កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី Archives - MYFM News https://myfmnews.com/archives/tag/កូនប្រុសក្រោមពន្លឺព្រះ Mon, 13 Mar 2023 15:51:41 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី Archives - MYFM News https://myfmnews.com/archives/tag/កូនប្រុសក្រោមពន្លឺព្រះ 32 32 សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» https://myfmnews.com/archives/18161 Mon, 13 Mar 2023 15:51:41 +0000 https://myfmnews.com/?p=18161 នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]

The post សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» appeared first on MYFM News.

]]>
នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំង ពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ ដែលថតបានប្រមាណជា៦០% សល់៤០%ទៀតនឹងត្រូវថត បន្តនាពេលបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងការរៀបចំពីបុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធីនេះឡើង។

សម្ដេចតេជោ បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អក្នុងរឿងនេះ។សម្ដេចតេជោបានអរគុណ និងវាយតម្លៃ ខ្ពស់ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ដែលបានចូលរួមសម្របសម្រួលនៅក្នុងការផលិតរឿងនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែង ដែលបានជួយសម្រួលឲ្យមាន ទីតាំងថតផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជន ដែលបានចូលថវិកា សម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ជាបន្តបន្ទាប់។

ជាមួយគ្នានេះ សម្តេចតេជោបន្តថា តួអង្គសម្តេចក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរ ហើយរឿងនេះ នឹងក្លាយជាកេរ្តិ៍មរកតសម្រាប់អ្នកជំនាន់ក្រោយ យល់ដឹង។ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នឹងផ្តល់ប្រយោជន៍ ដល់អ្នកស្រាវ ជ្រាវប្រវត្តិសាស្ត្រ ដែលមានដំណាក់កាលមួយទៅដំណាក់កាលមួយទៀត៕

The post សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» appeared first on MYFM News.

]]>