ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងប្រមូលផលស្រូវវស្សាបានជិត២៥ភាគរយហើយតម្លៃស្រូវក្រអូបថ្លៃជាងឆ្នាំមុន

  • កំពង់ឆ្នាំង៖ មកដល់នឹងពាក់កណ្តាលខែវិច្ឆិកានេះ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវរដូវវស្សាបានជិត២៥ភាគរយហើយ ដោយតម្លៃស្រូវក្រអូបថ្លៃជាងឆ្នាំមុន ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ។

    លោកងិន ហ៊ុន បានឲ្យដឹងថា នៅក្នុងរដូវវស្សាឆ្នាំ២០២០នេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះដំណាំស្រូវ បានចំនួន១២៧ ៦៩១ហិកតា លើផែនការ១២២ ០០០ហិកតា ។ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ប្រជាកសិករ ប្រមូលផលបានលើផ្ទៃដីចំនួន៣០ ៨៣៥ហិកតា ស្មើនឹង២៤,១៥ភាគរយនៃផែនការ ដោយទទួលបានទិន្នផលមធ្យ ៣, ៤៣៣តោន ក្នុង១ហិកតា
    បរិមាណផលចំនួន១០៥ ៨៤៥ តោន ។ក្នុងនោះស្រូវស្រាលប្រមូលផលបានចំនួន១៣ ៩៧០ហិកតា និង ស្រូវកណ្តាលប្រមូលបានចំនួន១៦ ៨៦៥ហិកតា ។

    លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ឆ្នាំនេះតម្លៃស្រូវក្រអូបខ្ពស់ជាងឆ្នាំមុន៨០រៀល គឹតម្លៃ១២៩០រៀល ក្នុង១គីឡូក្រាម ។ ដោយឡែកស្រូវស្ងួតចម្រុះតម្លៃ១ 0០០រៀល ក្នុង១គីឡូក្រាម ។

    ក្នុងពេលជាមួយគ្នានេះប្រជាកសិករមួយចំនួន ក៏បាននឹងកំពុងធ្វើការដាំដុះស្រូវរដូវប្រាំងផងដែរ ។ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ នៅទូទាំងខេត្តសម្រេចធ្វើការដាំដុះស្រូវប្រាំងបានចំនួន ៥ ៤១២ហិកតា ស្មើនឹង១៤,៦៣ ភាគរយលើផែនការចំនួន៣៧ ០០០ហិកតា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង