តំ​ណក់​ប្រេង​ដំបូង​ ត្រូវ​បាន​យក​មក​តម្កល់​នៅ​វិ​មាន​ន​យោ​បាយ​ឈ្នះ​-ឈ្នះ​

  • នៅព្រឹកថ្ងៃពុធ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានយកតំណក់ប្រេងលើកដំបូងទៅរក្សាទុកនៅនៅវិមាននយោបាយឈ្នះ-ឈ្នះ ដែលពិធីប្រគល់ និងទទួល ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធយ៉ាងច្រើន។

    សូមបញ្ជាក់ថា កម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងរបស់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ ហើយការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ គឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា។

    ដំណឹងពិសេស នៃការទទួលបានជោគជ័យរបស់កម្ពុជានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសភ្លាមៗតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង