ប្រមុខឧស្សាហកម្ម EU ច្រានចោលដែលថាមានការភ័យព្រួយអាចឱ្យពន្យាពេលតម្លើង5Gនៅតំបន់អឺរ៉ុប

ប្រមុខគោលនយោបាយឧស្សាហកម្មសហគមន៍អឺរ៉ុប Thierry Breton បានច្រានចោលទៅលើការអះអាងថា ការពឹងផ្អែកទៅលើក្រុមហ៊ុននៅក្នុងប្លុកសហគមន៍អឺរ៉ុបដើម្បីបង្កើតបណ្តាញបច្ចេកវិទ្យា5G អាចនឹងត្រូវពន្យាពេលក្នុងការដាក់ចេញ ដោយមានការថ្លឹងថ្លែងទៅលើការពិភាក្សា ដេញ ដោល ដ៏តានតឹងចេះតែកើនឡើងខ្លំាងនៅក្នុងប្រទេសអាឡឺម៉ង់អំពីហានិភ័យដែលបង្កើតឡើងដោយក្រុមហ៊ុន Huawei របស់ចិន។

នៅក្នុងសុន្ទរកថាមួយនៅឯសន្និសីទ DLD ក្រុងមូនិច កាលពីចុងសប្តាហ៍កន្លងទៅ លោក Breton ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុបារំាងផងនោះបានព្រមានដល់អ្នកធ្វើគោលនយោបាយនៅក្នុងប្រទេសអាឡឺម៉ង់ ព្រមទំាងក្រៅពីប្រទេសនេះថា បច្ចេកវិទ្យា5G ថ្មីអាចនឹងត្រូវមានតម្រូវការបន្ថែមទៀតទៅលើការរឹតបន្តឹងសន្តិសុខជាងបច្ចេកវិទ្យាមុនៗទៀត។

លោកបានលើកឡើងបា្រប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការកំហិតលក្ខខណ្ឌសន្តិសុខវានឹងមិនបង្កើតនូវការពន្យាពេលនៅក្នុងការចេញផ្សាយនូវបច្ចេកវិទ្យា5Gប្រចំាតំបន់អឺរ៉ុបនោះទេ។

ដោយសារតែរឿងរ៉ាវបែបនេះហើយ បានជាគណបក្សអភិរក្សនិយមរបស់លោកស្រីអធិការបតីអាឡឺម៉ង់ Angela Merkelបានបែកខ្ញែកផ្នែកគំនិតទៅលើថាតើគួរគំាទ្រដល់បក្សក្នុងជួររដ្ឋាភិបាលចម្រុះប្រជាធិបតេយ្យសង្គមដែរឬយ៉ាងណាក្នុងការតម្លើងប្រពន្ធ័5Gចេញពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ៕

ប្រភពអត្ថបទ៖ the phnom penh times

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង