អ្នកជំនាញ ៖ រយៈពេលមួយសប្តាហ៍គឺគ្រប់គ្រាន់សម្រាប់ឱ្យអ្នកជំងឺកូរ៉ូណាកម្រិតស្រាលជាសះស្បើយវិញ

  • អ្នកជំនាញនៃគណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយនៅថ្ងៃអង្គារទី ២៨ មករា ថា រយៈពេលមួយសប្តាហ៍គឺគ្រប់គ្រាន់សម្រាប់ការជា​សះ​ស្បើយពីរោគសញ្ញានៃជំងឺរលាកសួតកម្រិតស្រាល។

    ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក លី ស៊ីងវ៉ាង (Li Xingwang) នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កន្លែងដែលលោកក៏និយាយផងដែរថា រោគសញ្ញានៃវីរុសកូរ៉ូណាកម្រិតស្រាលមិនតំណាងឱ្យជំងឺរលាកសួតទេប៉ុន្តែគ្រាន់តែជាគ្រុនក្តៅបន្តិចបន្តួចប៉ុណ្ណោះ។

    ដោយឡែក លោក ចៀវ យ៉ាហ៊ុយ នៃការិយាល័យរដ្ឋបាលវេជ្ជសាស្ត្រនៅ NHC បាននិយាយថា ការលំបាកដែលអ្នកជំងឺជួបប្រទះក្នុងការស្វែងរកគ្រែដេកនៅមន្ទីរពេទ្យសម្រាប់ការព្យាបាលវីរុសកូរ៉ូណាត្រូវបានសម្រាលហើយ ប៉ុន្តែឈុតការពារវីរុសនៅតែខ្វះខាត៕ ប្រភព៖ រស្មីកម្ពុជា

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង