ស្រុកកំពង់ត្រឡាច ៕

The post នគរ​​​បា​ល​ស្រុក​កំព​ង់​ត្រឡាច​ ចុះជួ​យច្រូត​ប្រមូល​ផល​ស្រូវ​ប្រជា​ពល​រដ្ឋ​ appeared first on MYFM News.

]]>
ផ្ទះ​ក្បឿង​មួយ​ខ្នង​នៅ​ស្រុក​​កំពង់​​ត្រឡាច ​ខេត្តកំ​ពង់​ឆ្នាំង​ ត្រូវអគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំង​ស្រុង https://myfmnews.com/archives/3720 Thu, 07 May 2020 02:44:00 +0000 https://myfmnews.com/?p=3720 កំពង់​ឆ្នាំង៖ ផ្ទះក្បឿង​មួយ​ខ្នង​ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិអូរូង ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច […]

The post ផ្ទះ​ក្បឿង​មួយ​ខ្នង​នៅ​ស្រុក​​កំពង់​​ត្រឡាច ​ខេត្តកំ​ពង់​ឆ្នាំង​ ត្រូវអគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំង​ស្រុង appeared first on MYFM News.

]]>

កំពង់​ឆ្នាំង៖ ផ្ទះក្បឿង​មួយ​ខ្នង​ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិអូរូង ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់​ឆ្នាំង ។

នគរបាល​មូលដ្ឋាន​ បានឲ្យដឹងថា ផ្ទះ​ដែល​ត្រូវ​បំផ្លាញ​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​មាន​ទំហំ៦,៥ម៉ែត្រ គុណ១៣ម៉ែត្រ ដំបូល
ប្រក់​​​​ក្បឿង ជញ្ជាំង​​ក្តារ (ឈើលើ ថ្មក្រោម) ម្ចាស់​ផ្ទះឈ្មោះ នី សាលី ភេទស្រី អាយុ៦៦ឆ្នាំ ។

ចំពោះមូលហេតុដែលបង្កអោយមានគ្រោះអគ្គីភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយគ្រោះអគ្គីភ័យនេះ​មិន​បណ្តា​ល​​​ឲ្យ​​ប៉ះ​ពាល់​​គ្រោះថ្នាក់​ដល់​ជីវិតមនុស្ស និង​ឆេះ​រាល​ដាលដល់​ផ្ទះអ្នក​ជិត​ខាង​នោះ​​ឡើយ។

គួរបញ្ជាក់ថា ក្នុងករណីអគ្គីភ័យនេះ​កម្លាំងនគរបាល​ស្រុកកំពង់ត្រឡាច​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​​ស្រុក​​សាមគ្គីមាន​ជ័យ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់​ចំនួន​ ០៣រ​ថយន្ត ៕

The post ផ្ទះ​ក្បឿង​មួយ​ខ្នង​នៅ​ស្រុក​​កំពង់​​ត្រឡាច ​ខេត្តកំ​ពង់​ឆ្នាំង​ ត្រូវអគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំង​ស្រុង appeared first on MYFM News.

]]>
ជន​ចាស់​ជរា​ ​២០​គ្រួសារ​​នៅ​ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច​ ទទួល​បាន​អំណោយ​ពី​លោក​ជំទាវ​ កុប​ ម៉ារី​យ៉ាស់​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ឆ្នាំង​​ https://myfmnews.com/archives/3400 Sat, 18 Apr 2020 02:59:50 +0000 https://myfmnews.com/?p=3400 ជនចាស់ជរាជួប​បញ្ហា​ខ្វះខាត​ក្នុងជីវភាព​ប្រចាំថ្ងៃ​ចំនួន​២០​គ្រួសារ នៅឃុំ​ឈូកស ស្រុក​កំពង់​​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទទួល​បាន​​អំណោយ​​សប្បុរសធម៌​ ពី​លោកជំទាវ​ កុប ម៉ារី​យ៉ាស់ អ្នក​តំណាង​រាស្រ្តមណ្ឌល​កំពង់ឆ្នាំង​ កាល​ពីថ្ងៃទី១៧ […]

The post ជន​ចាស់​ជរា​ ​២០​គ្រួសារ​​នៅ​ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច​ ទទួល​បាន​អំណោយ​ពី​លោក​ជំទាវ​ កុប​ ម៉ារី​យ៉ាស់​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ឆ្នាំង​​ appeared first on MYFM News.

]]>
ជនចាស់ជរាជួប​បញ្ហា​ខ្វះខាត​ក្នុងជីវភាព​ប្រចាំថ្ងៃ​ចំនួន​២០​គ្រួសារ នៅឃុំ​ឈូកស ស្រុក​កំពង់​​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទទួល​បាន​​អំណោយ​​សប្បុរសធម៌​ ពី​លោកជំទាវ​ កុប ម៉ារី​យ៉ាស់ អ្នក​តំណាង​រាស្រ្តមណ្ឌល​កំពង់ឆ្នាំង​ កាល​ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០​​២០ ។ជន​ចាស់​ជរាដែលជួ​ប​បញ្ហាខ្វះខាតក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ទាំង ២០គ្រួសារ​​នោះ ជា​ប្រជាពល​រដ្ឋរស់​នៅ​ក្នុងភូមិចំនួន៣ រួមមាន​ភូមិ​ទួល ភូមិ​ក្រសះថ្មី ភូមិ​អូរ​រូង​ របស់​ឃុំឈូកស ស្រុកកំពង់ត្រឡាច ។

គួ​រ​បញ្ជាក់​ថា អំណោយ​សប្បុរស​ធម៌ ដែល​លោក​ជំទាវ កុប ម៉ារី​យ៉ាស់ អ្នក​តំណាងរាស្រ្ត​មណ្ឌល​កំពង់ឆ្នាំង ផ្តល់ជូ​ន​នោះ​រួមមាន ក្នុង១​គ្រួសារ​ទទួល​បាន អង្ករ​១​០គីឡូ​ក្រាម មី០១​កេះ ដំណាប់​ល្មើ ០១​គីឡូក្រាម ម៉ាស់​ អាល់​កុល​លាងដៃ​ ​ថ្នាំផ្ដាសសាយ សាប៊ូ​លាង​ដៃ ៕ អត្ថបទ៖ សុគន្ធារី

 

The post ជន​ចាស់​ជរា​ ​២០​គ្រួសារ​​នៅ​ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច​ ទទួល​បាន​អំណោយ​ពី​លោក​ជំទាវ​ កុប​ ម៉ារី​យ៉ាស់​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ឆ្នាំង​​ appeared first on MYFM News.

]]>
សិស្សវិទ្យាល័យ ជា ស៊ីម ស្រុកកំពង់ត្រឡាច ដណ្តើមបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យ ប្រចាំខេត្តកំពង់ឆ្នាំង https://myfmnews.com/archives/816 Fri, 10 Jan 2020 18:41:19 +0000 http://myfmnews.com/?p=816 កំពង់ឆ្នាំង ៖សិស្ស​មក​ពី​វិទ្យាល័យ​ ជា​ ស៊ីម ​ស្រុក​កំពង់​ត្រឡាច​ យុវតី ហ៊ល​ លំអង​ ដណ្តើម​បាន​ជ័យ​លាភី​លេខ​១​ ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ […]

The post សិស្សវិទ្យាល័យ ជា ស៊ីម ស្រុកកំពង់ត្រឡាច ដណ្តើមបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យ ប្រចាំខេត្តកំពង់ឆ្នាំង appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖សិស្ស​មក​ពី​វិទ្យាល័យ​ ជា​ ស៊ីម ​ស្រុក​កំពង់​ត្រឡាច​ យុវតី ហ៊ល​ លំអង​ ដណ្តើម​បាន​ជ័យ​លាភី​លេខ​១​ ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ ផ្នែក​ស្មូត​កំណាព្យ ​បន្ទាប់ពី​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​និងវា​យតម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ពី​គណ​កម្មការ​ ។

បេក្ខជន​ដែល​ទទួល​បាន​ជ័យ​លាភី​ថ្នាក់​ខេត្ត នឹងត្រូវ​ទៅ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ដណ្តើម​ពាន​រង្វាន់​ស្មូត​កំណាព្យ ​សម្តេច​អគ្គមហា​សេ​នា​ប​តី​តេ​ជោ​​ ហ៊ុន សែន ​សម្រាប់​ឆ្នាំ​២០២០ខាងមុខ​ ។

សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី​១​០​ ខែ​មករា ​ឆ្នាំ​២០​២០ មាន​បេក្ខជន​ បេក្ខនារី ​ជា​សិស្សា​នុ​សិស្សចំនួន២៤នាក់ ​មក​ពី​សាលា​នានា​ក្នុង​ខេត្តកំពង់​ឆ្នាំង បាន​ចូល​រួម​ប្រឡង​ដណ្តើម​ជ័យ​លាភី​ថ្នាក់​ខេត្តលើ​ការ​តែង​និពន្ធ ស្មូតកំណាព្យ និង​ អំណាន ដោយមាន​ការ​វាយ​តម្លៃរបស់​គណៈ​កម្មការ​ ជា​មន្ត្រីមក​ពី​មន្ទីរវ​ប្បធម៌​និង​វិចិត្រ​សិល្បៈ​  មន្ទីរ​ព័ត៌មានខេត្ត​ និ​ង មន្ទីរអប់រំយុវជន និ​ងកីឡា​ខេត្តកំពង់​ឆ្នាំង​ ។​

ការប្រឡង​ប្រកួត​ប្រជែង​ដណ្តើម​ជ័យលាភី​នេះ​ ធ្វើឡើង​នៅមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​ ក្រោម​អធិបតីភាព​ លោក ស៊ឹម ប្រឹម​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់​ឆ្នាំ​ង ​។​

The post សិស្សវិទ្យាល័យ ជា ស៊ីម ស្រុកកំពង់ត្រឡាច ដណ្តើមបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យ ប្រចាំខេត្តកំពង់ឆ្នាំង appeared first on MYFM News.

]]>