កូវីដ១៩ Archives - MYFM News https://myfmnews.com/archives/tag/កូវីដ១៩ Fri, 24 Dec 2021 16:18:02 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png កូវីដ១៩ Archives - MYFM News https://myfmnews.com/archives/tag/កូវីដ១៩ 32 32 ស៊ី​ម៉ាក់ ​បង្ហាញ​​លទ្ធ​ផល​​នៃ​ការ​សិ​ក្សា​ស្រាវ​ជ្រាវ​ និង​អភិ​វឌ្ឍន៍​បច្ចេក​​ទេស​ សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូវីដ-​១៩​ https://myfmnews.com/archives/13936 Fri, 24 Dec 2021 13:45:39 +0000 https://myfmnews.com/?p=13936 កំពង់ឆ្នាំង ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ីនកម្ពុជា( CMAC ) បានបង្ហាញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុ នខ ហិតរកអ្នកផ្ទុកវិរុសកូវិដ ១៩ […]

The post ស៊ី​ម៉ាក់ ​បង្ហាញ​​លទ្ធ​ផល​​នៃ​ការ​សិ​ក្សា​ស្រាវ​ជ្រាវ​ និង​អភិ​វឌ្ឍន៍​បច្ចេក​​ទេស​ សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូវីដ-​១៩​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ីនកម្ពុជា( CMAC ) បានបង្ហាញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុ នខ ហិតរកអ្នកផ្ទុកវិរុសកូវិដ ១៩ បន្ទាប់ពីបានដំណើរការហ្វឹកហាត់អស់រយះពេលជាច្រើនខែកន្លងមក ។ ការបង្ហាញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុ នខ ហិតរកអ្នកផ្ទុកវិរុសកូវិដ ១៩ នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ កំពង់ឆ្នាំង ។

ឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយកររង នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្ហាញអំពីលទ្ធផលនៃកិច្ចការស្រាវជ្រាវ និង វាយតម្លៃអំពីសមត្ថភាពសុ នខ របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការហ្វឹកហាត់ ហិតរកអ្នកផ្ទុករីរុសកូវីដ ១៩ នៅដំណាក់កាលដំបូង ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមអ្នកស្រាវស្រាវជ្រាវសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង អ្នកបច្ចេកទេសហ្វឹកហាត់សុ នខហិតក្លិន បានបង្ហាញថា ពីមួយដំណាក់កាលទៅមួយដំណាក់កាល សុ នខ របស់កម្ពុជាកាន់តែមានសមត្ថភាពល្អប្រសើរក្នុងការហិតក្លិនរកអ្នកផ្ទុកវីរុសកូវីដ១៩ ប្រកបដោយជំនាញនិងបច្ចេកទេស ។ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជំងឺកូវីដ-១៩ ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សុ នខ របស់កម្ពុជាអាចមានសមត្ថភាព ហិតរកឃើញក្លិនសំណាក នៃអ្នកជំងឺកូវីដ-១៩ ក្នុងដំណាក់កាលហ្វឹកហ្វាត់នេះ ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានធ្វើការវាយតម្លៃខ្ពស់ និង សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារអ្នកស្រាវស្រាវជ្រាវសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង អ្នកបច្ចេកទេសហ្វឹកហាត់សុនខហិតក្លិន ដែលបានសហការគ្នា ធ្វើការស្រាវជ្រាវប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត បើទោះបីស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការសិក្សាស្រាវជ្រាវយ៉ាងណាក៏ដោយ ។

លទ្ធផលដែលសម្រេចបាននេះ បង្ហាញឱ្យឃើញថា កម្ពុជាអាចធ្វើបាននូវអ្វីដែលសង្គមជាតិត្រូវការ និង បានបោះជំហានថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍សមត្ថភាពជំនាញសុ នខ កាន់តែបានល្អប្រសើរ ក្នុងការហិតរកក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ ។ ក្រៅពីជំនាញស្នូលក្នុងការហិតរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៕

The post ស៊ី​ម៉ាក់ ​បង្ហាញ​​លទ្ធ​ផល​​នៃ​ការ​សិ​ក្សា​ស្រាវ​ជ្រាវ​ និង​អភិ​វឌ្ឍន៍​បច្ចេក​​ទេស​ សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូវីដ-​១៩​ appeared first on MYFM News.

]]>
ខេត្ត​ចំនួន​១៥ ត្រូវ​បាន​កំណត់​ជាភូមិសាស្រ្តតម្រូវ​ឲ្យ​អនុវត្តកា​តព្វកិច្ច​ពាក់​ម៉ាស និងរក្សា​គម្លាត​សុវត្ថិភា​ព https://myfmnews.com/archives/12594 Mon, 16 Aug 2021 14:56:48 +0000 https://myfmnews.com/?p=12594 ក្រសួង​សុខា​ភិបាល នៅថ្ងៃទី​១៦ ខែសីហានេះ បាន ប្រកាសជូនដំណឹងដាក់ខេត្តចំនួន១៥ ជាភូមិសាស្រ្ត អនុវត្តកាត​ព្វកិច្ច​ពាក់​ម៉ាស​ និងកាតព្វកិច្ចរក្សា គម្លាត សុវត្ថិភាព។ […]

The post ខេត្ត​ចំនួន​១៥ ត្រូវ​បាន​កំណត់​ជាភូមិសាស្រ្តតម្រូវ​ឲ្យ​អនុវត្តកា​តព្វកិច្ច​ពាក់​ម៉ាស និងរក្សា​គម្លាត​សុវត្ថិភា​ព appeared first on MYFM News.

]]>
ក្រសួង​សុខា​ភិបាល នៅថ្ងៃទី​១៦ ខែសីហានេះ បាន ប្រកាសជូនដំណឹងដាក់ខេត្តចំនួន១៥ ជាភូមិសាស្រ្ត អនុវត្តកាត​ព្វកិច្ច​ពាក់​ម៉ាស​ និងកាតព្វកិច្ចរក្សា គម្លាត សុវត្ថិភាព។

ខេត្តទាំង ១៥ មាន ខេត្តពោធិ៍សាត់ ​បាត់​ដំបង មណ្ឌលគិរី រតន​គិរី ក្រចេះ ស្ទឹង​ត្រែង កំពត កែប កំពង់ធំ ព្រះវិ​ហារ ប៉ៃលិន កោះកុង កំពង់​ឆ្នាំង ត្បូងឃ្មុំ និង ខេត្ត ឧត្តរមានជ័យ៕

The post ខេត្ត​ចំនួន​១៥ ត្រូវ​បាន​កំណត់​ជាភូមិសាស្រ្តតម្រូវ​ឲ្យ​អនុវត្តកា​តព្វកិច្ច​ពាក់​ម៉ាស និងរក្សា​គម្លាត​សុវត្ថិភា​ព appeared first on MYFM News.

]]>
ទើប​ជា​ពី​ជំងឺ​កូវីដ​១៩ ពេទ្យ​ឲ្យធ្វើ​ចត្តា​ឡីស័ក​១៤ថ្ងៃ និង​រងចាំ​តេស្ត​សំណាក​ចុង​ក្រោយ​ម្តង​ទៀត បែរ​ជាល្មើស​ការ​ណែនាំ ​ធ្វើ​ដំណើរ​​​​ពីភ្នំពេញ​​មក​ដល់​​កំពង់​ឆ្នាំង​ https://myfmnews.com/archives/9979 Fri, 09 Apr 2021 01:52:58 +0000 https://myfmnews.com/?p=9979 កំពង់ឆ្នាំង៖ បុរសម្នាក់មានជំងឺកូវីដ១៩ ទើបព្យាបាលជាសះស្បើយ ហើយគ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត១៤ថ្ងៃ និងត្រូវរង ចាំ​ធ្វើ​សំណាកលើកចុងក្រោយម្តងទៀតនៅថ្ងៃទី២០ ខែមេសា ខាងមុខ បែរជាល្មើស លួចរត់ពីភ្នំពេញមកដល់ពង្រខេត្តកំពង់ឆ្នាំង […]

The post ទើប​ជា​ពី​ជំងឺ​កូវីដ​១៩ ពេទ្យ​ឲ្យធ្វើ​ចត្តា​ឡីស័ក​១៤ថ្ងៃ និង​រងចាំ​តេស្ត​សំណាក​ចុង​ក្រោយ​ម្តង​ទៀត បែរ​ជាល្មើស​ការ​ណែនាំ ​ធ្វើ​ដំណើរ​​​​ពីភ្នំពេញ​​មក​ដល់​​កំពង់​ឆ្នាំង​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ បុរសម្នាក់មានជំងឺកូវីដ១៩ ទើបព្យាបាលជាសះស្បើយ ហើយគ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត១៤ថ្ងៃ និងត្រូវរង ចាំ​ធ្វើ​សំណាកលើកចុងក្រោយម្តងទៀតនៅថ្ងៃទី២០ ខែមេសា ខាងមុខ បែរជាល្មើស លួចរត់ពីភ្នំពេញមកដល់ពង្រខេត្តកំពង់ឆ្នាំង ត្រូវចាប់យកទៅធ្វើចត្តាឡីស័កវិញទាំងយប់ ។
លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គាត់​ជាអ្នក​ចម្លងជំងឺកូវិដ.19 ដល់បងរបស់គាត់២នាក់ប្តីប្រពន្ធ ដែលមានចំការនិងកសិដ្ឋាន នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានឲ្យដឹងទៀតថា បុរសរូបនេះឈ្មោះជា សូនី ភេទប្រុស អាយុ៣៤ឆ្នាំ មាន​អាស័យដ្ឋាននៅ​រាជធានី ភ្នំពេញ ត្រូវប​ញ្ជូនឲ្យទៅធ្វើចត្តាឡីស័កនៅ​មណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស វេលាជាង១០យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ៕
 

The post ទើប​ជា​ពី​ជំងឺ​កូវីដ​១៩ ពេទ្យ​ឲ្យធ្វើ​ចត្តា​ឡីស័ក​១៤ថ្ងៃ និង​រងចាំ​តេស្ត​សំណាក​ចុង​ក្រោយ​ម្តង​ទៀត បែរ​ជាល្មើស​ការ​ណែនាំ ​ធ្វើ​ដំណើរ​​​​ពីភ្នំពេញ​​មក​ដល់​​កំពង់​ឆ្នាំង​ appeared first on MYFM News.

]]>
ក្រសួង​​​ទេស​ចរ​ណ៍ ណែនាំ​​ឲ្យ​បិទ​​រមណីយដ្ឋាន​​ទេសចរណ៍ទាំងអស់នៅ​​ទូទាំង​​ប្រទេស​​​រ​យៈ​​ពេល​១​៤​​ថ្ងៃ https://myfmnews.com/archives/9958 Wed, 07 Apr 2021 15:00:27 +0000 https://myfmnews.com/?p=9958 ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ ក្រសួងទេសចរណ៍ បានធ្វើ​ការណែនាំ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជ​ធានី ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការបិទ​​រមណីយដ្ឋាន​ទេ​សចរណ៍ […]

The post ក្រសួង​​​ទេស​ចរ​ណ៍ ណែនាំ​​ឲ្យ​បិទ​​រមណីយដ្ឋាន​​ទេសចរណ៍ទាំងអស់នៅ​​ទូទាំង​​ប្រទេស​​​រ​យៈ​​ពេល​១​៤​​ថ្ងៃ appeared first on MYFM News.

]]>
ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ ក្រសួងទេសចរណ៍ បានធ្វើ​ការណែនាំ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជ​ធានី ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការបិទ​​រមណីយដ្ឋាន​ទេ​សចរណ៍ គោលដៅ​ទេសចរណ៍ សហ​គមន៍​​ទេសចរណ៍ និង​កន្លែង​ដែលមាន​សក្តា​នុព​ល​​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន រយៈពេល​​១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​ជា​កំហិត​។ នេះ​បើយោងតាមលិខិតរបស់ឯកឧត្ត​ម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសច​រណ៍ ជ​ម្រា​ប​ជូន​ទៅកាន់ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត នៅថ្ងៃទី០៧ ខែមសា ឆ្នាំ២០២១។

ជាមូយគ្នានោះ ឯកឧត្ត​ម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសច​រណ៍ ក៏ណែនាំឲ្យមន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​ចាត់តាំង​ក្រុមការងារ ដើម្បី​​តាមដាន​ត្រួតពិនិត្យ​កិច្ចការ នេះ​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ទេសចរណ៍​ណាមួយ​នៅ​តាម​រម​ណី​យ​ដ្ឋាន​ទេសចរ​ណ៍ គោលដៅ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​កន្លែង​ដែលមាន​សក្តានុពល​ទេសចរណ៍ ដែល​មាន​នៅក្នុង​មូលដ្ឋាន របស់ខ្លួន​ក្នុង​រយៈ​ពេល​នៃ​​កា​របិទជា​បណ្តោះអាស​ន្ន​នេះ ជាដាច់ខាត​៕

The post ក្រសួង​​​ទេស​ចរ​ណ៍ ណែនាំ​​ឲ្យ​បិទ​​រមណីយដ្ឋាន​​ទេសចរណ៍ទាំងអស់នៅ​​ទូទាំង​​ប្រទេស​​​រ​យៈ​​ពេល​១​៤​​ថ្ងៃ appeared first on MYFM News.

]]>
ស្រ្តីវិជ្ជមាន​កូវីដ១៩ម្នាក់ នាំមិត្ត​ភក្តិ​​​មក​លេងស្រះ​​ចិញ្ចឹម​ត្រីនៅខេត្តកំពង់​ឆ្នាំង ត្រូវបញ្ជូនទៅព្យាបាលនៅ​ភ្នំពេញវិញ​ទាំង​​យប់ https://myfmnews.com/archives/9680 Thu, 25 Mar 2021 02:08:09 +0000 https://myfmnews.com/?p=9680 កំពង់ឆ្នាំង៖ បើតាមការបញ្ជាក់ពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អោយដឹងថា កាលពី​​យប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០​២១នេះ ​​ក្រុមគ្រូពេទ្យបានបញ្ជូន​​​ស្ត្រីវិជ្ជមាន​កូវីដ១៩​ម្នាក់​ […]

The post ស្រ្តីវិជ្ជមាន​កូវីដ១៩ម្នាក់ នាំមិត្ត​ភក្តិ​​​មក​លេងស្រះ​​ចិញ្ចឹម​ត្រីនៅខេត្តកំពង់​ឆ្នាំង ត្រូវបញ្ជូនទៅព្យាបាលនៅ​ភ្នំពេញវិញ​ទាំង​​យប់ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ បើតាមការបញ្ជាក់ពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អោយដឹងថា កាលពី​​យប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០​២១នេះ ​​ក្រុមគ្រូពេទ្យបានបញ្ជូន​​​ស្ត្រីវិជ្ជមាន​កូវីដ១៩​ម្នាក់​ ពីស្រុកកំពង់​​ត្រឡាច​មក​ព្យាបាលនៅភ្នំពេញទាំង​​យប់ បន្ទាប់ពីស្ត្រីមា្នក់​នេះ​​បាន​នាំមិត្តភក្តិមក​លេងស្រះចិញ្ចឹម​ត្រី​មួយ​​​​កន្លែង​​នៅក្នុងស្រុកកំពង់ត្រឡាច ។

ស្ត្រីវិជ្ជមាន​កូវីដ១៩ម្នាក់នោះ មានឈ្មោះ ហីន ចាញ់សុធា អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយប៉ាក សង្កាត់​​ស្វាយប៉ាក ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញ បាននាំមិត្តភក្តិមកលេងស្រះចិញ្ចឹមត្រីរបស់បង​ស្រីនៅ​​ក្នុងភូមិ​កំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយពីដឹងព័ត៌មានភ្លាម ឯកឧត្តអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយ​​ឡាន​​ពេទ្យ​​ដឹក​យក​ស្រ្តីវិ​​ជ្ជមាន​កូវីដ​​១៩​នោះ យកទៅព្យាបាលនៅសណ្ឋាអាំងទែកុងទីណង់តាល់ទាំ​​ង​​យប់ ចំណែកបុរសជាមិត្តភក្តិរបស់ស្ត្រីនោះ បានដាក់អោយ​ធ្វើចត្តា​​ឡីស័ក​​នៅ​​កន្លែងចិញ្ចឹម​​ត្រីនោះ និងមានការយាមកាមយ៉ាងតឹងរឹងពីសមត្ថកិច្ចផងដែរ។

មន្ត្រីជំនាញ អះអាងថា នៅក្នុងស្រុកកំពង់ត្រឡាចវិញ មិនមានអ្នកណាពាក់ព័ន្ធនឹងបុគ្គលទាំង២នាក់​ខាងលើនេះទេ ដោយសារពួកគេមក​​ពីភ្នំពេញ​ជិះឡានផ្ទាល់ខ្លួន។ បើទោះបីយ៉ាងណា អាជ្ញាធរក៏​​បន្តស្រាវ​ជ្រាវក្រែងមានអ្នកពាក់ព័ន្ធនឹងបុគ្គល​ទាំងពីររូបនេះ៕

 

 

The post ស្រ្តីវិជ្ជមាន​កូវីដ១៩ម្នាក់ នាំមិត្ត​ភក្តិ​​​មក​លេងស្រះ​​ចិញ្ចឹម​ត្រីនៅខេត្តកំពង់​ឆ្នាំង ត្រូវបញ្ជូនទៅព្យាបាលនៅ​ភ្នំពេញវិញ​ទាំង​​យប់ appeared first on MYFM News.

]]>
រដ្ឋ​បាល​រាជធានី​ភ្នំពេញ ទទួល​អំណោយពី​ក្រុមហ៊ុន​ឯកជន និង​បែង​ចែក​ម៉ាស៊ីន​វាស់​កម្ដៅ បាញ់អាកុល និងប​ដាអប់រំ​ជូនផ្សារ​ទាំង២៥ ​ដើម្បីបង្ការ​ទប់ស្កាត់​ជម្ងឺ​កូវីដ-​១៩ https://myfmnews.com/archives/9001 Wed, 03 Mar 2021 14:44:26 +0000 https://myfmnews.com/?p=9001 ភ្នំពេញ៖ ម៉ាសជាច្រើនម៉ឺនម៉ាសនិងទឹកសម្លាប់មេរោគជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុនឯកជនមួយ បានប្រគល់​ជូនរដ្ឋបាល​រាជ​ធានី​ភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុង​ស​ហ​​គមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ពិធីប្រគល់​និងទទួលខាង​លើនេះ​បានធ្វើ​ឡើងនារសៀលថ្ងៃទី០៣ ខែមិនា […]

The post រដ្ឋ​បាល​រាជធានី​ភ្នំពេញ ទទួល​អំណោយពី​ក្រុមហ៊ុន​ឯកជន និង​បែង​ចែក​ម៉ាស៊ីន​វាស់​កម្ដៅ បាញ់អាកុល និងប​ដាអប់រំ​ជូនផ្សារ​ទាំង២៥ ​ដើម្បីបង្ការ​ទប់ស្កាត់​ជម្ងឺ​កូវីដ-​១៩ appeared first on MYFM News.

]]>
ភ្នំពេញ៖ ម៉ាសជាច្រើនម៉ឺនម៉ាសនិងទឹកសម្លាប់មេរោគជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុនឯកជនមួយ បានប្រគល់​ជូនរដ្ឋបាល​រាជ​ធានី​ភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុង​ស​ហ​​គមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ពិធីប្រគល់​និងទទួលខាង​លើនេះ​បានធ្វើ​ឡើងនារសៀលថ្ងៃទី០៣ ខែមិនា ​ឆ្នាំ​២០២១ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន​ឯក​ឧត្តម​ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអំណោយ​ទាំង​នេះរួមមាន ម៉ាសចំនួន១​០ម៉ឺន​ម៉ាស​និងទឹកស​ម្លាប់​មេរោគ​ចំនួន២២៥០ដបតូច ។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហ​គម​ន៍​ ២០ កុម្ភៈនេះ ។

នារសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម ឃួង ស្រេងក៏បានប្រគល់ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុលជូនទៅផ្សារទាំង២៥ នៅក្នុង​រាជ​ធានីភ្នំពេញផងដែរ ដោយក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលចំនួន២គ្រឿង​និងបដាអប់រំ​ចំនួន៤​ផ្ទាំង​ដែលម៉ាសុីនវាស់កម្ដៅនិងបាញ់អាកុលជាមួយនឹងបដាអប់រំពាក់ព័ន្ធការបង្ការទប់ស្កាត់ជម្ងឺកូវីដ–១៩នេះ បានមកពីការ​ជួយ​ឧបត្ថម​ពីក្រុម​ហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា ដែលបានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ៕

The post រដ្ឋ​បាល​រាជធានី​ភ្នំពេញ ទទួល​អំណោយពី​ក្រុមហ៊ុន​ឯកជន និង​បែង​ចែក​ម៉ាស៊ីន​វាស់​កម្ដៅ បាញ់អាកុល និងប​ដាអប់រំ​ជូនផ្សារ​ទាំង២៥ ​ដើម្បីបង្ការ​ទប់ស្កាត់​ជម្ងឺ​កូវីដ-​១៩ appeared first on MYFM News.

]]>
ទីតាំង​ជាង​២ម៉ឺន​៨ពាន់​​កន្លែង បាន​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធបច្ចេក​វិទ្យា QR Code ​“ទប់​ស្កា​ត់​កូវីដ-១៩ Stop ​Covid” គិតត្រឹម​វេលា​ម៉ោង១១:៣០​នាទី ​ថ្ងៃទី២៣ ​កុម្ភៈ​ https://myfmnews.com/archives/8892 Tue, 23 Feb 2021 17:11:15 +0000 https://myfmnews.com/?p=8892 បន្ទាប់ពីកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid» កាលពីថ្ងៃទី២០ កុម្ភៈ គិតមក​ត្រឹម​វេលា​ម៉ោង​១១​:​៣០នាទី ថ្ងៃទី២៣ខែកុម្ភៈ នេះគឺ […]

The post ទីតាំង​ជាង​២ម៉ឺន​៨ពាន់​​កន្លែង បាន​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធបច្ចេក​វិទ្យា QR Code ​“ទប់​ស្កា​ត់​កូវីដ-១៩ Stop ​Covid” គិតត្រឹម​វេលា​ម៉ោង១១:៣០​នាទី ​ថ្ងៃទី២៣ ​កុម្ភៈ​ appeared first on MYFM News.

]]>
បន្ទាប់ពីកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid» កាលពីថ្ងៃទី២០ កុម្ភៈ គិតមក​ត្រឹម​វេលា​ម៉ោង​១១​:​៣០នាទី ថ្ងៃទី២៣ខែកុម្ភៈ នេះគឺ មានគ្រឹះស្ថាន​សាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ចំនួន​ជាង​២៨​៨០៩ កន្លែង ​បាន​ចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ។

ទីតាំងចំនួន​ជាង២ម៉ឺន៨ពាន់កន្លែង​ដែលបា​នដាក់ប្រើប្រាស់ប្រព័ន្ធ QR Code « ទប់ស្កាត់កូវីដ Stop Covid» គឺមានមនុស្សស្កេន QR Code ​​នេះ ចំនួន  ៤​៣​១,​៥៩៨ ដង។

 

ជាមួយ​គ្នានោះ ក្រសួងប្រៃស​ណីយ៍និងទូរគមនាគមន៍ នៅតែអំពាវនាវដ​ល់ម្ចាស់អាជីវកម្មគ្រឹះ​​ស្ថាននានា និងសាធារណជន ចូល​រួម​ប្រើប្រាស់ប្រព័ន្ធQR Code នេះ ដើម្បីរួមចំណែ​កជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីក​​រាលដាល​នៃជំងឺកូវីដ-១៩៕

The post ទីតាំង​ជាង​២ម៉ឺន​៨ពាន់​​កន្លែង បាន​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធបច្ចេក​វិទ្យា QR Code ​“ទប់​ស្កា​ត់​កូវីដ-១៩ Stop ​Covid” គិតត្រឹម​វេលា​ម៉ោង១១:៣០​នាទី ​ថ្ងៃទី២៣ ​កុម្ភៈ​ appeared first on MYFM News.

]]>
មន្រ្តី​នគរ​បាល​​ជាន់ខ្ពស់​​នៃអគ្គស្នង​កា​រ​ដ្ឋានន​គរបាល​​ជាតិ ជាង​១០០​នាក់ ចាក់​​វ៉ាក់​សាំង​​ការពា​រកូវីដ​១៩ នៅមន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ-សូវៀ​ត https://myfmnews.com/archives/8886 Tue, 23 Feb 2021 16:54:08 +0000 https://myfmnews.com/?p=8886 មន្ត្រី​ន​គរបាលជាន់ខ្ពស់​នៃអគ្គស្នង​ការ​ដ្ឋានន​គរបាល​ជាតិ​ជាង១០០នាក់  កាល​ព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានអញ្ជើញ​មក​ចាក់​វ៉ាក់​សាំង ការពារកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឳកាសអញ្ជើញ​ដឹកនាំនាយនគរបាលជាន់​ខ្ពស់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នោះ […]

The post មន្រ្តី​នគរ​បាល​​ជាន់ខ្ពស់​​នៃអគ្គស្នង​កា​រ​ដ្ឋានន​គរបាល​​ជាតិ ជាង​១០០​នាក់ ចាក់​​វ៉ាក់​សាំង​​ការពា​រកូវីដ​១៩ នៅមន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ-សូវៀ​ត appeared first on MYFM News.

]]>
មន្ត្រី​ន​គរបាលជាន់ខ្ពស់​នៃអគ្គស្នង​ការ​ដ្ឋានន​គរបាល​ជាតិ​ជាង១០០នាក់  កាល​ព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានអញ្ជើញ​មក​ចាក់​វ៉ាក់​សាំង ការពារកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឳកាសអញ្ជើញ​ដឹកនាំនាយនគរបាលជាន់​ខ្ពស់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឆៃ ស៊ី​ណា​រិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា កម្លាំង នគរបាលជាតិគ្រប់ផ្នែក និង​គ្រប់​អង្គ​ភាព​ពាក់ព័ន្ធទាំងអស់ មាន​ជំនឿ​ជឿ​ជាក់ លើវ៉ាក់សាំង ស៊ីណូហ្វាម របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយ​កម្លាំង​​នគរបាល​ជាតិទូទាំង​ប្រទេស​ប្រមាណ​​ជាង៦ ម៉ឺននាក់ ក៏បាន​ត្រៀម​ខ្លួនជា​រួច​ស្រេច​​ហើយ សម្រាប់ការទទួ​លយក​ការ​ចាក់​វ៉ាក់​សាំង​នេះ ដើម្បីការពារខ្លួន​ជៀស​ផុតពី​ជំងឺឆ្លងកូវីដ១៩ ក្នុង​ប្រតិបត្តិ​ការ​ការពារ​សន្តិសុខ សណ្ដាប់សាធារណៈជូនប្រជាពលរដ្ឋ ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បាន សម្តែង នូវទឹកចិត្តសប្បាយរីករាយ និងរំភើប ដោយសារឃើញ ការយកចិត្តទុកដាក់ ពី​សំ​ណា​ក់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរអំពីបញ្ហាសុខទុក្ខ និងកិច្ចការពារសុវត្ថិភាពសន្តិ សុខ ជូនប្រជាជនកម្ពុ​ជា​ទាំងមូល។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូត ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួង​សុខា​ភិបាល​ បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ ចិន ជូនអ្នក ស្ម័គ្រចិត្ត បានចំនួន ៥៨៦០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១៩​៧​៦នាក់៕

The post មន្រ្តី​នគរ​បាល​​ជាន់ខ្ពស់​​នៃអគ្គស្នង​កា​រ​ដ្ឋានន​គរបាល​​ជាតិ ជាង​១០០​នាក់ ចាក់​​វ៉ាក់​សាំង​​ការពា​រកូវីដ​១៩ នៅមន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ-សូវៀ​ត appeared first on MYFM News.

]]>
អភិ​បាល​ខេត្ត​​កំពង់​ឆ្នាំង ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​​វិធាន​ការពារ​ជំងឺ​​កូ​វីដ​-​១៩ ដើម្បី​រួមគ្នា​​ទប់​ស្កាត់​​​ព្រឹត្តិការណ៍​សហ​គមន៍​​«២០​កុម្ភៈ» https://myfmnews.com/archives/8858 Mon, 22 Feb 2021 03:28:02 +0000 https://myfmnews.com/?p=8858 កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​​កំពង់ឆ្នាំង ណែនាំអោយអាជ្ញាធរមូលដ្ឋាន​នៅទូទាំង​​ខេត្ត ត្រូវ​​ពង្រឹង​​វិធាន​ការពារ​​ជំងឺ​កូ​វីដ​-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នា​​ទប់ស្កាត់​​ព្រឹត្តិការណ៍សហគមន៍ […]

The post អភិ​បាល​ខេត្ត​​កំពង់​ឆ្នាំង ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​​វិធាន​ការពារ​ជំងឺ​​កូ​វីដ​-​១៩ ដើម្បី​រួមគ្នា​​ទប់​ស្កាត់​​​ព្រឹត្តិការណ៍​សហ​គមន៍​​«២០​កុម្ភៈ» appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​​កំពង់ឆ្នាំង ណែនាំអោយអាជ្ញាធរមូលដ្ឋាន​នៅទូទាំង​​ខេត្ត ត្រូវ​​ពង្រឹង​​វិធាន​ការពារ​​ជំងឺ​កូ​វីដ​-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នា​​ទប់ស្កាត់​​ព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ» ដែល​ជា​ព្រឹត្តិការ​ណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍​កម្ពុជា​ជាថ្មីម្តង​​ទៀត។ ការណែនាំរបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅពិធី​ប្រកាស​ចូលកាន់​មុខ​តំណែង​​អភិបាលស្រុក​​ទឹកផុស នៅព្រឹ​​កថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១។

​ជាមួយគ្នានោះ ឯកឧត្តម​ ក៏បានណែនាំអោយអាជ្ញាធរក្រុង ស្រុកក្នុងខេត្ត ត្រូវចុះ​ផ្សព្វផ្សាយពីវិធាន​​ការការពារកូវីដ១៩ ជូនប្រជា​ពលរដ្ឋ និង​ជំរុញ​អោយប្រជាពលរដ្ឋ ​ពាក់ម៉ាស់ និ​ង​ការ​លាង​​ដៃសម្លាប់​​មេរោគ ព្រមទាំងត្រូវអនុវត្ត​ឲ្យបានខ្ជាប់​ខ្ជួន នូវគម្លាតសុវត្ថិភាព​សង្គម និង​ត្រូវ​អនុវត្តឱ្យ​បាន​ម៉ឺងម៉ាត់​នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ផ្សេង​ទៀតរបស់​ក្រសួង​សុខាភិបាល​​និងស្ថាប័ន​ពាក់​ព័ន្ធនានា ដែលកំពុងនៅជាធរមាន។

គួរបញ្ជាក់ថា គិតត្រឹមម៉ោងស៧៖០០នាទី​ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញ​​អ្នកឆ្លងកូវីដ១៩ ថ្មីចំនួន​៥៦៨នាក់ ក្នុងនោះ​អ្នក​ជា​សះស្បើយ​ចំនួន ៤៧៥នាក់ និងអ្នក​ជំងឺចំនួន ៩៣នាក់កំពុងសម្រាក​នៅមន្ទីរពេទ្យ៕

The post អភិ​បាល​ខេត្ត​​កំពង់​ឆ្នាំង ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​​វិធាន​ការពារ​ជំងឺ​​កូ​វីដ​-​១៩ ដើម្បី​រួមគ្នា​​ទប់​ស្កាត់​​​ព្រឹត្តិការណ៍​សហ​គមន៍​​«២០​កុម្ភៈ» appeared first on MYFM News.

]]>
ថ្ងៃ​បើក​​យុទ្ធនា​​ការ! ថ្នាក់​ដឹក​​នាំ​៤រូប​ក្នុងខេត្តកំព​ង់​​​ឆ្នាំង បាន​​​​​ចាក់​​​វ៉ាក់​​​សាំង​​​ការពារ​​​កូវីដ​​​១​៩ រួចរាល់​ហើយ https://myfmnews.com/archives/8554 Wed, 10 Feb 2021 15:49:54 +0000 https://myfmnews.com/?p=8554 នៅថ្ងៃបើកយុទ្ធនាការនាចាក់វ៉ាក់​សាំង​ការពារ​កូវីដ​១៩នៅកម្ពុជា ​នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ​ ៤រូបក្នុង​ជួរ​គណៈ​​អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចាក់វ៉ាក់សាំងការពារកូវីដ១៩ ជា​លើកដំបូង នៅមន្ទីរ​ពេទ្យ​​​​មិត្តភាពខ្មែរ-សូវៀត ។ […]

The post ថ្ងៃ​បើក​​យុទ្ធនា​​ការ! ថ្នាក់​ដឹក​​នាំ​៤រូប​ក្នុងខេត្តកំព​ង់​​​ឆ្នាំង បាន​​​​​ចាក់​​​វ៉ាក់​​​សាំង​​​ការពារ​​​កូវីដ​​​១​៩ រួចរាល់​ហើយ appeared first on MYFM News.

]]>
នៅថ្ងៃបើកយុទ្ធនាការនាចាក់វ៉ាក់​សាំង​ការពារ​កូវីដ​១៩នៅកម្ពុជា ​នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ​ ៤រូបក្នុង​ជួរ​គណៈ​​អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចាក់វ៉ាក់សាំងការពារកូវីដ១៩ ជា​លើកដំបូង នៅមន្ទីរ​ពេទ្យ​​​​មិត្តភាពខ្មែរ-សូវៀត ។

ថ្នាក់​ដឹកនាំ​ ៤រូបនោះ រួមមាន ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិ​បាល​​​រង​ខេត្ត​កំពង់​ឆ្នាំង លោកជំទាវ ប៊ន សុភី និងលោក ប្រាក់ វ៉ុន ប្រធានមន្ទីរ​​សុខាភិបាលខេត្តកំពង់ឆ្នាំង។

សម្រាប់ការ​​ចាក់វ៉ាក់សាំងការពារកូវីដ១៩នៅព្រឹក​មិញនេះ បានធ្វើ​ឡើង តំណាលគ្នា​ជាមួយនឹង​អភិបាលខេត្ត រាជធានី រដ្ឋមន្ត្រី ឥស្សរជន មួយ​​ចំនួន បន្ទាប់ពី​មានការអំពាវនាវ ពី​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យធ្វើជា​បន្ទាន់និង​ដើម្បី ឱ្យ​ប្រជាជន មហាជន មានការ​ទុកចិត្ត លើ​វ៉ាក់សាំង ពី​ប្រទេស​ចិន​នេះ ។ 

The post ថ្ងៃ​បើក​​យុទ្ធនា​​ការ! ថ្នាក់​ដឹក​​នាំ​៤រូប​ក្នុងខេត្តកំព​ង់​​​ឆ្នាំង បាន​​​​​ចាក់​​​វ៉ាក់​​​សាំង​​​ការពារ​​​កូវីដ​​​១​៩ រួចរាល់​ហើយ appeared first on MYFM News.

]]>