កម្ពុជា Archives - MYFM News https://myfmnews.com/archives/tag/កម្ពុជា Fri, 18 Feb 2022 11:22:09 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png កម្ពុជា Archives - MYFM News https://myfmnews.com/archives/tag/កម្ពុជា 32 32 កម្ពុជា ឈ្នះ​ហ្វីលីពីន ១-០ បន្ត​​ឈ​រ​​​លើ​​កំពូល​​​តារាង​​ពូល A https://myfmnews.com/archives/14552 Thu, 17 Feb 2022 21:04:19 +0000 https://myfmnews.com/?p=14552 ក្រុម U23 ឆ្នាំ​កម្ពុជា​ យក​ឈ្នះ​ក្រុម​ U23 ​ហ្វីលីពីន ​ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​លើក​ទី​២​ក្នុង​​ពូល A […]

The post កម្ពុជា ឈ្នះ​ហ្វីលីពីន ១-០ បន្ត​​ឈ​រ​​​លើ​​កំពូល​​​តារាង​​ពូល A appeared first on MYFM News.

]]>
ក្រុម U23 ឆ្នាំ​កម្ពុជា​ យក​ឈ្នះ​ក្រុម​ U23 ​ហ្វីលីពីន ​ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​លើក​ទី​២​ក្នុង​​ពូល A ជើងឯក​ AFF U23 Championship 2022 នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។
គ្រាប់​បាល់​ជ័យជម្នះ​របស់​កម្ពុជារក​បាន​​ដោយកីឡាករ​វ័យ​ក្មេង​ជាង​គេ​សម្រាប់​កម្ពុជា ស៊ីន សុវណ្ណមករា នៅ​នាទី​៨១។
ដូច្នេះ​កម្ពុជា​មាន​៦​ពិន្ទុ​បន្ត​ឈរ​លើ​កំពូល​តារាង​ពូល A ដោយ​សង្ឃឹម​ខ្ពស់​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ កម្ពុជា​ត្រូវ​ការ​ត្រឹម​ស្មើ​នឹង​ទីម័រ​ខាង​កើត​ក៏​ឈរ​លើ​កំពូល​តារាង​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​​ក្រោយ។
ពិន្ទុ​បណ្តោះ​អាសន្ន​ ពូល A
-កម្ពុជា មាន​ ៦ពិន្ទុ
-ទីម័រ​ខាង​​កើត មាន​៤​ពិន្ទិ
-ហ្វីលីពីន មាន ១ពិន្ទុ
-ព្រុយណេ មាន ០ពិន្ទុ

The post កម្ពុជា ឈ្នះ​ហ្វីលីពីន ១-០ បន្ត​​ឈ​រ​​​លើ​​កំពូល​​​តារាង​​ពូល A appeared first on MYFM News.

]]>
កម្ពុជា ​ឈ្នះ​ព្រុយណេ​ ៦-០ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​ជើង​​ឯក​​យុវជន​​អាយុ​ក្រោម​​២៣​ឆ្នាំ​​ប្រចាំ​​តំបន់​​​អាស៊ាន ឆ្នាំ​២០​​២២​ https://myfmnews.com/archives/14421 Mon, 14 Feb 2022 16:41:26 +0000 https://myfmnews.com/?p=14421 អាច​ចាត់​ទុក​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ថ្មី​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា នៅ​ពេលក្រុម U23 កម្ពុជា​បាន​យក​ឈ្នះ U23 ព្រុយណេ ដោយ​លទ្ធផល ៦-០ ​សម្រាប់​ការ​ប្រកួតដំបូង​​ក្នុង​ពូល A […]

The post កម្ពុជា ​ឈ្នះ​ព្រុយណេ​ ៦-០ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​ជើង​​ឯក​​យុវជន​​អាយុ​ក្រោម​​២៣​ឆ្នាំ​​ប្រចាំ​​តំបន់​​​អាស៊ាន ឆ្នាំ​២០​​២២​ appeared first on MYFM News.

]]>
អាច​ចាត់​ទុក​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ថ្មី​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា នៅ​ពេលក្រុម U23 កម្ពុជា​បាន​យក​ឈ្នះ U23 ព្រុយណេ ដោយ​លទ្ធផល ៦-០ ​សម្រាប់​ការ​ប្រកួតដំបូង​​ក្នុង​ពូល A ជើង​ឯក​ AFF U23 Championship 2022 នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

វគ្គ​ទី​១​ភ្លាម កម្ពុជាស៊ុត​ចូល​បាន​៣​គ្រាប់​ដែល​​រក​បាន​ដោយ​កីឡាករ​៣​នាក់​ផ្សេង​គ្នា​គឺ​​តារា​ឆ្នើម សៀង ចន្ធា នៅ​នាទី​ទី​១៨។ តារា​​កំពុង​រះ​ ញាណ សុស៊ីដាន នៅ​នាទី​​២០ និង​សមាជិក​​វិសាខា សារ ទី។

 

​វគ្គ​ទី​២​ ថ្វី​បើ​មាន​ការ​រំខាន​ដោយ​ភ្លៀង​ធ្លាក់​រហូត​ពន្យារ​ពេល​ការ​ប្រកួត​៣០​នាទី ប៉ុន្តែ​ក្រោយ​ដំណើរ​ការ​ប្រកួត កម្ពុជា​រក​បាន​៣​គ្រាប់​ទៀត​ដោយ​កីឡាករ​៣​នាក់​ផ្សេង​គ្នា​គឺ​ តាំង ប៊ុនឆៃ, សរ រតនា និង​ ណារ៉ុង កក្កដា។

ជ័យជម្នះ​នេះ​ កម្ពុជា​ឈរ​លើ​កំពូល​តារា​ង​ពូល A ដោយ​មាន​៣​ពិន្ទុ ខណៈ​ហ្វីលីពីន និង​ទីម័រ​ខាង​កើត​មាន​១​ពិន្ទុ​ម្នាក់​ដូច​គ្នា ហើយ​ព្រុយណេ​គ្មាន​ពិន្ទុ​នៅ​បាត​តារាង​បណ្តោះ​អាសន្ន៕

The post កម្ពុជា ​ឈ្នះ​ព្រុយណេ​ ៦-០ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​ជើង​​ឯក​​យុវជន​​អាយុ​ក្រោម​​២៣​ឆ្នាំ​​ប្រចាំ​​តំបន់​​​អាស៊ាន ឆ្នាំ​២០​​២២​ appeared first on MYFM News.

]]>
អគារ​និងស​មិទ្ធផលនា​នាក្នុ​ងវិទ្យាស្ថានគរុកោសល្យរាជធា​នី​ភ្នំពេញ ត្រូវបាន​ស​ម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូ​វការ https://myfmnews.com/archives/14291 Wed, 09 Feb 2022 14:27:53 +0000 https://myfmnews.com/?p=14291 អគារ និងសមិទ្ធផលនានាជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនតាមរយៈទីភ្នាក់ងារ JICA នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់  ​ឯក​ឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​ […]

The post អគារ​និងស​មិទ្ធផលនា​នាក្នុ​ងវិទ្យាស្ថានគរុកោសល្យរាជធា​នី​ភ្នំពេញ ត្រូវបាន​ស​ម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូ​វការ appeared first on MYFM News.

]]>
អគារ និងសមិទ្ធផលនានាជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនតាមរយៈទីភ្នាក់ងារ JICA នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់  ​ឯក​ឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​និង ឯក​ឧត្តម មីកាមី​ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជ​ទូត​​ជប៉ុន​ប្រចាំព្រះរាជាណាចក្រ​កម្ពុ​ជា​​។​នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារ និងសមិទ្ធផលនានានោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សមិទ្ធផលទាំងនេះ បានស្តែងឱ្យឃើញពីទស្សនវិស័យនៃការ បោះជំហានទៅមុខ មួយដំណាក់កាលទៀត របស់កំណែទម្រង់វិស័យអប់រំ នៅក្នុងអាណត្តិនីតិកាលទី ៦ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកំណែទម្រង់ប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន។ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រទេសជប៉ុននិងប្រជាជនជប៉ុន ដែលបានផ្តល់ ជំនួយហិរញ្ញប្បទានឥតសំណង ជាបន្តបន្ទាប់ ដល់កម្ពុជា និងប្រកបដោយសារៈប្រយោជន៍បំផុតក្នុងការអភិវឌ្ឍវិស័យអប់រំ និង ចូលរួមចំណែកយ៉ាងធំធេងក្នុងកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ នឹងរំពឹងជឿជាក់ថា អគារថ្មីនឹងផ្តល់ឲ្យសាស្ត្រាចារ្យ និងគរុនិសិ្សត នូវ ឱកាសដ៏ល្អក្នុងការសិក្សា និងបង្រៀនជាមួយបរិយាកាសប្រកបដោយផាសុកភាព និងនិរន្តរភាព ដែលមានបំពាក់ដោយសម្ភារៈបរិក្ខារសមស្រប។

គួរបញ្ជាក់ថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលដើមឡើយជាអតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រឹតការរាជធានីភ្នំពេញ។ ភារកិច្ចស្នូលរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ គឺរ៉ាប់រងបណ្ដុះបណ្ដាលគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ និងធ្វើវិក្រឹតការគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ។ កាលពីពេលថ្មីៗនេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏បានទទួលការដំឡើងឱ្យមានឋានៈស្មើ នឹងអគ្គនាយកដា្ឋនផងដែរ។

The post អគារ​និងស​មិទ្ធផលនា​នាក្នុ​ងវិទ្យាស្ថានគរុកោសល្យរាជធា​នី​ភ្នំពេញ ត្រូវបាន​ស​ម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូ​វការ appeared first on MYFM News.

]]>
ជប៉ុនផ្តល់​រថយន្តពន្លត់អគ្គីភ័យ​​៤គ្រឿង ជូន​ដល់​រាជធានី​ភ្នំពេញ https://myfmnews.com/archives/14078 Mon, 24 Jan 2022 13:52:49 +0000 https://myfmnews.com/?p=14078 រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអភិបាលរាជ​ធានី​ភ្នំពេញ។  រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងដែលជារដ្ឋាភិបាលជប៉ុនផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ […]

The post ជប៉ុនផ្តល់​រថយន្តពន្លត់អគ្គីភ័យ​​៤គ្រឿង ជូន​ដល់​រាជធានី​ភ្នំពេញ appeared first on MYFM News.

]]>
រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអភិបាលរាជ​ធានី​ភ្នំពេញ។  រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងដែលជារដ្ឋាភិបាលជប៉ុនផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ជាប្រភេទរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច រួមមាន រថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន២គ្រឿង, រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយសារធាតុគីមីចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់៤០ម៉ែត្រ ចំនួន១គ្រឿង ។

ក្នុងពិធីប្រគល់ទទួល រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្តល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យដែលមានសមត្ថភាពរបស់ជប៉ុននាពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង ស្របពេលដែលរាជធានីភ្នំពេញ កំពុងប្រឈមទៅនឹងបញ្ហាការងារបង្ការ និងពន្លត់អគ្គិភ័យដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និង បណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ ។

ជាមួយគ្នានេះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា ក៏រំពឹងដែរថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង នឹងអាចអនុវត្តការសង្គ្រោះ និងឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានាដែលបង្កឡើងដោយវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដែលបំពាក់ដោយសារធាតុគីមី ជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ក្នុងឆ្នាំ២០២១ កន្លងទៅ គ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ បានកើតមានឡើងចំនួន ១៣០ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២ នាក់របួសចំនួន២៣ នាក់ និងបានបណ្តាលឱ្យខូចខាតទ្រព្យ សម្បត្តិ ដូចជា ឆេះផ្ទះ២៨ខ្នង ឃ្លាំង រោចក្រ ១០ កន្លែង បន្ទប់ស្នាក់នៅ ៣៦ បន្ទប់ រថយន្ត ៣៦ គ្រឿងយានយន្ត គ្រឿងចក្រ និងសម្ភារះ-បរិក្ខារមានតម្លៃជាច្រើនទៀត។ដោយ​ឡែក គ្រោះអគ្គិភ័យកើតឡើងក្នុងឆ្នាំ២០២១នៅទូទាំងប្រទេសសរុបមានចំនួន ៦៧០លើក សម្លាប់មនុស្ស ១៨នាក់ និងរបួស ៣៥នាក់ ។ រីឯមូលហេតុ នៃគ្រោះអគ្គិភ័យទាំងនោះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ៣៩ភាគរយ បង្កដោយភ្លើង​ទៀនធូប ៣៨ភាគរយ និងពុំដឹងមូលហេតុ ២៨ភាគរយ។

The post ជប៉ុនផ្តល់​រថយន្តពន្លត់អគ្គីភ័យ​​៤គ្រឿង ជូន​ដល់​រាជធានី​ភ្នំពេញ appeared first on MYFM News.

]]>
កម្ពុជា ផ្ដល់ជំនួយថវិកា​ ១៣​លាន​ដុល្លារ និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់ ៥០ម៉ឺន​ដូសដល់ប្រទេសឡាវ https://myfmnews.com/archives/13677 Mon, 29 Nov 2021 15:43:14 +0000 https://myfmnews.com/?p=13677 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ […]

The post កម្ពុជា ផ្ដល់ជំនួយថវិកា​ ១៣​លាន​ដុល្លារ និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់ ៥០ម៉ឺន​ដូសដល់ប្រទេសឡាវ appeared first on MYFM News.

]]>
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។ ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ។

យោងតាមឯកឧត្តម អ៊ាង សុផល្លែត  រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ថវិកាដែលសម្តេចតេជោ ប្រកាសជួយដល់ប្រទេសឡាវនេះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀត គឺជាថវិការបស់សប្បុរសជនកម្ពុជា។

 

គួរបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនេះឯកឧត្តម  ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់វិស័យ មានដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខ។ ពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ លោកនាយករដ្ឋមន្ត្រីឡាវ បានសន្យាសហការជាមួយកម្ពុជា ជួយកម្ពុជាឱ្យទទួលបានជោគជ័យលើការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ។

 

បើតាមឯកឧត្តម អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសម្ដេចតេជោ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាពិសេស គឺការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហានៃការព្រមព្រៀងគ្នាជាពេលកន្លងមក។ ជាពិសេស ការចរចាគ្នានឹងពិភាក្សាគ្នាធ្វើយ៉ាងណាបញ្ចប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

នាយករដ្ឋមន្ត្រីឡាវ ក៏បានជំរុញឲ្យគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបន្តធ្វើយ៉ាងណា សម្រេចការងារព្រំដែនដូចដែលបានកំណត់។ ឯកឧត្តម ផនខាំ វិផាវ៉ាន់ ក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មទ្វេ​ភា​គី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ ផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើជំរុញការវិនិយោគនៅឡាវផងដែរ។

សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាវិញ បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីឡាវ ធ្វើយ៉ាងណាឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។ សម្ដេចតេជោ បានបង្ហាញការគាំទ្រការលើកឡើងក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការវិនិយោគប្រទេសទាំងពីរ គាំទ្រវិនិយោគិនប្រទេសទាំងពីរ ព្រោះការវិនិយោ គ គឺជាជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។

គួររម្លឹកថា  កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕

 

The post កម្ពុជា ផ្ដល់ជំនួយថវិកា​ ១៣​លាន​ដុល្លារ និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់ ៥០ម៉ឺន​ដូសដល់ប្រទេសឡាវ appeared first on MYFM News.

]]>
កងទ័ព​កម្ពុជា​និង​កងទ័ព​​វៀតណាម ចុះអនុស្សារណៈ​យោគយល់រួម​គ្នា​ពង្រឹង​ការ​គ្រប់គ្រង ​ការពារ ​និងរក្សា​សន្តិសុខ ​តាម​បណ្តោយ​​ព្រំដែន https://myfmnews.com/archives/8341 Wed, 03 Feb 2021 14:50:40 +0000 https://myfmnews.com/?p=8341 បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកង យោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែន ក្រសួងការពារប្រទេស​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សារណៈ​នៃការ​យោគ​យល់​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការការពារព្រំដែនគោកជាមួយគ្នា។ ពិធីចុះហត្ថលេខាលើអនុស្សាសារណៈនេះ​បានធ្វើឡើងនៅ​ទី​បញ្ជាការកង ទ័ពជើងគោក​នៃកងយោធពលខេមរភូមិន្ទ […]

The post កងទ័ព​កម្ពុជា​និង​កងទ័ព​​វៀតណាម ចុះអនុស្សារណៈ​យោគយល់រួម​គ្នា​ពង្រឹង​ការ​គ្រប់គ្រង ​ការពារ ​និងរក្សា​សន្តិសុខ ​តាម​បណ្តោយ​​ព្រំដែន appeared first on MYFM News.

]]>
បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកង យោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែន ក្រសួងការពារប្រទេស​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សារណៈ​នៃការ​យោគ​យល់​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការការពារព្រំដែនគោកជាមួយគ្នា។ ពិធីចុះហត្ថលេខាលើអនុស្សាសារណៈនេះ​បានធ្វើឡើងនៅ​ទី​បញ្ជាការកង ទ័ពជើងគោក​នៃកងយោធពលខេមរភូមិន្ទ ។

អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារ​សហការ​គ្រប់​គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ឧត្តមសេនីយ៍ឯក មេបញ្ជាការ កងទ័ពជើងគោក ក៏បានយកឱកាសនេះជូនពរដល់ថ្នាក់ដឹកនាំ កងទ័ព និងប្រជាជនវៀតណាម ក្នុង​ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេល​ខាងមុខនេះ៕

The post កងទ័ព​កម្ពុជា​និង​កងទ័ព​​វៀតណាម ចុះអនុស្សារណៈ​យោគយល់រួម​គ្នា​ពង្រឹង​ការ​គ្រប់គ្រង ​ការពារ ​និងរក្សា​សន្តិសុខ ​តាម​បណ្តោយ​​ព្រំដែន appeared first on MYFM News.

]]>
ស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា ផ្តល់​ម៉ាស​ចំនួន​៤ពាន់​ម៉ាស​ដល់​​រដ្ឋបាល​​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩​ https://myfmnews.com/archives/3560 Sat, 25 Apr 2020 05:04:25 +0000 https://myfmnews.com/?p=3560 កំពង់ឆ្នាំង ៖ ​ស្ថាន​ទូត​សាធារណ:​រដ្ឋសង្គម​និយមវៀត​ណាម​ប្រចាំ​​កម្ពុជា បានផ្តល់​​ម៉ាសចំនួន៤០០០ម៉ាស​​​ដល់​រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ពិធីប្រគល់-ទទួលម៉ាសដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ​នៅសាលាខេត្តកំពង់ឆ្នាំង​ក្រោមអធិបតី​ភាព​​ឯកឧត្តមឈួរ […]

The post ស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា ផ្តល់​ម៉ាស​ចំនួន​៤ពាន់​ម៉ាស​ដល់​​រដ្ឋបាល​​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ​ស្ថាន​ទូត​សាធារណ:​រដ្ឋសង្គម​និយមវៀត​ណាម​ប្រចាំ​​កម្ពុជា បានផ្តល់​​ម៉ាសចំនួន៤០០០ម៉ាស​​​ដល់​រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ពិធីប្រគល់-ទទួលម៉ាសដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ​នៅសាលាខេត្តកំពង់ឆ្នាំង​ក្រោមអធិបតី​ភាព​​ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង និង ឯកឧត្ដម ឡាយ ស៊ុនជាង ឯកអគ្គរដ្ឋ​ទូតរង​នៃ​សាធារណ​រដ្ឋសង្គម​និយម​​វៀតណាមប្រចាំនៅកម្ពុជា។

 

The post ស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា ផ្តល់​ម៉ាស​ចំនួន​៤ពាន់​ម៉ាស​ដល់​​រដ្ឋបាល​​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩​ appeared first on MYFM News.

]]>
កម្ពុជា-ចិន គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នា នៅពាក់កណ្តាលខែមីនា ខាងមុខ https://myfmnews.com/archives/966 Thu, 16 Jan 2020 02:20:40 +0000 http://myfmnews.com/?p=966 ប្រសិន​បើ​គ្មាន​ការ​ប្រែ​ប្រួល​នោះ​ទេ​ លំហាត់​សម​យុទ្ធ​​នាគ​មាស​ឆ្នាំ​២០​២០​ រវាង​កង​ទ័ព​ក​ម្ពុជា ​និង​កង​ទ័ព​រំដោះ ​ប្រ​ជា​ជន​ចិន​ នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ​២០​២០​ ខាង​មុខ​នេះ ​ក្នុង​ស្រុក​ជុំ​គិរី​ ខេត្តកំពត​ […]

The post កម្ពុជា-ចិន គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នា នៅពាក់កណ្តាលខែមីនា ខាងមុខ appeared first on MYFM News.

]]>
ប្រសិន​បើ​គ្មាន​ការ​ប្រែ​ប្រួល​នោះ​ទេ​ លំហាត់​សម​យុទ្ធ​​នាគ​មាស​ឆ្នាំ​២០​២០​ រវាង​កង​ទ័ព​ក​ម្ពុជា ​និង​កង​ទ័ព​រំដោះ ​ប្រ​ជា​ជន​ចិន​ នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ​២០​២០​ ខាង​មុខ​នេះ ​ក្នុង​ស្រុក​ជុំ​គិរី​ ខេត្តកំពត​ លើ​ប្រធាន​បទ​ «ប្រឆាំង​ភេរ​វកម្ម និង​កិច្ចការ​មនុស្ស​ធម៌​»។​

អ្នក​នាំ​ពាក្យ​កង​យោធ​ពល​ខេម​រភូមិន្ទ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ថោង​ សូលី​ម៉ូ​ បាន​អោយ​ដឹង​ថា​ សម​យុទ្ធនាគ​មាស​ឆ្នាំ​នេះ​ នឹង​ធ្វើ​លើ​វិញ្ញា​សា​មួយ​ចំនួន​ដូច​ជា​ ការ​ប្រឆាំង​ភេរ​វកម្ម ​ការ​រំ​ដោះ​ចំណាប់​ខ្មាំង  ការ​សង្រ្គោះ​ប្រជា​ពលរ​ដ្ឋពី​គ្រោះ​ធម្មជាតិ ​ការ​បំពេញ​ភារកិច្ច​ក្រោម​ឆត្រ​អង្គការ​សហ​ប្រ​ជា​ជាតិ​ និង​វិ​ស្វរកម្មជា​ដើម។ ដោយ​ឡែក ​អាវុធ​យុទ្ធភ័ណ្ឌ​ដែល​ប្រើប្រាស់​នៅ​ក្នុង​លំហាត់​ឆ្នាំ​នេះ​ រួម​មាន​ រថពាសដែក ​រ​ថក្រោះ​ ​កាំភ្លើងធំ ​កាំភ្លើង ​ត្បាល់​ ឧទ្ធម្ភាគចក្រ​ និង​អាវុធ​គាំទ្រ​ពី​លើ​អាកាស​ជាដើម​ ស្រប​គ្នា​កម្លាំង​ដែល​គ្រោង​ចូល​រួម​ទាំង២​ភាគី​ មាន​ជាង​ពីរ​ពាន់​នាក់​។​

 

ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​បាន​សង្កត់​ធ្ងន់​ថា​ ការ​ធ្វើ​លំហាត់​សមយុទ្​ធនាគមាស​ រវាង​កងទ័ព​កម្ពុជា​-ចិន ​នេះ​ មិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស ​ឬបុគ្គល​ណា​មួយ​​នោះ​ឡើយ។​ លំហាត់​ហ្វឹក​ហ្វឺន​នេះ​ ធ្វើ​ឡើង​ ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​កង​ទ័ព​កម្ពុជា​ និង​ទទួល​ប​ទ​ពិសោធន៍​បន្ថែម​ដល់​ពី​ប្រទេស​ជាមិត្ត​តែ​ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់​ថា​ លំហាត់​យុទ្ធនាគ​មាស​ឆ្នាំ២០​២០ រវាង​កង​ទ័ព​កម្ពុជា​-ចិន​នេះ ​គឺជា​លើក​ទី៤​ ហើ​យ​ ដែល​ប្រទេស​ទាំង​២​បាន​ធ្វើ​ជាមួយ​គ្នាចាប់​ផ្តើមតាំង​ពី​ឆ្នាំ​២០១៦​មក​៕

 

The post កម្ពុជា-ចិន គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នា នៅពាក់កណ្តាលខែមីនា ខាងមុខ appeared first on MYFM News.

]]>
ឯកអគ្គ​រដ្ឋ​ទូត​អាមេ​រិក និង​បុគ្គលិក​ស្ថាន​ទូតប្រចាំ​កម្ពុជា ជិះ​រ៉ឺម៉ក​កង់​បី​ជុំវិញ​​ភ្នំពេញ​ ដើម្បី​អបអរខួបលើក​ទី​៧០​ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត ​អាមេ​រិក​-កម្ពុជា https://myfmnews.com/archives/767 Wed, 08 Jan 2020 14:11:35 +0000 http://myfmnews.com/?p=767 ឯក​ឧត្តម​ W. Patrick Murphy ​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេ​រិកប្រចាំ​កម្ពុជា និង​បុគ្គលិក​ស្ថាន​ទូត បាន​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់​បី​ជុំវិញ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​អបអរសាទរ​ការ​ប្រារព្ធខួបលើក​ទី​៧០​ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត ​អាមេ​រិក​-កម្ពុជា​ […]

The post ឯកអគ្គ​រដ្ឋ​ទូត​អាមេ​រិក និង​បុគ្គលិក​ស្ថាន​ទូតប្រចាំ​កម្ពុជា ជិះ​រ៉ឺម៉ក​កង់​បី​ជុំវិញ​​ភ្នំពេញ​ ដើម្បី​អបអរខួបលើក​ទី​៧០​ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត ​អាមេ​រិក​-កម្ពុជា appeared first on MYFM News.

]]>
ឯក​ឧត្តម​ W. Patrick Murphy ​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេ​រិកប្រចាំ​កម្ពុជា និង​បុគ្គលិក​ស្ថាន​ទូត បាន​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់​បី​ជុំវិញ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​អបអរសាទរ​ការ​ប្រារព្ធខួបលើក​ទី​៧០​ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត ​អាមេ​រិក​-កម្ពុជា​ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅភ្នំពេញ។

គួ​របញ្ជាក់​ថា នៅក្នុង​ដំណើរ​តាម​រ៉ឺម៉ក​កង់បី​នោះ​ ឯក​ឧត្តម​ ឯកអគ្គរដ្ឋទូត​ក៏បាន​ចូលអុជ​ធូប​នៅរ​មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ​ផងដែរ៕

The post ឯកអគ្គ​រដ្ឋ​ទូត​អាមេ​រិក និង​បុគ្គលិក​ស្ថាន​ទូតប្រចាំ​កម្ពុជា ជិះ​រ៉ឺម៉ក​កង់​បី​ជុំវិញ​​ភ្នំពេញ​ ដើម្បី​អបអរខួបលើក​ទី​៧០​ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត ​អាមេ​រិក​-កម្ពុជា appeared first on MYFM News.

]]>
រុស្ស៊ីត្រៀមជាស្រេចក្នុងការជួយធ្វើទំនើបកម្មអាវុធ និងគ្រឿងបច្ចេកទេសយោធាដល់កងទ័ពកម្ពុជា https://myfmnews.com/archives/213 Fri, 27 Dec 2019 09:41:03 +0000 http://myfmnews.com/?p=213 ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmity Tsvetkov បានបញ្ជាក់ថា រដ្ឋាភិបាល រុស្ស៊ី នឹងនៅតែបន្តជួយធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស […]

The post រុស្ស៊ីត្រៀមជាស្រេចក្នុងការជួយធ្វើទំនើបកម្មអាវុធ និងគ្រឿងបច្ចេកទេសយោធាដល់កងទ័ពកម្ពុជា appeared first on MYFM News.

]]>
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmity Tsvetkov បានបញ្ជាក់ថា រដ្ឋាភិបាល រុស្ស៊ី នឹងនៅតែបន្តជួយធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។ ការលើកឡើងពីបំណង របស់ រដ្ឋាភិបាលរុស្ស៊ីដូចនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ​និងឯកឧត្តម Dmity Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។

 

ក្នុងនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើង ពីការត្រៀមខ្លួនជានិច្ច ដើម្បីសហការ ជួសជុល និងធ្វើទំនើបកម្មអាវុធ យុទ្ធភណ្ឌ និងគ្រឿងបច្ចេកទេសយោធារបស់កងយោធពល ខេមរភូមិន្ទផងដែរ។

ជាការឆ្លើយរបស់កម្ពុជា ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបង្ហាញ ការពេញចិត្ត ទទួលយក ចំពោះការលើក ឡើងរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដោយបញ្ជាក់ថា នេះគឺជា ចំណុចល្អ ដែលកម្ពុជាចង់បាន ហើយសំខាន់បំផុតនោះ គឺការ ជួយបណ្តុះបណ្តាលធនធាន មនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការជួសជុលគ្រឿងសម្ភារបច្ចេកទេសការផ្លាស់ប្ដូរទស្សន​កិច្ច និងការជួយដល់កម្លាំងកងទ័ពជើងគោកជាដើម។

ឯកឧត្តម នាយឧត្ដមសេនីយ៍ ក៏បានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជាមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ រីកចម្រើន​លើគ្រប់វិស័យ ដែលសមិទ្ធផលទាំងនេះ គឺមិនអាច កាត់ផ្តាច់ បានពីការ ជួយឧបត្ថម្ភរបស់មិត្តរុស្ស៊ី ហើយកម្ពុជា នៅតែចាត់​ទុករុស្ស៊ី ជាមិត្តដ៍សំខាន់ទាំង ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។

គួរបញ្ជាក់ថា នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរ តាមរយៈ ឯកអគ្គរដ្ឋទូត ដើម្បី​អញ្ជើញ ឯកឧត្ដមអគ្គមេបញ្ជាការកងទ័ពរុស្ស៊ី មកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាណាមួយសមស្រប ដើម្បីជា សក្ខីភាពនៃ ការពង្រឹង ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យកាន់ តែជិតស្និទ្ធរវាងកម្ពុជានិងរុស្ស៊ីផងដែរ៕

អត្ថបទ៖ សីហា

The post រុស្ស៊ីត្រៀមជាស្រេចក្នុងការជួយធ្វើទំនើបកម្មអាវុធ និងគ្រឿងបច្ចេកទេសយោធាដល់កងទ័ពកម្ពុជា appeared first on MYFM News.

]]>