កងកម្លាំងអ៊ុយក្រែន បានដណ្តើមមកវិញនូវតំបន់ Bucha ជិតរដ្ឋធានី កៀវ។នេះបើតាមការអះអាងពីអភិបាលរបស់ខ្លួន។
អភិបាលតំបន់លោក Anatolii Fedoruk បាននិយាយនៅក្នុងវីដេអូ កាលពីថ្ងៃសុក្រទី១ខែមេសាថា “ថ្ងៃទី ៣១ ខែមីនានឹងចារនៅក្នុងប្រវត្តិសាស្រ្តនៃទីក្រុងរបស់យើង… ជាថ្ងៃនៃការរំដោះខ្លួនពីកងកម្លាំងរុស្ស៊ី”។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ រុស្ស៊ីបានសន្យា កាត់បន្ថយប្រតិបត្តិការយោធាយ៉ាងខ្លាំងក្លា នៅជុំវិញទីក្រុង កៀវ និង Chernihiv ភាគខាងជើងប្រទេស អ៊ុយក្រែន៕
ប្រភព៖ BBC