Nokia ដាក់កាមេរ៉ាក្រោយរាង​រង្វង់ ឯកាមេរ៉ា Selfie 20MP តម្លៃធូរថ្លៃ

Nokia 7.2 ​ជា​​ស្រឡាយ​ស្មាតហ្វូន​ធន់មធ្យម(​កណ្ដាល​) ​ដែល​មាន​បំពាក់​ដោយ​កាមេរ៉ា​ខាងក្រោយ​រាង​រង្វង់​ ៣ ​គ្រាប់​ដោយ​ប្រើ​ប្រាស់​ឡេន​ Zeiss។ ស្មាតហ្វូន​ថ្មី​នេះ​ ​រចនា​រូប​រាង​ខាង​មុខ​ដូច​តំណក់​ទឹក​ ប្រើ​អេក្រង់ LCD ​បង្ហាញ​រូប​ភាព​កម្រិត FulHD ៦,៣ អ៊ិញ​ តែ​មាន​បំពាក់​ដោយ​បន្ទះ​ការពារ​កម្រិត​ភាព​សឹក​ឆ្កូត Gorilla Glass 3 ។

ចំពោះ​សមត្ថភាព​ខ្លាំង​គឺ​នៅ​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​ ដែល​ Nokia ​ហ៊ាន​ចំណាយ​ដាក់​ឡេន​ ៣ ​គ្រាប់​ (៤៨+៥+៨ ​មេហ្គាភិចសែល)។ ​កាមេរ៉ា​មេ(៤៨) មាន​កម្រិត​ Aperture f/1.9 ​និង​កាមេរ៉ា​ទី ២(Depth Sensor) ឯ​ទី ៣ Wide-angle មាន​កម្រិត Aperture f/2.2 ​ព្រម​ជាមួយ​នឹង​មុខងារ​ថត​ (Pro-mode, Night Mode, Portrait mode ជាដើម ដែលជួយឲ្យស្មាតហ្វូននេះអាចផលិតបាន​រូប ល្អប្រសើរ​គួរសម​ ​បើ​ធៀប​ជាមួយ​ស្មាតហ្វូន​ Flagship ផ្សេងៗ។​ ​ឯ​កាមេរ៉ា​មុខ​ទំហំ ២០ ​មេហ្គាភិចសែល មាន​ថត​រូប​ Selfie ​បាន​ស្អាត​។​

ដក​ស្រង់ពី​វិបសាយ​សប្បាយ www.news.sabay.com.kh

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង