យ៉ាងហោច​​ណាស់​មនុស្ស​១៤​​​នាក់​​​បាន​​ស្លាប់​ ក្នុងហេតុកាណ៍រអិល​បាក់​ដីដោយសារទឹកជំនន់​​​​នៅ​រដ្ឋ​រី​យ៉ូដឺ​ហ្សា​​ណេ​រ៉ូ ក្នុងប្រទេស​​​​ប្រេ​ស៊ី​ល

  • យ៉ាងហោចណាស់មនុស្ស១៤នាក់បានស្លាប់ ក្នុងនោះមានកុមារ៧នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃ​បានបង្កជាទឹកជំនន់ និងការបាក់ដីនៅរដ្ឋ Rio de Janeiro ភាគអាគ្នេយ៍​នៃប្រទេស​ប្រេស៊ីល។

    ភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យមានការរអិលបាក់ដីនៅក្នុងតំបន់។ បរិមាណ​​ទឹកភ្លៀងដែលបានកត់ត្រាក្នុងរយៈពេល៤៨ម៉ោងចុងក្រោយគឺខ្ពស់បំផុត​ក្នុង​កំណត់​ត្រានៅ Angra dos Reis ។ នេះបើយោងតាមរដ្ឋាភិបាលក្រុងរបស់ទីក្រុង។

    ក្រុមអ្នកពន្លត់អគ្គីភ័យនៅរដ្ឋ Rio de Janeiro និងអាជ្ញាធរការពារពលរដ្ឋ ត្រូវបាន​ដាក់ពង្រាយ​នៅក្នុងទីក្រុងដែលរងផលប៉ះពាល់ ដើម្បីជួយសង្រ្គោះមនុស្ស។ ​ក្រសួង​ការពារជាតិ​មិនមាន​ការ​ប៉ាន់ប្រ​មាណ​​ថា មានមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួនរហូតមកដល់ពេលនេះ។

    គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ មនុស្សយ៉ាងហោចណាស់ 24 នាក់បានស្លាប់ និងជាង 1,500 នាក់ត្រូវជម្លៀសចេញ បន្ទាប់ពីរដ្ឋសៅប៉ូឡូត្រូវបានវាយលុកដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបង្កជាទឹកជំនន់ និងការបាក់ដី ៕

    ប្រែសម្រួល៖ សីហា

    ប្រភព៖ CNN

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង