អង្គការសុវណ្ណភូមិផ្តល់ធុងលាងសំអាតដៃចំណុះ៥០០លីត្រចំនួន២ សម្រាប់យកទៅដាក់នៅតាមទីប្រជុំជនក្នុងសហគមន៍ជនបទនៅស្រុកសាមគ្គីមានជ័យប្រើប្រាស់

  • កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ និងមន្ទ្រីអង្គការសុវណ្ណភូមិ មន្ត្រីការិយាល័យសង្គមកិច្ច និង សុខមាលភាពសង្គម និងមន្ត្រីការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ស្រុកនាំយកធុងលាងសំអាតដៃចំណុះ៥០០លីត្រចំនួន២ ដើម្បីដាក់ឱ្យប្រើប្រាស់នៅតាមទីប្រជុំជនសហគមន៍ជនបទ ក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ ចំនួន២កន្លែង។

    ធុងលាងសំអាតដៃចំណុះ៥០០លីត្រ ចំនួន២នេះ ជាការឧបត្ថម្ភរបស់អង្គការសុវណ្ណភូមិ ក្នុងនោះធុង១ត្រូវបានដាក់នៅទីប្រជុំជនផ្សារត្បែងខ្ពស់ ស្ថិតក្នុងឃុំត្បែងខ្ពស់ និង ធុង១ទៀតត្រូវបាន យកទៅដាក់នៅទីប្រជុំជនផ្សារក្រាំងល្វា ស្ថិតក្នុងឃុំក្រាំងល្វា ។

    អង្គការសុវណ្ណភូមិ គ្រោងផ្តល់ធុងលាងសំអាតដៃចំណុះ២០លីត្រចំនួន៦បន្ថែមទៀត ដើម្បីដាក់នៅតាមទីប្រជុំជនសហគមន៍ជនបទ និង មណ្ឌកសុខភាព ក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង