រឿងដែល Google ត្រូវចំណាយលុយរាប់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីក្លាយជា Default Search Engine ក្នុងកម្មវិធី Safari លើប្រព័ន្ធប្រតិបត្តិការ iOS លែងជារឿងអាថ៌កំបាំងទៀតហើយ។
ជាក់ស្ដែងនៅឆ្នាំ ២០១៤ Google បានចាយ ១ ពាន់ដុល្លារ និងនៅឆ្នាំ ២០១៧ បានចាយដល់ ៣ ពាន់លានដុល្លារដើម្បីក្លាយជា Default Search Engine។ ផ្អែកតាមអ្នកវិភាគ Rod Hall នៅឆ្នាំនេះតួលេខនៃការចំណាយអាចឡើងដល់ ៩ ពាន់លានដុល្លារ។
មានការចុះផ្សាយថា Apple អាចផ្ដល់ Traffic ដល់ Google បានច្រើនបំផុត ហេតុនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេដែល Google ហ៊ានចាយច្រើនថ្នាក់នេះ។ អ្នកវិភាគខាងលើរំពឹងថា Google នឹងត្រូវចំណាយច្រើនលើសនេះទៀតនៅឆ្នាំបន្ទាប់៕
ដកស្រង់ពីវិបសាយសប្បាយ www.news.sabay.com.kh