ស្ថាប័ន Facebook និង eBay បានធ្វើការសន្យាថា ពួកគេនឹងប្រឹងប្រែងធ្វើឱ្យប្រសើរឡើងវិញនូវប្រពន្ធ័ចម្រោះព័ត៌មានក្លែងក្លាយដល់អតិថិជនរបស់គេ ការលើកឡើងរបស់ស្ថាប័នទំាងពីរនេះបានធ្វើឡើងខណៈដែលអាជ្ញាធរទីផ្សារ និងការប្រកួតប្រជែងប្រទេសអង់គ្លេសឬហៅកាត់ថា (CMA) បានលើកឡើងដោយជំរុញឱ្យស្ថាប័នអនឡាញត្រូវតែដោះស្រាយបញ្ហាការទទួលនូវព័ត៌មានក្លែងក្លាយ។
ការដាក់ប្រពន្ធ័ចម្រោះទៅលើព័ត៌មានពិត និងមិនពិតដល់ការប្រើប្រាស់របស់អតិថិជន គឺវាបានក្លាយទៅជាផ្នែករួបរួមគ្នាមួយទៅលើការទិញទំនិញតាមប្រពន្ធ័អនឡាញនៅលើវិបសាយជាច្រើន និង apps ប៉ុន្តែនិយ័តកម្មបែបនេះត្រូវគេបង្ហាញក្តីកង្វល់ថា ជាចំណាត់ការដែលវាមិនអាចដោះស្រាយបានល្អ។
ពាក់ពន្ធ័នឹងករណីនេះដែរ ក្រុមហ៊ុន Facebook បានលុបចោលគ្រុបប្រមាណជា១៨៨ និងគណនីអ្នកប្រើប្រាស់ប្រមាណជា២៤ ខណៈដែល eBay បានធ្វើការហាមឃាត់ជាអចិន្ត្រៃយ៍ទៅលើអ្នកប្រើប្រាស់ប្រមាណជា១៤០ចាប់តំាងពីរដូវក្តៅរហូតមក។ ដោយឡែកក្រុមហ៊ុនហ្វេសប៊ុកវិញបាននិយាយដែរថា ខ្លួនបាននិងកំពុងតែធ្វើការបញ្ឈប់នូវសកម្មភាពដែលរកឃើញមានការក្លែងបន្លំបន្តទៀត ក្នុងនោះរាប់បញ្ចូលទំាងការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យាស្វ័យដំណើរការត្រូវដកចេញពីខ្លឹមសារនៅលើគណនីមុនពេលអ្នកដទៃឃើញ៕